Do & Don’t after Cesarean delivery

Do & Don’t after Cesarean delivery
ជាទូទៅ ការសម្រាលដោយវះកាត់ត្រូវការពេលវេលាយូរបន្តិចក្នុងការជាសះស្បើយត្រឡប់ទៅផ្ទះវិញ បើធៀបទៅនឹងអ្នកសម្រាលតាមធម្មជាតិ ហើយការសម្រាលដោយការវវះកាត់ ក៏ទាមទារឱ្យ ម៉ាក់ៗមើលថែខ្លួនឲ្យបានដិតដល់ជាងការសម្រាលតាមធម្មជាតិផងដែរ។ ដូចនេះ បើម៉ាក់ៗ មានគម្រោងសម្រាលដោយវះកាត់ ឬមានបញ្ហាសុខភាពដែលមិនអាចសម្រាលតាមធម្មជាតិបាន ម៉ាក់ៗគួរដឹងវិធីសាស្រ្តមួយចំនួនក្នុងការថែទាំខ្លួនក្រោយសម្រាលដើម្បីឱ្យឆាប់ជាសះស្បើយពីរបួស។

១. ប្រការគួរធ្វើ

ដើម្បីឲ្យរបួសឆាប់ជាសះស្បើយ ម៉ាក់ៗត្រូវយកចិត្តទុកដាក់ថែទាំខ្លួន និងថែរក្សាមុខរបួសឲ្យបានល្អ។ នេះជាអ្វីម៉ាក់ៗគួរអនុវត្ត៖
- សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យរាងកាយឆាប់មានកម្លាំង និងឆាប់ជាមុខរបួស
- អាចងូតទឹកបានធម្មតា បើគ្រូពេទ្យបិទបង់ការពារស្នាមរបួសដែលមិនជ្រាបទឹកឱ្យម៉ាក់ៗ ហើយជាទូទៅបង់នេះនឹងជ្រុះក្នុងរយៈពេល ១០ ថ្ងៃ
- ថែស្នាមវះឱ្យស្ងួត ក្រោយងូតទឹក ឬបែកញើស ម៉ាក់ៗត្រូវផ្តិតមុខរបួសឱ្យស្ងួត ព្រោះបើសើម មុខរបួសនឹងងាយក្លាយ ឬឆ្លងមេរោគ
- ព្យាយាមក្រោកដើរខ្លះៗ ដោយដើរយឺតៗដើម្បីឱ្យរបួសឆាប់ជា ឆាប់ធ្លាក់ឈាមអស់ ការពារការទល់លាមក និងកកឈាមក្នុងសរសៃវែននៅត្រង់ជើង
- អាចពាក់ខ្សែក្រវាត់ការពារពោះដើម្បីកាត់បន្ថយការឈឺចាប់នៅត្រង់ថ្នេរ
- ស្លៀកពាក់រលុងៗ ដើម្បីឱ្យស្រួលខ្លួន និងចៀសវាងសម្លៀកបំពាក់កកិតជាមួយស្នាមវះ

២. ប្រការគួរចៀសវាង

ទន្ទឹមនឹងមានចំណុចគួរធ្វើ ក៏មានចំណុចមួយចំនួនដែលម៉ាក់ៗត្រូវប្រុងប្រយ័ត្ន និងគួរចៀសវាងផងដែរ ដើម្បីធានាថា ម៉ាក់ៗអាចជាពីមុខរបួសបានល្អ និងមានសុខភាពរឹងមាំ។ ទាំងនេះជាចំណុចគួរចៀសវាង៖
- ចៀសវាងត្រាំក្នុងអាងងូតទឹក ឬហែលទឹកប្រហែលក្នុងរយៈពេល ៣ សប្តាហ៍ដំបូងបន្ទាប់ពីសម្រាលរួច
- ចៀសវាងលើករបស់ណាដែលមានទម្ងន់ធ្ងន់ជាងកូន
- ចៀសវាងធ្វើការងារផ្ទះដែលតម្រូវឱ្យប្រើកម្លាំងខ្លាំង
- ចៀសវាងធ្វើលំហាត់ប្រាណដែលត្រូវប្រើកម្លាំងខ្លាំងដូចជា ការរត់ត្រឹកៗ ធ្វើឱ្យម៉ាក់ៗដង្ហក់ ឬឈឺសាច់ដុំ ហើយ យកល្អគួរសុំយោបល់ពីគ្រូពេទ្យ
- ចៀសវាងធាក់កង់ បើកម៉ូតូ ឬឡាន
- ចៀសវាងរួមភេទ ពោលត្រូវរង់ចាំរហូតមានការណែនាំពីគ្រូពេទ្យថា អាចរួមភេទបាន

៣. ពេលណាត្រូវទៅជួបពេទ្យ

មួយវិញទៀតម៉ាក់ៗក៏ត្រូវតាមដានអាការៈរបស់ខ្លួនផងដែរ ដើម្បីដឹងថាពេលណាយើងត្រូវទៅជួបគ្រូពេទ្យដោយ ប្រការណាមួយ។ ប្រសិនបើម៉ាក់ៗមានបញ្ហាដូចខាងក្រោម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាមដែរ។
- មានការធា្លក់ឈាមច្រើន ឬធ្លាក់កំណកឈាមធំៗលើសពី ៤ថ្ងៃ
- ធ្លាក់ឈាមតិចតែមានរយៈពេលលើសពី ៤សប្តាហ៍
- ធ្លាក់ឈាមមានក្លិនមិនល្អ
- ហើមដៃ ជើង ឬមុខ
- ឈឺចាប់សាច់ដុំកំភួនជើង ឬក្នុងពោះ
- ស្នាមវះឡើងក្រហម ហើម មានចេញទឹករងៃ ឬប្រេះថ្នេរ
- ក្តៅខ្លួនលើស៣៧,៩°C
- ឈឺ និងហើមដោះ
- ស្រវាំងភ្នែក
- ពិបាកដកដង្ហើម
- ឈឺក្បាលខ្លាំង
- ក្អួត ឬចង្អោរ
- ពិបាកបត់ជើងតូច ឬបន្ទោបង់
- ពិបាកដកដង្ហើម

