Healthy Diet to improve C-section child born immunity (choice of nutrition)

Healthy Diet to improve C-section child born immunity (choice of nutrition)
ការសិក្សានានារួមទាំងនៅប្រទេសអូស្រ្តាលីផងបានអះអាងថាប្រព័ន្ធភាពស៊ាំរបស់ទារកលូតលាស់ក្នុងរយៈពេលបួ នសប្ដាហ៍ដំបូងបន្ទាប់ពីថ្ងៃសម្រាល ហើយថាមធ្យោបាយនៃការសម្រាលមានឥទ្ធិពលលើការអភិវឌ្ឍ ជាប្រក្រតីនៃប្រព័ន្ធភាពស៊ាំរបស់ទារក។

ការសិក្សាបញ្ជាក់ថាកូនសម្រាលដោយវះកាត់បានទទួលបាក់តេរីតិចតួចពីពោះវៀន និងទ្វារមាសរបស់ម្ដាយ ដែលការណ៍នេះមានឥទ្ធិពលលើសមាសធាតុបាក់តេរីក្នុងពោះវៀនរបស់ទារក និងការអភិវឌ្ឍប្រព័ន្ធភាពស៊ាំ របស់ទារក។

ថ្វីត្បិតតែទារកសម្រាលដោយវះកាត់ប្រឈមនឹងការមានបាក់តេរីល្អក្នុងពោះវៀនតិចជាងកូនកើតតាមធម្មជាតិ ដែលអាចនាំឲ្យមានប្រព័ន្ធភាពស៊ាំខ្សោយជាងដែរនោះក្ដី ប៉ុន្តែការផ្ដល់អាហារូបត្ថម្ភល្អៗដល់កូន អាចរួមចំណែកជួយពង្រឹងប្រព័ន្ធភាពស៊ាំ ក៏ដូចជាសុខភាពក្រពះពោះវៀនកូនបានដែរ។

១. ពង្រឹងប្រព័ន្ធភាពស៊ាំកូនជាមួយអាហារសម្បូរ probiotics និង prebiotics

ពិតជាមានសារសំខាន់ក្នុងការផ្ដល់ឲ្យកូននូវអាហារដែលសម្បូរទៅដោយ probiotics។ នៅក្នុងពោះវៀនយើង ក៏ដូចជាកុមារ គឺមានទាំងបាក់តេរីល្អ និងមិនល្អ ហើយ probiotics ជួយធ្វើឲ្យមានលំនឹងរវាងបាក់តេរីល្អ និងមិនល្អនៅក្នុងពើវៀនកូន។ យ៉ាអ៊ួរជាអាហារដែលក្មេងៗចូលចិត្ត ហើយវាក៏សម្បូរពពួល probiotics ណាស់ដែរ។ ក្រៅពីនេះអាហារជ្រក់ក៏ជាប្រភពនៃprobiotics ដូចគ្នា។

ដូចគ្នាដែរ prebiotics ក៏ជាអ្វីដែលម៉ាក់ៗគួរផ្ដក់ឲ្យកូនញ៉ាំ ពិសេសកូនដែលសម្រាលដោយវះកាត់។ prebiotics គឺជាពពួកអាហារសរសៃដែលជួយជំរុញដល់ការលូតលាស់របស់បាក់តេរីល្អ។ អាហារដែលសម្បូរ prebiotics គឺចេក ប៉ិកួៈ និងទំពាំងបារាំង។

ក្រៅពីនេះអាហារដែលសម្បូរ Synbiotics ក៏ជាប្រភេទដែលស័ក្ដិសមបំផុតសម្រាប់កុមារដែល សម្រាលដោយវះកាត់ដែរ។ Synbiotics ជាការរួមបញ្ចូលគ្នារវាងprobiotics និង prebiotics ដែលល្អសម្រាប់សុខភាពក្រពះពោះវៀនកូន និងការពង្រឹងប្រព័ន្ធភាពស៊ាំកូន។ Synbiotics អាចរកបាននៅក្នុងផលិតផលទឹកដោះគោម្សៅមួយចំនួន។

២. ពង្រឹងប្រព័ន្ធភាពសាំុកូនជាមួយវីតាមីន D

មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) អាមេរិក លើកឡើងថាវីតាមីន D មិនត្រឹមតែមានសារសំខាន់ចំពោះសុខភាពឆ្អឹង សាច់ដុំ និងដំណើរការប្រព័ន្ធប្រសាទនោះទេ តែថែមទាំងជួយដល់ប្រព័ន្ធភាពស៊ាំប្រឆាំងបាក់តេរី និងវីរុសទៀតផង។ ចំពោះទារកវិញ គឺចាំបាច់ណាស់ក្នុងការទទួលបានវីតាមីន D នៅពេលទើបនឹងកើត។ រាងកាយយើងអាចស្រូបវីតាមីន D ពីពន្លឺព្រះអាទិត្យ ប៉ុន្តែទាំងមនុស្សធំ និងកុមារមិនត្រូវបណ្ដោយខ្លួនឲ្យត្រូវពន្លឺព្រះអាទិត្យនៅម៉ោងដែលព្រះអាទិត្យ កំពុងបញ្ចេញកម្ដៅខ្លាំងនោះទេ ព្រោះអាចប្រឈមហានិភ័យជំងឺមហារីកស្បែកទៅវិញ។ ក្រៅពីនេះ បើកូនវ័យធំគ្រប់គ្រាន់អាចញ៉ាំអាហារផ្សេងៗបានដូចជាត្រីសាល់ម៉ុន ឬត្រីធូណា ប៉ាម៉ាក់អាចឲ្យកូនញ៉ាំត្រីទាំងនេះបានដែរ ព្រោះក៏មានផ្ធុកវីតាមីន D។

