ការសន្ទនាមួយដែលជួបប្រទះជាញឹកញាប់ក្នុងការអនុវត្ត វេជ្ជសាស្រ្ត
«លោកវេជ្ជបណ្ឌិត ខ្ញុំបានសម្រាលដោយការវះកាត់ ហើយខ្ញុំបានអាន ហើយក៏បានដឹងថា វាអាចប៉ះពាល់ដល់សុខភាពពោះវៀនរបស់ កូនខ្ញុំ»។
វេជ្ជបណ្ឌិតបានឆ្លើយថា៖ «បាទ ការសម្រាលដោយការវះកាត់អាចប៉ះពាល់ដល់ការអភិវឌ្ឍនៃសុខភាពពោះវៀនរបស់ កូន ប៉ុន្តែ ការផ្តល់ប្រឹក្សាអាហារូបត្ថម្ភដែលមានគោលដៅច្បាស់លាស់អាចជួយគាំទ្រសុខភាពពោះវៀនបាន»។
វាត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា ទារកសម្រាលដោយការវះកាត់មានប្រភេទ និងបរិមាណអតិសុខុមប្រាណក្នុងពោះវៀនខុសពីទារកដែលសម្រាលតាមធម្មជាតិ រួមទាំងមានកម្រិតទាបនៃបាក់តេរីមានប្រយោជន៍ដូចជា Bifidobacterium និង Bacteroides។
ភាពខុសគ្នាទាំងនេះនៅដំណាក់កាលដំបូងអាចនាំឱ្យមានផលប៉ះពាល់ដល់សុខភាពក្នុងរយៈពេលខ្លី និងវែង ដូចជាការកើនឡើងនៃហានិភ័យអាលែកស៊ី ជំងឺហឺត ភាពធាត់ និងការអភិវឌ្ឍសមត្ថភាពយល់ដឹងមិនល្អ។1-4
នេះនាំឱ្យមានសំណួរសំខាន់មួយ៖ តើការបន្ថែមអាហារូបត្ថម្ភអាចជួយគាំទ្រការអភិវឌ្ឍមីក្រូប៊ីយ៉ូមក្នុងពោះវៀនប្រកបដោយសុខភាពល្អបានដែរឬទេ?
ដំណឹងល្អគឺ មីក្រូប៊ីយ៉ូមក្នុងពោះវៀនរបស់ទារកនៅតែបន្តអភិវឌ្ឍក្នុងរយៈពេលប្រហែល 5 ឆ្នាំដំបូងនៃជីវិត ដែលផ្តល់ឱកាសក្នុងការគាំទ្រការអភិវឌ្ឍនេះតាមរយៈអាហារូបត្ថម្ភ។5,6
ការស្រាវជ្រាវបង្ហាញថា អាហារូបត្ថម្ភដែលមានគោលដៅត្រឹមត្រូវ អាចជួយកាត់បន្ថយភាពខុសគ្នានៃសមាសភាពបាក់តេរីក្នុងពោះវៀន និងគាំទ្រការអភិវឌ្ឍប្រព័ន្ធការពាររាងកាយប្រកបដោយសុខភាពល្អ ជាពិសេសចំពោះទារកសម្រាលដោយការវះកាត់។8-11 ដូចនេះនាំយើងទៅកាន់ប្រធានបទ Synbiotic។
ស្វែងយល់អំពី Synbiotic
Synbiotic គឺជាការរួមបញ្ចូលគ្នារវាងប្រូបាយអូទិក និងព្រីបាយអូទិក ដែលអាចជួយដោះស្រាយអតុល្យភាពនៃបាក់តេរីក្នុងពោះវៀនដែលពាក់ព័ន្ធនឹងការសម្រាលដោយការវះកាត់។
Synbiotic ធ្វើការរួមគ្នាយ៉ាងមានប្រសិទ្ធភាព ដើម្បីគាំទ្រការលូតលាស់នៃបាក់តេរីមានប្រយោជន៍ដូចជា Bifidobacterium ក្នុងពោះវៀន ដោយជួយបង្កើតបរិស្ថានពោះវៀនដែលមានសុខភាពល្អសម្រាប់ទារកសម្រាលដោយការវះកាត់។11,12
សូមស្វែងយល់តាមរយៈឧទាហរណ៍មួយ៖ ពោះវៀនដែលមានសុខភាពល្អ ប្រៀបដូចជាសួនច្បារដែលរីកលូតលាស់ល្អ
ស្រមៃថាពោះវៀនគឺជាសួនច្បារមួយ។ ដូចជាសួនច្បារដែលមានលូតលាស់ល្អ ត្រូវការគ្រាប់ពូជត្រឹមត្រូវ និងអាហារបំប៉នត្រឹមត្រូវ ប្រូបាយអូទិកផ្តល់តួនាទីជាគ្រាប់ពូជ ខណៈព្រីបាយអូទិកធ្វើតួនាទីជាអាហារបំប៉ន ដើម្បីផ្តល់ការបំប៉នដែលសមស្រប។11,12
ទោះជាយ៉ាងណា Synbiotic ទាំងអស់មិនដូចគ្នាទេ។ ការរួមបញ្ចូលប្រូបាយអូទិកណាមួយជាមួយព្រីបាយអូទិកណាមួយមិនមែនសុទ្ធតែផ្តល់អត្ថប្រយោជន៍ដូចគ្នានោះទេ។12 ការរួមបញ្ចូលជាក់លាក់ដែលត្រូវបានសិក្សាក្នុងវេជ្ជសាស្ត្របានបង្ហាញអត្ថប្រយោជន៍ផ្នែកគ្លីនិក ជាពិសេសចំពោះទារកសម្រាលដោយការវះកាត់។11
