Diets for mothers who have had C-Section to stay healthy

Diets for mothers who have had C-Section to stay healthy

តើរបបអាហារក្រោយសម្រាលដោយវះកាត់សំខាន់យ៉ាងណាចំពោះម៉ាក់ៗ? ការសម្រាល ដោយវះកាត់ធ្វើឱ្យម៉ាក់ៗបាត់បង់ឈាមច្រើន ឈឺចាប់មុខរបួស និងត្រូវការពេលវេលាជាសះស្បើយយូរជាងការសម្រាលតាមធម្មជាតិ។ ក្រៅពីការថែទាំខ្លួនឱ្យបានដិតដល់ របបអាហារដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកជួយឱ្យម៉ាក់ៗឆាប់ជាសះស្បើយមុខរបួស ឆាប់មានកម្លាំងកំហែង និងជួយឱ្យម៉ាក់ៗមានអារម្មណ៍ល្អ។ ក្រោយសម្រាលដោយវះកាត់ ម៉ាក់ៗគួរញុំារបបអាហារដូចខាងក្រោមនេះ៖


១. ទឹក


ម៉ាក់ៗគួរញុំាទឹកឱ្យបានគ្រប់គ្រាន់ ជាទូទៅគួរញ៉ាំឲ្យបានចន្លោះពី ២ ទៅ ៣ លីត្រក្នុងមួយថ្ងៃ ព្រោះបើខ្វះជាតិទឹក ជាលិកាដែលខូចមិនអាចទទួលបានអុកស៊ីសែន និងសារជាតិចិញ្ចឹមគ្រប់គ្រាន់ដើម្បីឱ្យមុខរបួសឱ្យឆាប់ជាទេ។ មួយវិញទៀត ការវះកាត់អាចរំខានដល់ដំណើរការបញ្ចេញចោល ដូចនេះការមានជាតិទឹកក្នុងខ្លួនគ្រប់គ្រា ន់អាចជួយដល់ការបន្ទោរបង់របស់ម៉ាក់ៗ។ លើសពីនេះទៅទៀត ការញុំាទឹកគ្រប់គ្រាន់ អាចជួយកាត់បន្ថយការហើម និងជួយឱ្យម៉ាក់ៗផលិតទឹកដោះបានច្រើន។


២. ប្រូតេអុីន


រាងកាយយើងត្រូវការប្រូតេអុីនដើម្បីផលិតខូឡាជែន សម្រាប់ជួសជុលជាលិកាដែលខូច។ បើខ្វះប្រូតេអុីនមុខរបួសនឹងក្រជាសះស្បើយ។ អាហារសម្បូប្រូតេអុីនរួមមាន សាច់មាន់ សាច់ជ្រូក ត្រី ស៊ុត គ្រាប់ផ្លែឈើ និងសណ្តែកជាដើម។ ម្យ៉ាងទៀត ម៉ាក់ៗគួរញុំាស៊ុបឱ្យបានច្រើន ព្រោះខួរឆ្អឹងសត្វ សម្បូរខូឡាជែន។ ជាងនេះទៅទៀត អាហារដែលសម្បូរប្រូតេអុីនអាចជួយឱ្យម៉ាក់ៗមានកម្លាំង និងឆ្អែតបានយូរដែលជួយមិនឱ្យញុំាច្រើនហើយឡើងទម្ងន់។


៣. អាស៊ីដខ្លាញ់អូមេហ្កា-3


ប្រភពអាស៊ីដខ្លាញ់អូមេហ្កា-3 រួមមាន ខ្លាញ់ត្រីសាល់ម៉ុន គ្រាប់ឈៀ គ្រាប់វ៉ុលណាត់ និងផ្លែបឺជាដើម អាចជួយជំរុញល្បឿនជាសះស្បើយមុខរបួស និងកាត់បន្ថយការបង្ករោគ។