៣. ពង្រឹងប្រព័ន្ធភាពសាំុកូនជាមួយនឹងរ៉ែស័ង្កសី

មិនខុសគ្នាពីវីតាមីន D ដែរ រ៉ែស័ង្កសី ក៏ជួយជំរុញដល់ប្រព័ន្ធភាពស៊ាំប្រឆាំងការនឹងឆ្លងមេរោគផ្សេងៗ និងព្រមទាំងជួយដល់ការលូតលាស់ប្រព័ន្ធប្រសាទកុមារផងដែរ។ ស័ង្កសីអាចរកបានពីអាហារមួយចំនួនដូចជាសាច់ក្រហម សាច់មាន់ សណ្ដែក និងគ្រាប់ធញ្ញជាតិមួយ ចំនួនទៀត។

ក្រៅពីអ្វីទាំងនេះការមានសកម្មភាពរាងកាយ ការរក្សាអនាម័យខ្លួនប្រាណបានល្អ និងការគេងបានគ្រប់គ្រាន់ ក៏ជាការរួមចំណែកជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់កូនដូចគ្នា។ ហេតុនេះហើយ ក្រៅពីររបអាហារ ប៉ាម៉ាក់ក៏គួរយកចិត្តទុកដាក់លើចំណុចទាំងនេះផងដែរ៕

This article, for the introduction part, gives some information about the health risk of c-section born babies, like babies get lesser bacteria from mom’s gut and vagina than vaginal born baby. Then we lead mom to consider helping improve baby immunity by providing a healthy diet to the baby. There are prebiotics and probiotics food, Zinc, and Vitamin D.



Sources:

Why Micronutrients Matter,
https://www.cdc.gov/nutrition/micronutrient-malnutrition/about-micronutrients/why-it-matters.html

How To Build Up Your Kid’s Immune System,
https://health.clevelandclinic.org/how-to-boost-your-kids-immunity/

C-Sections Won't Raise Baby's Odds for Food Allergies,
https://www.usnews.com/news/health-news/articles/2022-05-23/c-sections-wont-raise-babys-odds-for-food-allergies
ចង់ស្វែងយល់បន្ថែមអំពីផលិតផលរបស់យើង និងការសម្រាលដោយការវះកាត់ទេ?
ប្រធានបទពាក់ព័ន្ធ
me can biet ve sinh mo

សម្រាលតាមធម្មជាតិ និងវះកាត់ ខុសគ្នាយ៉ាងម៉េច ហើយមួយណាល្អជាង?

សូមអបអរម៉ាក់! ប្រហែលជាដល់ពេលអន្ទះសារចង់ឃើញមុខកូនមែនទែនហើយ ព្រោះដល់ពេលដែលត្រូវស្វែងយល់ និងសម្រេចចិត្តផ្ដល់កំណើតអាអូន ដើម្បីក្លាយជាម៉ាក់ពេញលេញបន្ទាប់ពីពពោះអស់ច្រើនខែមក។ ម៉ាក់មួយចំនួនបារម្ភណាស់ ភ័យណាស់ តែកុំបារម្ភពេកអី ព្រោះខាងក្រោមនេះ យើងនឹងបកស្រាយលម្អិតរាល់ចម្ងល់ រាល់ការសង្ស័យ និងភាពមិនច្បាស់លាស់ជាច្រើនដែលបង្កក្ដីកង្វល់និងអារម្មណ៍ភិតភ័យដល់ម៉ាក់មួយចំនួន ពីជម្រើសនៃការសម្រាល។ ម៉ាក់សឹងគ្រប់រូប ជាពិសេសកូនដំបូងមានចម្ងល់ដូចគ្នាថា តើខ្ញុំគួរសម្រាលដោយវះកាត់ ឬតាមធម្មជាតិ? មួយណាល្អជាង ហើយគុណសម្បត្តិនិងគុណវិបត្តិរបស់ជម្រើសទាំង ២មានអីខ្លះជាដើម។

me can biet ve sinh mo

លម្អិតពីការសម្រាលដោយវះកាត់ ទាំងគុណសម្បត្តិនិងផលវិបាក

មធ្យោបាយសម្រាលកូនដោយការវះកាត់ជាដំណើរការវះកាត់បរិវេណពោះម៉ាក់និងស្បូនដើម្បីយកទារកក្នុងផ្ទៃនិងសុកចេញមកក្រៅ ជំនួសឲ្យការសម្រាលបែបធម្មជាតិ។ អាចនិយាយបានថាស្ត្រីមួយចំនួនជ្រើសរើសវិធីសម្រាលបែបទំនើបនេះដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់មួយចំនួនទោះជាស្ថានភាពរាងកាយ និងសុខភាពគាត់គ្រប់គ្រាន់អាចសម្រាលដោយធម្មជាតិក៏ដោយ ប៉ុន្តែករណីខ្លះទៀតម៉ាក់ដែលមានស្ថានភាពមិនល្អគ្រប់គ្រាន់ដែលគ្រូពេទ្យបញ្ជាក់ថាត្រូវតែវះកាត់ជាជម្រើសតែមួយគត់ដើម្បីសុវត្ថិភាពទាំងម្ដាយនិងកូនក្នុងពោះ។ បញ្ជាក់ម្ដងទៀត ការសម្រាលដោយវះកាត់ក្នុងស្ថានភាពខ្លះជាភាពចាំបាច់ ហើយការសម្រេចចិត្តជួនកាលមិនស្ថិតលើម៉ាក់ជាអ្នកអារកាត់ទេ។

កំណត់សម្គាល់សំខាន់៖
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។