MCE C-Sec_M1_Dr Blog_Khmer_D-layout_v3.0_24Sep26
MCE C-Sec_M1_Dr Blog_Khmer_D-layout_v3.0_24Sep26

នៅទូទាំងពិភពលោក អត្រាសម្រាលដោយការវះកាត់បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលបីទសវត្សរ៍កន្លងមក ដោយកើនពី 7% ក្នុងឆ្នាំ 1990 ដល់ 21% ក្នុងឆ្នាំ 2018។¹ ប្រទេសនៅអាស៊ីអាគ្នេយ៍មានអត្រាសម្រាលដោយការវះកាត់ខុសៗគ្នា ចាប់ពី 17% ដល់ 41%។²⁻¹⁰ ការកើនឡើងនៃអត្រាសម្រាលដោយការវះកាត់មានកត្តាជាច្រើនដោយមានមូលហេតុជាច្រើនដូច

បានបង្ហាញក្នុងរូបភាពទី 1។¹¹

MCE C-Sec_M1_Dr Blog_Khmer_D-layout_v3.1_28Sep26
MCE C-Sec_M1_Dr Blog_Khmer_D-layout_v3.1_28Sep26

ការផ្តល់ការប្រឹក្សាផ្អែកលើភស្តុតាងមានសារៈសំខាន់សម្រាប់ស្ត្រីដែលកំពុងពិចារណាសម្រាលដោយការវះកាត់តាមការគ្រោងទុក។ លើសពីហានិភ័យនៃការវះកាត់ ភស្តុតាងដែលកំពុងកើនឡើងបង្ហាញថា ការសម្រាលដោយការវះកាត់អាចរំខានដល់ការបង្កើតមីក្រូប៊ីយ៉ូមដោយឯកឯងក្នុងពោះវៀនរបស់ទារក ដែលអាចមានផលប៉ះពាល់ដល់សុខភាពរយៈពេលវែង។ ដូច្នេះ ស្របតាមអនុសាសន៍ថ្មីៗ គាំទ្រឱ្យមានការពិភាក្សាអំពីផលប៉ះពាល់ដែលអាចកើតមាននៃការសម្រាលដោយការវះកាត់ (C-section) ទៅលើការបង្កើតអតិសុខុមប្រាណ ក៏ដូចជាបាក់តេរីល្អៗនៅក្នុងពោះវៀនរបស់ទារក។ ការពិភាក្សានេះគួរធ្វើរួមជាមួយការពិចារណាអំពីសុខភាពម្តាយ និងទារក ដើម្បីជួយឱ្យមាតាបិតាអាចធ្វើការសម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់ និងយល់ដឹងច្បាស់លាស់។¹²

MCE C-Sec_M1_Dr Blog_Khmer_D-layout_v3.0_24Sep26

អតុល្យភាពនៃមីក្រូប៊ីយ៉ូមក្នុងពោះវៀន ត្រូវបានកំណត់ដោយការកើនឡើងច្រើននៃអតិសុខុមប្រាណដែលអាចបង្កគ្រោះថ្នាក់ ការថយចុះនៃបាក់តេរីដែលមានប្រយោជន៍ និងការថយចុះនៃភាពចម្រុះនៃអតិសុខុមប្រាណទាំងមូល។¹³

ការសម្រាលដោយការវះកាត់មានទំនាក់ទំនងជាមួយការប៉ះពាល់នឹងអតិសុខុមប្រាណល្អពីម្តាយក្នុងអំឡុងពេលសម្រាល។ ដូច្នេះ ទារកខកខានប្រភពដ៏សំខាន់នៃការទទួលអតិសុខុមប្រាណល្អនៅដំណាក់កាលដំបូង ដែលបណ្តាលឱ្យមីក្រូប៊ីយ៉ូមក្នុងពោះវៀនមានភាពខុសគ្នាពីទារកដែលសម្រាលតាមទ្វារមាសរបស់ម្តាយ។¹⁴˒¹⁵ ភាពខុសគ្នារវាងការសម្រាលដោយធម្មជាតិ និងការសម្រាលដោយការវះកាត់ ក្នុងការបង្កើតបរិមាណរបស់អតិសុខុមប្រាណនៅដំណាក់កាលដំបូង និងមានឥទ្ធិពលលើដំណើរការអភិវឌ្ឍមីក្រូប៊ីយ៉ូមក្នុងពោះវៀន ត្រូវបានបង្ហាញក្នុងរូបភាពទី 2។¹⁴⁻¹⁹

MCE C-Sec_M1_Dr Blog_Khmer_D-layout_v3.1_28Sep26

ការសិក្សាមួយបានសង្កេតឃើញថា ទារកសម្រាលដោយការវះកាត់មានបរិមាណសមាមាត្រនៃ Bifidobacterium ទាបជាងប្រហែល 40% និងបរិមាណសមាមាត្រនៃ Bacteroides ទាបជាងប្រហែល 19 ដង បើប្រៀបធៀបនឹងទារកដែលសម្រាលតាមទ្វារមាស។²⁰

