ចង់ស្វែងយល់បន្ថែមអំពីផលិតផលរបស់យើង និងការសម្រាលដោយការវះកាត់ទេ?

ក្រោយសម្រាលដោយវះកាត់ ម៉ាក់ៗគួរធ្វើ និងគួរចៀសវាងអ្វីខ្លះ?

ជាទូទៅ ការសម្រាលដោយវះកាត់ត្រូវការពេលវេលាយូរបន្តិចក្នុងការជាសះស្បើយត្រឡប់ទៅផ្ទះវិញ បើធៀបទៅនឹងអ្នកសម្រាលតាមធម្មជាតិ ហើយការសម្រាលដោយការវវះកាត់ ក៏ទាមទារឱ្យ ម៉ាក់ៗមើលថែខ្លួនឲ្យបានដិតដល់ជាងការសម្រាលតាមធម្មជាតិផងដែរ។ ដូចនេះ បើម៉ាក់ៗ មានគម្រោងសម្រាលដោយវះកាត់ ឬមានបញ្ហាសុខភាពដែលមិនអាចសម្រាលតាមធម្មជាតិបាន ម៉ាក់ៗគួរដឹងវិធីសាស្រ្តមួយចំនួនក្នុងការថែទាំខ្លួនក្រោយសម្រាលដើម្បីឱ្យឆាប់ជាសះស្បើយពីរបួស។

វិធីបង្កើតប្រព័ន្ធភាពស៊ាំឲ្យកូន បើម៉ាក់សម្រាលដោយវះកាត់

ក្រោយចាប់កំណើត សុខភាពទារកល្អឬអត់ គឺរាប់គិតចាប់តាំងពីថ្ងៃសម្រាលម៉្លេះ ព្រោះជាទុន ជាគ្រឹះដ៏សំខាន់រហូតកូនធំ។ របាយការណ៍ពីការស្រាវជ្រាវនានាបញ្ជាក់ថាកត្តាហ្សែនពីឪពុកម្ដាយទៅកូន ជាផ្នែកដ៏សំខាន់ក្នុងការកំណត់ស្ថានភាពសុខភាពកូន។ ជាក់ស្ដែងបើម៉ាក់ប៉ាមានជំងឺអាល្លែកហ្ស៊ី កូនកើតមកអាចមានបញ្ហានេះដូចគ្នាចន្លោះពី ២០% - ៤០% តាមរយៈហ្សែនចម្លងទៅកូន។ ឯកត្តាបរិស្ថានជុំវិញការផ្ដល់ផលមិនល្អដល់កូនមានដូចជា ការសម្រាលដោយវះកាត់ វិធីនេះអាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំទារក ក្នុងរង្វង់ ៣០%។ សូម្បីតែការប្រើប្រាស់ថ្នាំផ្សះ ក៏ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំកូនដូចគ្នា។

សម្រាលដោយវះកាត់៖ អាហារូបត្ថម្ភចាំបាច់បង្កើនប្រព័ន្ធការពារទារកឲ្យកាន់តែខ្លាំង

ទោះជាការសម្រាលដោយវះកាត់មានផលប្រយោជន៍ច្រើនក៏ពិតមែន តែទារកដែលសម្រាលដោយជោគជ័យមិនមានឱកាសទទួលបានបាក់តេរីល្អច្រើនដូចការសម្រាលដោយធម្មជាតិទេ ដែលនេះទាមទារពេលវេលាយូរនិងពិបាកបន្តិចក្នុងការដែលមានសុខភាបប្រព័ន្ធភាពស៊ាំល្អ។ យ៉ាងណាក៏កូនយើងសម្រាលដោយជោគជ័យហើយដែរ ម៉ាក់កុំបារម្ភច្រើនពេកអី ព្រោះម៉ាក់នៅតែអាចបំបៅដោះកូនបាន ព្រោះទឹកដោះសម្បូរទៅដោយសារធាតុចាំបាច់ក្នុងការអភិវឌ្ឍប្រព័ន្ធភាពស៊ាំកូនឲ្យល្អប្រសើរ និងខ្លាំងជាងមុន។

សម្រាលតាមធម្មជាតិ និងវះកាត់ ខុសគ្នាយ៉ាងម៉េច ហើយមួយណាល្អជាង?

សូមអបអរម៉ាក់! ប្រហែលជាដល់ពេលអន្ទះសារចង់ឃើញមុខកូនមែនទែនហើយ ព្រោះដល់ពេលដែលត្រូវស្វែងយល់ និងសម្រេចចិត្តផ្ដល់កំណើតអាអូន ដើម្បីក្លាយជាម៉ាក់ពេញលេញបន្ទាប់ពីពពោះអស់ច្រើនខែមក។ ម៉ាក់មួយចំនួនបារម្ភណាស់ ភ័យណាស់ តែកុំបារម្ភពេកអី ព្រោះខាងក្រោមនេះ យើងនឹងបកស្រាយលម្អិតរាល់ចម្ងល់ រាល់ការសង្ស័យ និងភាពមិនច្បាស់លាស់ជាច្រើនដែលបង្កក្ដីកង្វល់និងអារម្មណ៍ភិតភ័យដល់ម៉ាក់មួយចំនួន ពីជម្រើសនៃការសម្រាល។ ម៉ាក់សឹងគ្រប់រូប ជាពិសេសកូនដំបូងមានចម្ងល់ដូចគ្នាថា តើខ្ញុំគួរសម្រាលដោយវះកាត់ ឬតាមធម្មជាតិ? មួយណាល្អជាង ហើយគុណសម្បត្តិនិងគុណវិបត្តិរបស់ជម្រើសទាំង ២មានអីខ្លះជាដើម។

ប្រធានបទពាក់ព័ន្ធ

ពេលពពោះ​ បើ​ឧស្សាហ៍​មាន​​បញ្ហា​សុខភាព​ អាច​សាកល្បង​វិធីទាំង​នេះ

ស្វែង​យល់​ពី​ដំបូន្មាន​ល្អៗ​ឲ្យ​បាន​ច្រើន​​ សម្រាប់​អ្នកដែលកំពុង​ពពោះ​ គឺ​អាច​ជួយ​បញ្ចៀសស្ថាន​ភាព​សុខភាព និង​រោគ​សញ្ញា​មួយ​ចំនួន ដែល​​អាចប្រឈម​អំឡុង​ពេល​ពពោះ​។

អាហារ​ល្អៗ សម្រាប់ជំនួយ​ខួរ​ក្បាល ដែលអ្នកគួរផ្តល់ឲ្យកូនជាទីស្រលាញ់

កម្មវិធីស្រាវជ្រាវស្តីពីរបបអាហាររបស់កុមារ ENP បានបង្ហាញថា សារធាតុចិញ្ចឹមក្នុងអាហាររបស់កូនអំឡុងរយៈពេលដំបូងនៃជីវិត គឺមានឥទ្ធិពលយូរអង្វែងចំពោះសុខភាពរបស់ពួកគេ ។

តើ​កាយវិការ​របស់​កូន តាម​ខែ គេ​ចង់​ប្រាប់​អ្នកពី​អ្វី?

ជំនាញទំនាក់ទំនងរបស់កុមារ គឺរីកចម្រើនខ្លាំងនៅអំឡុងពេលចាប់ផ្តើមមានអាយុ ២-៣ ឆ្នាំ

កំណត់សម្គាល់សំខាន់៖
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។