Nutrition for babies born by caesarean section

Nutrition for babies born by caesarean section
សម្រាលដោយវះកាត់៖ អាហារូបត្ថម្ភចាំបាច់បង្កើនប្រព័ន្ធការពារទារកឲ្យកាន់តែខ្លាំង

ទោះជាការសម្រាលដោយវះកាត់មានផលប្រយោជន៍ច្រើនក៏ពិតមែន តែទារកដែលសម្រាលដោយជោគជ័យមិនមានឱកាសទទួលបានបាក់តេរីល្អច្រើនដូចការសម្រាលដោយធម្មជាតិទេ ដែលនេះទាមទារពេលវេលាយូរនិងពិបាកបន្តិចក្នុងការដែលមានសុខភាបប្រព័ន្ធភាពស៊ាំល្អ។ យ៉ាងណាក៏កូនយើងសម្រាលដោយជោគជ័យហើយដែរ ម៉ាក់កុំបារម្ភច្រើនពេកអី ព្រោះម៉ាក់នៅតែអាចបំបៅដោះកូនបាន ព្រោះទឹកដោះសម្បូរទៅដោយសារធាតុចាំបាច់ក្នុងការអភិវឌ្ឍប្រព័ន្ធភាពស៊ាំកូនឲ្យល្អប្រសើរ និងខ្លាំងជាងមុន។

តើអាហារូបត្ថម្ភចាំបាច់អ្វីខ្លះដែលល្អបំផុតសម្រាប់ទារកដែលសម្រាលដោយវះកាត់?

កម្រិតសុខភាពទារកដែលទទួលកំណើតដោយវះកាត់មិនល្អបរិបូរណ៍ដូចទារកដែលម៉ាក់ឆ្លងទន្លេដោយធម្មជាតិទេ ព្រោះគេមានបញ្ហាអតុល្យភាពបាក់តេរីល្អនៅក្នុងក្រពះពោះវៀន។ ជាក់ស្ដែងបរិមាណបាក់តេរីល្អធ្លាក់ចុះ ហើយបរិមាណបាក់តេរីមិនល្អកើនឡើងកាន់តែច្រើន ដែលជាហេតុបណ្ដាលឲ្យប្រព័ន្ធភាពស៊ាំរាងកាយទារកកាន់តែចុះខ្សោយ។ ការបន្ថែមបរិមាណបាក់តេរីល្អពពួក Probiotics ជាមធ្យោបាយមួយជួយបង្កើនតុល្យភាពបាក់តេរីល្អនៅក្នុងពោះវៀន ដើម្បីជួយដល់ដំណើរការអភិវឌ្ឍប្រព័ន្ធភាពស៊ាំរបស់ទារកឲ្យកាន់តែប្រសើរឡើងវិញ។

ម្ដាយដែលសម្រាលដោយវះកាត់ត្រូវតែបន្ថែមអាហារបំប៉នសម្បូរជីវជាតិឲ្យកូនឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញបន្ថែមរាល់ភាពខ្វះខាត តាំងពីគេចាប់កំណើតដោយការវះកាត់។

"ទឹកដោះម្ដាយជាសារធាតុដ៏ល្អបំផុតសម្រាប់កូន ព្រោះវាមាន Synbiotics ដែលជាការសំយោគបញ្ចូលគ្នារវាង Probiotics (បាក់តេរីល្អ) និង Prebiotics (ចំណីសម្រាប់បាក់តេរីល្អ) ដើម្បី៖ - បង្កើនបរិមាណបាក់តេរីល្អក្នុងក្រពះពោះវៀនកូន - បំពេញមុខងារអភិវឌ្ឍន៍ប្រព័ន្ធភាពស៊ាំបានល្អពេញលេញ - បង្កើនភាពស៊ាំ - កាត់បន្ថយហានិភ័យការឆ្លងជំងឺ ឬ -ការឈឺថ្កាត់នានា។

ក្រៅពីនេះ Synbiotics ក៏មាននាទីជួយដល់បញ្ហាទល់លាមក រាករួស និងកាត់បន្ថយហានិភ័យជំងឺអាល្លែកហ្ស៊ីបានយ៉ាងច្រើនដែរ។ "

ទឹកដោះម្ដាយសំខាន់ណាស់ក្នុងការជួយដល់ប្រព័ន្ធភាពស៊ាំកូនឲ្យកាន់តែខ្លាំង ដូច្នេះ ម៉ាក់គួរប្រឹងប្រែងបំបៅដោះកូនហោចណាស់ឲ្យបាន ៦ខែ ឬកាន់តែល្អបើបានដល់ ២ខួប។ ពេលប្រព័ន្ធភាពស៊ាំកូនល្អពេញលេញ សុខភាពល្អមិនងាយឈឺថ្កាត់ទេ។