ទាំង Bifidobacterium និង Bacteroides គឺជាអតិសុខុមប្រាណសំខាន់ៗក្នុងការតាំងទីលំនៅ និងបង្កើតនៅក្នុងពោះវៀនរបស់ទារក។¹⁹˒²¹

Bifidobacterium ជួយក្នុង៖

• រក្សាកម្រិត pH ទាបក្នុងពោះវៀន ដែលជួយទប់ស្កាត់ការតាំងទីលំនៅរបស់មេរោគបង្កជំងឺ

• ជួយគាំទ្រភាពរឹងមាំនៃរនាំងការពារក្នុងពោះវៀន និងប្រព័ន្ធការពាររាងកាយ

Bacteroides ជួយក្នុង៖

• ការរៀបចំដំណើរការនៃប្រព័ន្ធការពាររាងកាយ

• រក្សាតុល្យភាពនៃប្រព័ន្ធការពាររាងកាយ 

• ការរំលាយកាបូអ៊ីដ្រាត

ការសិក្សាជាច្រើនបានបង្ហាញថា អតុល្យភាពនៃមីក្រូប៊ីយ៉ូមក្នុងពោះវៀនដោយសារការសម្រាលដោយការវះកាត់ អាចបន្តរហូតដល់អាយុ 2-7 ឆ្នាំ ដែលនៅទីបំផុតអាចប៉ះពាល់ដល់លទ្ធផលសុខភាពរយៈពេលវែង។¹³˒²²⁻²⁴

MCE C-Sec_M1_Dr Blog_Khmer_D-layout_v3.1_28Sep26

ត្រូវបានបង្ហាញថា មីក្រូប៊ីយ៉ូមក្នុងពោះវៀនរបស់មនុស្សជួយគាំទ្រដល់ដំណើរការមេតាបូលីសផ្សេងៗ និងមុខងាររបស់ប្រព័ន្ធការពាររាងកាយ។ ដូច្នេះ ការរំខានជាបន្តបន្ទាប់ដល់មីក្រូប៊ីយ៉ូមក្នុងពោះវៀន អាចនាំឱ្យមានផលប៉ះពាល់ដល់មុខងាររយៈពេលវែង និងអាចបណ្តាលឱ្យកើតមានជំងឺផ្សេងៗ។¹³

MCE C-Sec_M1_Dr Blog_Khmer_D-layout_v3.1_28Sep26
MCE C-Sec_M1_Dr Blog_Khmer_D-layout_v3.1_28Sep26

េសចក្តីែថ្លងការណ៍សំខាន់ៗពីមតិឯកភាពរបស់ក្រុមសាស្ត្រាចារ្យវេជ្ជបណ្ឌិតជំនាញនៅទូទាំងអាស៊ីអាគ្នេយ៍៖³⁰

• សមាសភាពមីក្រូប៊ីយ៉ូមក្នុងពោះវៀនរបស់ទារកសម្រាលដោយការវះកាត់ មានភាពខុសគ្នាយ៉ាងសំខាន់ពីទារកដែលសម្រាលតាមទ្វារមាស និងមានទំនាក់ទំនងជាមួយការកើនឡើងនៃភាពងាយរងផលប៉ះពាល់ដោយផលវិបាកសុខភាពនៅពេលអនាគត។

• ចំពោះទារកដែលមិនបានបំបៅដោយទឹកដោះម្តាយតែមួយមុខ ការបន្ថែមអាហារូបត្ថម្ភរួមជាមួយការបំបៅដោយទឹកដោះម្តាយ គឺជាវិធីសាស្ត្រដែលមានសុវត្ថិភាពបំផុត ដើម្បីឱ្យសមាសភាពមីក្រូប៊ីយ៉ូមក្នុងពោះវៀនមានភាពប្រហាក់ប្រហែលនឹងទារកដែលសម្រាលតាមទ្វារមាស។

• Synbiotic ដោយមានការរួមបញ្ចូលជាពិសេសនៃ scGOS/lcFOS (9:1) និង B. breve M-16V អាចជួយស្តារមីក្រូប៊ីយ៉ូមក្នុងពោះវៀនរបស់ទារកសម្រាលដោយការវះកាត់បានយ៉ាងមានប្រសិទ្ធភាព។