ក្រោយពេលសម្រាលដោយវះកាត់ ម៉ាក់ៗត្រូវថែទាំខ្លួនឱ្យបានល្អ បើមិនអីចឹងទេ អាចបណ្តាលឱ្យមុខរបួសប្រេះ ឬឆ្លងរោគដែលអាចបង្កបញ្ហាសុខភាពច្រើន។ ចុងក្រោយ ម៉ាក់ៗគួរទៅជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យសុខភាពឡើងវិញបន្ទាប់ពីសម្រាលរួច ៦ សប្តាហ៍ ឬតាមការណែនាំរបស់គ្រូពេទ្យក្នុងគោលបំណងឱ្យគ្រូពេទ្យពិនិត្យសុខភាពទូទៅ ស្នាមវះ និងស្បូនជាដើម ថាតើម៉ាក់ៗជាសះស្បើយហើយឬនៅ៕

This article gives the guidelines for mothers on what to do and not to do when caring for the incision after a C-section, when to call the doctor, and when to have the postpartum check-up.



Sources:

Going home after a C-section
https://www.mountsinai.org/health-library/discharge-instructions/going-home-after-a-c-section

C-Section Recovery Timeline and Aftercare
https://health.clevelandclinic.org/c-section-recovery/

Cesarean After Care
https://americanpregnancy.org/healthy-pregnancy/labor-and-birth/cesarean-aftercare/

C-section recovery: What to expect
https://www.mayoclinic.org/healthy-lifestyle/labor-and-delivery/in-depth/c-section-recovery/art-20047310
ចង់ស្វែងយល់បន្ថែមអំពីផលិតផលរបស់យើង និងការសម្រាលដោយការវះកាត់ទេ?
ប្រធានបទពាក់ព័ន្ធ
me can biet ve sinh mo

សម្រាលតាមធម្មជាតិ និងវះកាត់ ខុសគ្នាយ៉ាងម៉េច ហើយមួយណាល្អជាង?

សូមអបអរម៉ាក់! ប្រហែលជាដល់ពេលអន្ទះសារចង់ឃើញមុខកូនមែនទែនហើយ ព្រោះដល់ពេលដែលត្រូវស្វែងយល់ និងសម្រេចចិត្តផ្ដល់កំណើតអាអូន ដើម្បីក្លាយជាម៉ាក់ពេញលេញបន្ទាប់ពីពពោះអស់ច្រើនខែមក។ ម៉ាក់មួយចំនួនបារម្ភណាស់ ភ័យណាស់ តែកុំបារម្ភពេកអី ព្រោះខាងក្រោមនេះ យើងនឹងបកស្រាយលម្អិតរាល់ចម្ងល់ រាល់ការសង្ស័យ និងភាពមិនច្បាស់លាស់ជាច្រើនដែលបង្កក្ដីកង្វល់និងអារម្មណ៍ភិតភ័យដល់ម៉ាក់មួយចំនួន ពីជម្រើសនៃការសម្រាល។ ម៉ាក់សឹងគ្រប់រូប ជាពិសេសកូនដំបូងមានចម្ងល់ដូចគ្នាថា តើខ្ញុំគួរសម្រាលដោយវះកាត់ ឬតាមធម្មជាតិ? មួយណាល្អជាង ហើយគុណសម្បត្តិនិងគុណវិបត្តិរបស់ជម្រើសទាំង ២មានអីខ្លះជាដើម។

me can biet ve sinh mo

លម្អិតពីការសម្រាលដោយវះកាត់ ទាំងគុណសម្បត្តិនិងផលវិបាក

មធ្យោបាយសម្រាលកូនដោយការវះកាត់ជាដំណើរការវះកាត់បរិវេណពោះម៉ាក់និងស្បូនដើម្បីយកទារកក្នុងផ្ទៃនិងសុកចេញមកក្រៅ ជំនួសឲ្យការសម្រាលបែបធម្មជាតិ។ អាចនិយាយបានថាស្ត្រីមួយចំនួនជ្រើសរើសវិធីសម្រាលបែបទំនើបនេះដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់មួយចំនួនទោះជាស្ថានភាពរាងកាយ និងសុខភាពគាត់គ្រប់គ្រាន់អាចសម្រាលដោយធម្មជាតិក៏ដោយ ប៉ុន្តែករណីខ្លះទៀតម៉ាក់ដែលមានស្ថានភាពមិនល្អគ្រប់គ្រាន់ដែលគ្រូពេទ្យបញ្ជាក់ថាត្រូវតែវះកាត់ជាជម្រើសតែមួយគត់ដើម្បីសុវត្ថិភាពទាំងម្ដាយនិងកូនក្នុងពោះ។ បញ្ជាក់ម្ដងទៀត ការសម្រាលដោយវះកាត់ក្នុងស្ថានភាពខ្លះជាភាពចាំបាច់ ហើយការសម្រេចចិត្តជួនកាលមិនស្ថិតលើម៉ាក់ជាអ្នកអារកាត់ទេ។

កំណត់សម្គាល់សំខាន់៖
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។