ការដាក់ឲ្យទារកបានប៉ះផ្ទាល់ជាមួយនឹងស្បែករបស់ម្ដាយក្រោយពេលសម្រាលគឺមានសារសំខាន់ណាស់សម្រាប់ ការលូតលាស់របស់ទារក។ ការសិក្សាជាច្រើន ព្រមទាំងអង្គការសុខភាពពិភពលោកផង បានរកឃើញពីគុណប្រយោជន៍នៃការប៉ះស្បែក និងស្បែករវាងកូនទើបកើត និងម្ដាយ ពិសេសគឺកូនសម្រាលដោយវះកាត់ ពោលគឺកាន់តែត្រូវការការប៉ះផ្ទាល់ជាមួយស្បែកម្ដាយភ្លាម ៗក្រោយសម្រាល។
១. ប្រយោជន៍ការប៉ះស្បែក និងស្បែក
ទារកដែលសម្រាលដោយការវះកាត់ មិនបានទទួលបាក់តេរីតាមទ្វារមាសម្ដាយ ដូចកូនដែលសម្រាលតាមធម្មជាតិទេ។ ហេតុនេះហើយ ដើម្បីឲ្យទារកសម្រាលដោយវះកាត់បានទទួលបាក់តេរីពីម្ដាយ និងភាពកក់ក្ដៅ ការឲ្យទារកដែលទើបកើតបានប៉ះផ្ទាល់ជាមួយស្បែកម្ដាយជារឿងចាំបាច់។ ការប៉ះស្បែកនិងស្បែករវាងម្ដាយ និងកូនក្រោយសម្រាលភ្លាមៗនេះ ជួយឲ្យផ្ដល់គុណប្រយោជន៍ឲ្យកូនទាំងផ្នែកផ្លូវចិត្ត និងរាងកាយ។ ជាធម្មតាប្រព័ន្ធភាពសាំរឹងមាំរបស់ម្ដាយនឹងបញ្ជូនអង់ទីករទៅកូនតាមរយៈការបំបៅដោះ និងការប៉ះផ្ទាល់ដោយ ស្បែកនិងស្បែងរវាងម្ដាយ និងកូន។ ពេលប៉ះស្បែកម្ដាយនឹងជួយដល់ការកកើតបាក់តេរីល្អក្នុងពោះវៀនទារក ដែលបាក់តេរីល្អនេះមាននាទីជួយប្រឆាំងនឹងមេរោគផ្សេងៗ ព្រមទាំងជួយជំរុញដល់ការបៅដោះផងដែរ។
ការប៉ះស្បែកៗនិងស្បែក អាចធ្វើឡើងដោយការយកថ្ពាល់របស់កូនដាក់ជាប់នឹងដើមទ្រូងម្ដាយ។ ករណីខ្លះ សម្រាប់ស្រ្តីសម្រាលដោយវះកាត់មួយចំនួន ដែលមានបញ្ហាមិនទាន់អាចប៉ះផ្ទាល់ជាមួយស្បែកកូនបានភ្លាមៗ ក៏មានការណែនាំថា កូនក៏អាចដាក់ឲ្យប៉ះស្បែកទ្រូងជាមួយឪពុកបានដែរ។
ការសិក្សាបានរកឃើញដែរថា ការផ្ដល់ឲ្យទារកសម្រាលដោយវះកាត់ប៉ះផ្ទាល់ជាមួយស្បែកទ្រូងឪពុកភ្លាមៗ ក្រោយសម្រាល ក៏មានគុណប្រយោជន៍ដូចទៅនឹងការប៉ះស្បែកទ្រូងរបស់ម្ដាយដូចគ្នា ដោយរាប់ទាំងការផ្ដល់ភាពកក់ក្ដៅ និងធ្វើឲ្យកូនស្ងប់អារម្មណ៍ដែរ។ មួយវិញទៀតក៏អាចទុកពេលឲ្យម្ដាយដែលទើបវះកាត់រួចមានពេលសម្រាកបានគ្រប់គ្រាន់ដូចគ្នា។
ទោះបីជាយ៉ាងណា គួរតែប្រឹក្សាជាមួយគ្រូពេទ្យពីរឿងនេះឲ្យបានច្បាស់លាស់បើសិនជាម៉ាក់ ៗកំពុងមានបំណងសម្រាលដោយវះកាត់។
២. ពង្រឹងប្រព័ន្ធភាពសាំកូនតាមរយៈអាហារសម្បូរ Prebiotics និង Probiotics
ប្រព័ន្ធភាពស៊ាំមាននាទីជួយប្រឆាំងនឹងការបង្ករោគផ្សេងៗនៅរាងកាយ។ បាក់តេរីក្នុងពោះវៀនជាផ្នែកសំខាន់បំផុតមួយនៃប្រព័ន្ធភាពស៊ាំ ដែលអ្នកស្រាវជ្រាវចាត់ទុកថា ពោះវៀនមានផ្ទុកប្រព័ន្ធភាពស៊ាំរហូតដល់៧០ភាគរយ។
ចំណែក probiotics វិញគឺជាបាក់តេរីល្អ ដែលអាចជួយរក្សាលំនឹងបាក់តេរីក្នុងពោះវៀនកូន ហើយការដែលមានលំនឹងបាក់តេរីល្អនៅក្នុងពោះវៀន គឺជាការជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំកូន ក្នុងការប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ។ អាហារសម្បូរ probiotics ដូចជាគីមឈី និងយ៉ាងអ៊ួរ។
ក្រៅពីនេះផលិតផលម្សៅទឹកដោះគោមួយចំនួនក៏មានផ្ទុកទាំងprobiotics និង prebiotics ឬគេហៅម្យ៉ាងទៀតថា Synbiotics ដែល Synbiotics នេះគឺជាការរួមបញ្ចូលគ្នារវាង prebiotics និង probiotics៕
In this article we tell mom how important skin to skin contact in the first hour after surgery helps the baby get good bacteria from mom, in the first point, and the second point we also added option of adding good food with prebiotics and probiotics that are very benefit to the c-section born child.
Sources:
THE GOLDEN HOUR & BREASTFEEDING,
Skin-to-Skin Contact with Other Parent May Help Infants After C-Section Delivery,
https://www.verywellfamily.com/skin-to-skin-contact-beneficial-for-infants-after-c-section-5096989/
Keep Mother and Baby Together— It’s Best for Mother, Baby, and Breastfeeding,
https://www.ncbi.nlm.nih.gov/pmc/articles/PMC4235060/
The importance of skin-to-skin with baby after delivery,