MCE C-Sec_M1_Dr Blog_Khmer_D-layout_v3.1_28Sep26

ការសម្រាលដោយការវះកាត់មានឥទ្ធិពលលើលំនាំអតិសុខុមប្រាណរបស់ទារក។ ដោយសារភស្តុតាងដែលភ្ជាប់ការផ្លាស់ប្តូរក្នុងការតាំងទីលំនៅរបស់អតិសុខុមប្រាណក្នុងពោះវៀនដែលពាក់ព័ន្ធនឹងការសម្រាលដោយការវះកាត់ ទៅនឹងលទ្ធផលសុខភាពរយៈពេលវែងកំពុងកើនឡើង ការផ្តល់ការប្រឹក្សាគួរតែរួមបញ្ចូលលើសពីហានិភ័យនៃការវះកាត់ និងផលប៉ះពាល់ដែលអាចកើតមានចំពោះមីក្រូប៊ីយ៉ូមក្នុងពោះវៀនរបស់ទារក។ ការយល់ដឹងអំពីផលប៉ះពាល់នៃការសម្រាលដោយការវះកាត់ចំពោះមីក្រូប៊ីយ៉ូមក្នុងពោះវៀនរបស់ទារក អាចជួយអ្នកជំនាញថែទាំសុខភាពក្នុងការសម្រេចចិត្តផ្នែកគ្លីនិកដែលមានព័ត៌មានគ្រប់គ្រាន់ជាងមុន និងណែនាំការពិភាក្សាអំពីយុទ្ធសាស្ត្រដើម្បីគាំទ្រដល់ការអភិវឌ្ឍមីក្រូប៊ីយ៉ូមក្នុងពោះវៀនប្រកបដោយសុខភាពល្អ។

MCE C-Sec_M1_Dr Blog_Khmer_D-layout_v3.1_28Sep26

lcFOS៖ ហ្វ្រូកតូអូលីហ្គូសាការីតខ្សែវែង; scGOS៖ កាឡាក់តូអូលីហ្គូសាការីតខ្សែខ្លី

ឯកសារេយាង

1. Thomaidi S, et al. J Clin Med. 2025;14(22):8102.
2. UNICEF. Available at: https://www.unicef.org/thailand/reports/thailand-multiple-indicator-cluster-survey-2022. Accessed on: 18 June 2026.
3. MICS (2022). Available at: chromeextension://efaidnbmnnnibpcajpcglclefindmkaj/https://www.unicef.org/ thailand/media/11356/file/Thailand%20MICS%202022%20full%20report%20(English).pdf. Accessed on: 18 June 2026.
4. Demographic and Health Survey. Available at: chrome-extension://efaidnbmnnnibpcajpcglclefindmkaj/https://dhsprogram.com/pubs/pdf/SR281/SR281.pdf. Accessed on: 18 June 2026.
5. National Health and Morbidity Survey. Available at: chrome-extension://efaidnbmnnnibpcajpcglclefindmkaj/https://iku.gov.my/images/nhms-2022/TRNHMSmch2022.pdf. Accessed on: 18 June 2026.
6. Felipe-Dimog EB, et al. BMC Pregnancy Childbirth. 2025;25(1):204.
7. UNICEF. Available at: https://www.unicef.org/vietnam/reports/viet-nam-sdg-indicators-children-and-women-survey-2020-2021. Accessed on: 18 June 2026.
8. Show KL, et al. BMJ Open. 2024;14(3):e076646.
9. Lee KZX, et al. Acta Obstet Gynecol Scand.2026;105(3):519–527.
10. Zahroh RI, et al. BMJ Glob Health. 2024;9(6):e014602.
11. Angolile CM, et al. Health Sci Rep. 2023;6(5):e1274.
12. Chervenak FA, et al. Am J Obstet Gynecol. 2026;233(6S):S216–S225.
13. Zhang C, et al. Front Microbiol. 2021;12:724449.
14. Dominguez-Bello MG, et al. Proc Natl Acad Sci U S A. 2010;107(26):11971–11975.
15. Dominguez-Bello MG, et al. Nat Med. 2016;22(3):250–253.
16. Chen YY, et al. Microorganisms. 2021;9(9):1847.
17. Shao Y, et al. Nature. 2019;574(7776):117–121.
18. Bogaert D, et al. Cell Host Microbe. 2023;31(3):447–460.e6.
19. Kim G, et al. Front Microbiol. 2020;11:2099.
20. Yang B, et al. Int J Mol Sci._2019;20:3306.
21. Inchingolo F, et al.Int J Mol Sci. 2024;25(2):1055.
22. Fouhy F, et al. Nat Commun. 2019;10:1517.
23. Jakobsson HE, et al. Gut. 2014;63(4):559–566.
24. Salminen S, et al. Gut. 2004;53(9):1388–1389.
25. Damiani F, et al. Neuropharmacology.2023;231:109491.
26. Stokholm J, et al. Sci Transl Med._2020;12:eaay9391.
27. Yang X, et al. Front Pediatr. 2023;10:1044954.
28. Słabuszewska-Józwiak A, et al. Int J Environ Res Public Health. 2020;17(21):8031.
29. Miller JE. PLoS Med.2020;17(11):e1003429.
30. Aw MM, et al. ESPGHAN Scientific Poster; 2025

MCE C-Sec_M1_Dr Blog_Khmer_D-layout_v3.1_28Sep26
x