ការស្រាវជ្រាវបានបង្ហាញពីអត្ថប្រយោជន៍នៃការរួមបញ្ចូលប្រូបាយអូទិក (B. breve M-16V) និងព្រីបាយអូទិក (scGOS/lcFOS) ក្នុងសមាមាត្រ 9:1។11
ដូច្នេះ តួនាទីបំពេញគ្នាទៅវិញទៅមករបស់ B. breve M-16V និង scGOS/lcFOS (9:1) គឺជាអ្វីដែលផ្តល់អត្ថន័យនៃ Synbiotic ដល់ការរួមបញ្ចូលគ្នានេះ។12
ការសិក្សាមួយបានបង្ហាញថា ចំពោះទារកសម្រាលដោយការវះកាត់ ការបន្ថែម Synbiotic ជាក់លាក់មួយដែលរួមបញ្ចូលប្រូបាយអូទិក (B. breve M-16V) និងព្រីបាយអូទិក (scGOS/lcFOS [9:1]) អាចជួយ៖11
លទ្ធផលទាំងនេះបញ្ជាក់ពីសារៈសំខាន់នៃការ ជ្រើសរើសនិងការរួមបញ្ចូលព្រីបាយអូទិកជាក់លាក់ ដើម្បីសម្រេចបាននូវអត្ថប្រយោជន៍សុខភាពដែលចង់បាន។
ពោះវៀនគឺជាប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញមួយ ដែលត្រូវការការគាំទ្រផ្នែកអាហារូបត្ថម្ភត្រឹមត្រូវ។
ការគាំទ្រដោយ Synbiotic មិនមែនគ្រាន់តែជាការបន្ថែមគ្រាប់ពូជ និងអាហារបំប៉នប៉ុណ្ណោះទេ ប៉ុន្តែជាការផ្គូផ្គងគ្រាប់ពូជត្រឹមត្រូវជាមួយអាហារបំប៉នត្រឹមត្រូវ និងគាំទ្រពោះវៀនតាមរយៈការរួមបញ្ចូលដូចជា B. breve M-16V + scGOS/lcFOS (9:1) ដែលត្រូវបានគាំទ្រដោយភស្តុតាងវិទ្យាសាស្ត្រ។
B. breve M-16V៖ Bifidobacterium breve M-16V; C-section៖ ការសម្រាលដោយការវះកាត់; lcFOS៖ Fructooligosaccharides ខ្សែចង្វាក់វែង; scGOS៖ Galactooligosaccharides ខ្សែចង្វាក់ខ្លី។
ឯកសារេយាង
1. Shao Y, Forster SC, Tsaliki E, et al. Stunted microbiota and opportunistic pathogen colonization in caesarean-section birth. Nature. 2019;574(7776):117–121. 2. Sandall J, Tribe RM Avery L, et al. Short-term and long-term effects of caesarean section on the health of women and children. Lancet. 2018;392:1349–1357. 3. Hoang DM, Levy EI, Vandenplas Y. The impact of cesarean section on the infant gut microbiome. Acta Paediatr. 2021;110(1):60–67. 4. Keag OE, Norman JE, Stock SJ. Long-term risks and benefits associated with cesarean delivery for mother, baby, and subsequent pregnancies: Systematic review and meta-analysis. PLoS Med. 2018;15(1):e1002494. 5. Schoultz I, Claesson MJ, Dominguez-Bello MG, et al. Gut microbiota development across the lifespan: Disease links and health-promoting interventions. J Intern Med. 2025;297(6):560–583. 