ចំណុចសំខាន់មួយទៀតករណីដែលម៉ាក់មានជម្រើសមិនចង់បំបោះដោះកូនទេ ឬដោយសារលក្ខខណ្ឌសុខភាពមិនអំណោយផល ម៉ាក់គួរប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញស្វែងរកមធ្យោបាយល្អបំផុតក្នុងការបំពេញបំប៉នបន្ថែមឲ្យបានគ្រប់គ្រាន់លើ អាហារូបត្ថម្ភនិងសារធាតុចិញ្ចឹមឲ្យកូន។ សុខភាពប្រព័ន្ធភាពស៊ាំចាំបាច់ណាស់ក្នុងការលូតលាស់ប្រកបដោយសុខភាពល្អ របស់ទារក ចៀសវាងការបង្កជាជំងឺ បង្អាក់ការលូតលាស់ និងការអភិវឌ្ឍរាងកាយក្មេង។
ចង់ស្វែងយល់បន្ថែមអំពីផលិតផលរបស់យើង និងការសម្រាលដោយការវះកាត់ទេ?
ប្រធានបទពាក់ព័ន្ធ
me can biet ve sinh mo

សម្រាលតាមធម្មជាតិ និងវះកាត់ ខុសគ្នាយ៉ាងម៉េច ហើយមួយណាល្អជាង?

សូមអបអរម៉ាក់! ប្រហែលជាដល់ពេលអន្ទះសារចង់ឃើញមុខកូនមែនទែនហើយ ព្រោះដល់ពេលដែលត្រូវស្វែងយល់ និងសម្រេចចិត្តផ្ដល់កំណើតអាអូន ដើម្បីក្លាយជាម៉ាក់ពេញលេញបន្ទាប់ពីពពោះអស់ច្រើនខែមក។ ម៉ាក់មួយចំនួនបារម្ភណាស់ ភ័យណាស់ តែកុំបារម្ភពេកអី ព្រោះខាងក្រោមនេះ យើងនឹងបកស្រាយលម្អិតរាល់ចម្ងល់ រាល់ការសង្ស័យ និងភាពមិនច្បាស់លាស់ជាច្រើនដែលបង្កក្ដីកង្វល់និងអារម្មណ៍ភិតភ័យដល់ម៉ាក់មួយចំនួន ពីជម្រើសនៃការសម្រាល។ ម៉ាក់សឹងគ្រប់រូប ជាពិសេសកូនដំបូងមានចម្ងល់ដូចគ្នាថា តើខ្ញុំគួរសម្រាលដោយវះកាត់ ឬតាមធម្មជាតិ? មួយណាល្អជាង ហើយគុណសម្បត្តិនិងគុណវិបត្តិរបស់ជម្រើសទាំង ២មានអីខ្លះជាដើម។

me can biet ve sinh mo

លម្អិតពីការសម្រាលដោយវះកាត់ ទាំងគុណសម្បត្តិនិងផលវិបាក

មធ្យោបាយសម្រាលកូនដោយការវះកាត់ជាដំណើរការវះកាត់បរិវេណពោះម៉ាក់និងស្បូនដើម្បីយកទារកក្នុងផ្ទៃនិងសុកចេញមកក្រៅ ជំនួសឲ្យការសម្រាលបែបធម្មជាតិ។ អាចនិយាយបានថាស្ត្រីមួយចំនួនជ្រើសរើសវិធីសម្រាលបែបទំនើបនេះដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់មួយចំនួនទោះជាស្ថានភាពរាងកាយ និងសុខភាពគាត់គ្រប់គ្រាន់អាចសម្រាលដោយធម្មជាតិក៏ដោយ ប៉ុន្តែករណីខ្លះទៀតម៉ាក់ដែលមានស្ថានភាពមិនល្អគ្រប់គ្រាន់ដែលគ្រូពេទ្យបញ្ជាក់ថាត្រូវតែវះកាត់ជាជម្រើសតែមួយគត់ដើម្បីសុវត្ថិភាពទាំងម្ដាយនិងកូនក្នុងពោះ។ បញ្ជាក់ម្ដងទៀត ការសម្រាលដោយវះកាត់ក្នុងស្ថានភាពខ្លះជាភាពចាំបាច់ ហើយការសម្រេចចិត្តជួនកាលមិនស្ថិតលើម៉ាក់ជាអ្នកអារកាត់ទេ។

កំណត់សម្គាល់សំខាន់៖
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។