៤. ជាតិដែក


ក្នុងអំឡុងពេលសម្រាលដោយវះកាត់ ម៉ាក់ៗអាចបាត់បង់ឈាមប្រហែល ១០០០មិល្លីលីត្រ។ ដូចនេះ ក្រោយសម្រាលរួច ម៉ាក់ៗចាំបាច់ត្រូវការជាតិដែកដើម្បីផលិតគ្រាប់ឈាមក្រហមសម្រាប់បំពេញឈាមដែលបានបាត់បង់ ម៉ាក់ៗចាំបាច់ត្រូវការជាតិដែកដើម្បីផលិតគ្រាប់ឈាមក្រហមសម្រាប់បំពេញឈាមដែលបានបាត់បង់ ហើយអាហារផ្ទុកជាតិដែកខ្ពស់មានដូចជា ស៊ុត សាច់គោ ជ្រូក មាន់ ទា បន្លែស្លឹកបៃតង ដំឡូងជ្វា និងមើមឆាយថាវក្រហម។


៥. អាហារកាកសរសៃ


ការទល់លាមកអាចធ្វើឱ្យពោះវៀនសង្កត់លើមុខរបួស ហើយធ្វើឱ្យមុខរបួសក្រជា ហេតុនេះហើយ ម៉ាក់ៗគួរញុំាអាហារសម្បូរសារធាតុសរសៃឱ្យបានច្រើន ដើម្បីសម្រួលដល់ការបន្ទោរបង់។ បន្លែបៃតង សណ្តែក គ្រាប់ធញ្ញជាតិ ផ្លែប៉ោម និងសារីជាដើម សុទ្ធតែជាអាហារសម្បូរកាកសរសៃ។


៦. វីតាមីន C


ម៉ាក់ៗគួរញុំាអាហារសម្បូរវីតាមីន C ដូចជា ល្ហុង ម្ទេសហាវៃ បន្លែបៃតង ដំឡូងជ្វា ដើម្បីឱ្យរាងកាយផលិតខូឡាជែនជួសជុលជាលិកាដែលខូច និងជួយឱ្យមុខរបួសឆាប់ជា។ ជាងនេះទៅទៀត វីតាមីន C អាចជួយឱ្យម៉ាក់ៗស្រូបជាតិដែកបានល្អ និងអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ជួយឱ្យម៉ាក់ៗឆាប់មានសុខភាពល្អឡើងវិញ។ ក្រោយសម្រាលដោយវះកាត់ ម៉ាក់ៗគួរញុំាអាហារតិចៗ តែច្រើនដង និងទំពារឱ្យបានល្អិតល្អ ចៀសវាងញុំាឆ្អែតជ្រុល ដើម្បីជួយដល់ការរំលាយអាហារ។ មួយវិញទៀត ម៉ាក់ៗគួរសម្រាកឱ្យបានគ្រប់គ្រាន់ ព្រោះការគេងក៏ជួយឱ្យរាងកាយឆាប់ជាសះស្បើយ និងមានកម្លាំងដែរ៕


This article gives guidelines for mothers on diet to help them recover quickly after a C-section. The daily diet of mothers after a C-section should include:

- Water

- Protein

- Omega-3 fatty acids

- Iron

- Fiber

- Vitamin C




Sources:


C-section healing foods

https://www.nutritionist-resource.org.uk/memberarticles/c-section-healing-foods


Nutrition and Diet After Cesarean Birth

https://www.healthpages.org/health-a-z/nutrition-diet-after-cesarean-birth/


Early Feeding of Solid Food Following Cesarean Delivery

https://www.aafp.org/pubs/afp/issues/2002/0215/p681.html

ចង់ស្វែងយល់បន្ថែមអំពីផលិតផលរបស់យើង និងការសម្រាលដោយការវះកាត់ទេ?
ប្រធានបទពាក់ព័ន្ធ
កំណត់សម្គាល់សំខាន់៖
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។