6. Fragkou PC, Karaviti D, Zemlin M, et al. Impact of early life nutrition on children’s immune system and noncommunicable diseases through its effects on the bacterial microbiome, virome and mycobiome. Front Immunol. 2021;12:644269. 7. Romano-Keeler J, Zhang J, Sun J. The life-long role of nutrition on the gut microbiome and gastrointestinal disease. Gastroenterol Clin North Am. 2021;50(1):77–100. 8. Inchingolo F, Inchingolo AD, Palumbo I, et al. The impact of cesarean section delivery on intestinal microbiota: Mechanisms, consequences, and perspectives—A systematic review. Int J Mol Sci. 2024;25:1055. 9. Ames SR, Lotoski LC, Azad MB. Comparing early life nutritional sources and human milk feeding practices: Personalized and dynamic nutrition supports infant gut microbiome development and immune system maturation._Gut Microbes. 2023;15(1):2190305. 10. Kim SY, Yi DY. Components of human breast milk: From macronutrient to microbiome and microRNA. Clin Exp Pediatr. 2020;63(8):301–309. 11. Chua MC, Ben-Amor K, Lay C, et al. Effect of synbiotic on the gut microbiota of cesarean delivered infants: A randomized, double-blind, multicenter study._J Pediatr Gastroenterol Nutr. 2017;65(1):102–106. 12. Swanson KS, Gibson GR, Hutkins R, et al. The International Scientific Association for Probiotics and Prebiotics consensus statement on the definition and scope of synbiotics. Nat Rev Gastroenterol Hepatol. 2020;17(11):687–701. 13. Wong CB, Iwabuchi N, Xiao JZ. Exploring the science behind Bifidobacterium breve M-16V in infant health. Nutrients. 2019;11(8):1724. 14. MORINAGA Probiotics Center. B. breve M16V. Available at: https://morinagamilk-ingredients.com/probiotics/m16v/. Accessed on: 11 Aug 2026. 15. Boehm G, Fanaro S, Jelinek J, et al. Prebiotic concept for infant nutrition. Acta Paediatr. Suppl. 2003;91(441):64–67. 16. Vandenplas Y, Zakharova I, Dmitrieva Y. Oligosaccharides in infant formula: More evidence to validate the role of prebiotics. Br J Nutr. 2015;113(9):1339–44. 17. Salminen S, Stahl B, Vinderola G, et al. Infant formula supplemented with biotics: Current knowledge and future perspectives. Nutrients. 2020;12(7):1952.