អ្នកប្រឹក្សាយោបល់ រង់ចាំស្តាប់ និងពិគ្រោះជាមួយអ្នក អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
អង្គការសុខភាពពិភពលោកណែនាំវិធីថែទាំទារកសម្រាលដោយវះកាត់ ម៉ាក់ៗគួរដឹង
អង្គការសុខភាពពិភពលោកណែនាំវិធីថែទាំទារកសម្រាលដោយវះកាត់ ម៉ាក់ៗគួរដឹង
ការសិក្សាជាច្រើនរកឃើញថាទារកសម្រាលដោយវះកាត់មិនបានទទួលបាក់តេរីល្អពីម្ដាយច្រើនដូចកូនសម្រាលតាមធម្មជាតិទេ។ កូនសម្រាលតាមធម្មជាតិបានឆ្លងកាត់ទ្វារមាសម្ដាយដែលជាកន្លែងមានបាក់តេរីល្អហើយកូនអាចទទួលបាន ចំណែកកូនសម្រាលដោយវះកាត់មិនបានអ្វីទាំងនេះទេ។
ទោះបីជាកូនសម្រាលដោយវះកាត់មិនបានទទួលបាក់តេរីពីម្ដាយច្រើនដូចកូនសម្រាលដោយធម្មជាតិក៏ពិតមែន តែក៏មានវិធីមួយចំនួនជួយឲ្យកូនទទួលបាក់តេរីពីម្ដាយ ឬការពារកូនពីការឆ្លងមេរោគផ្សេងដែរ។
អង្គការសុខភាពពិភពលោកបានធ្វើការសិក្សាលើវិធីថែទាំទារកសម្រាលដោយវះកាត់នៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម ដែលការសិក្សានេះបានចុះផ្សាយលើវិបសាយអង្គការសុខភាពពិភពលោកក្នុងឆ្នាំ២០២១។
របាយការណ៍នៃការសិក្សារបស់អង្គការសុខភាពពិភពលោកបានសរសេរថាពេលទារកកើតមិនថាដោយធម្មជាតិ ឬដោយវះកាត់ទេ ត្រូវតែដាក់ទាករកឲ្យប៉ះនឹងស្បែកជាមួយម្ដាយ ដែលការធ្វើបែបនេះ នឹងជួយឲ្យទារកទទួលបានអត្ថប្រយោជន៍ជាច្រើន។ ការដាក់កូនទើបសម្រាលឲ្យប៉ះនឹងស្បែកទ្រូងម្ដាយភ្លាមៗនេះ គឺមិនត្រឹមតែជួយឲ្យកូនមានភាពកក់ក្ដៅនោះទេ តែថែមទាំងជួយឲ្យកូនឆាប់ចេះបៅដោះទៀតផង។
ប្រហាក់ប្រហែលនឹងគ្នានេះដែរ ការសិក្សាផ្សេងទៀតបានរកឃើញថាការដាក់ឲ្យកូនទើបកើតបានប៉ះស្បែកម្ដាយៗភ្លាមៗក្រោយសម្រាល ពិសេសកូនកើតដោយវះកាត់ គឺជួយឲ្យកូនបានទទួលបាក់តេរីល្អពីម្ដាយផងដែរ។ បាក់តេរីល្អក្នុងក្រពះពោះវៀន ជួយពង្រឹងសុខភាពប្រព័ន្ធភាពស៊ាំរបស់កូន ដើម្បីប្រឆាំងនឹងជំងឺផ្សេងៗ។
អង្គការសុខភាពពិភពលោកលើកឡើងថាក្ រៅពីការប៉ះស្បែកនិងស្បែករវាងម្ដាយនិងទារកក្រោយសម្រាលភ្លាមៗ ការបំបៅដោះតែមួយមុខគត់ក្រោយសម្រាល និងពេលក្រោយមកទៀត ជួយកូនសម្រាលដោយវះកាត់មានសុខភាពល្អ។ បន្ថែមពីនេះអង្គការសុខភាពពិភពលោកបានណែនាំវិធីមួយចំនួនទៀតឲ្យមានការអនុវត្តក្នុងមន្ទីរពេទ្យដើម្បីលើកកម្ពស់សុខភាពកូនសម្រាលដោយវះកាត់។
វិធីទាំងនោះគឺ ការដាក់ឧបករណ៍ផ្ដល់កម្ដៅរាងកាយដល់ទារកសម្រាលដោយវះកាត់ក្នុងបន្ទប់វះកាត់ ហើយក្រណាត់រុំទារក និងមួកទារកត្រូវសម្ងួត និងសម្លាប់មេរោគជាមុន ដើម្បីការពារកុំឲ្យមានការឆ្លងមេរោគ។
បើតាមអង្គការសុខភាពពិភពលោក មន្ទីរពេទ្យនៅប្រទេសវៀតណាមបានអនុវត្តវិធីសាស្រ្តនេះលើកូនសម្រាលដោយវះកាត់ ១៦ ៩២៧នាក់ និងបានរកឃើញថា វិធីនេះមានប្រសិទ្ធភាព។ ការសិក្សារកឃើញថាវិធីនេះបានជួយកាត់បន្ថយបញ្ហាទារកធ្លាក់ចុះកម្ដៅរាងកាយ និងឆ្លងមេរោគក្នុងឈាមបានយ៉ាងច្រើន និងថាអាចជួយដល់សុខភាពកូនបានប្រហាក់ប្រហែលនឹងកូនសម្រាលតាមធម្មជាតិដែរ។
ដើម្បីជាប្រយោជន៍ដល់សុខភាពកូន ម៉ាក់ៗដែលមានបំណងសម្រាលកូនដោយវះកាត់ គួរប្រឹក្សាជាមួយគ្រូពេទ្យពីរឿងនេះឲ្យបានច្បាស់លាស់។
ដូចគ្នាដែរ សម្រាប់កូនសម្រាលដោយវះកាត់ ក្រោយឈប់បៅដោះ ឬក្រោយវ័យពីរឆ្នាំម៉ាក់ៗក៏អាចបន្ថែមទឹកដោះគោម្សៅដែលមាន Synbiotics ឲ្យកូនញ៉ាំបន្ថែមផងដែរ ព្រោះថា Synbiotics ជួយពង្រឹងសុខភាពក្រពះពោះវៀនកូន និងជួយឲ្យប្រព័ន្ធភាពស៊ាំកូនកាន់តែរឹងមាំ ដែលស័ក្ដិសមបំផុតសម្រាប់កូនសម្រាលដោយវះកាត់៕
Sources:
A “First Embrace” after caesarian section is saving newborn lives in Viet Nam
https://www.who.int/westernpacific/news-room/feature-stories/item/a-first-embrace-after-caesarian-section-is-saving-newborn-lives-in-viet-nam
C-section delivery prevents babies from receiving beneficial germs in their mother’s microbiome,
https://www.rutgers.edu/news/hidden-reason-children-born-c-section-are-more-likely-develop-asthma#:~:text=%E2%80%9CIt%20takes%20a%20while%20for,developing%20certain%20diseases%20like%20asthma.
Cesarean versus Vaginal Delivery: Long term infant outcomes and the Hygiene Hypothesis,
https://www.ncbi.nlm.nih.gov/pmc/articles/PMC3110651/
A pediatrician’s perspective on c-section births and the gut microbiome,
https://isappscience.org/a-pediatricians-perspective-on-c-section-births-and-the-gut-microbiome/
ប្រធានបទពាក់ព័ន្ធ
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។