ការសិក្សារកឃើញថា កូនសម្រាលដោយវះកាត់ អាចមានការរំខានលើសុខភាពពោះវៀនយ៉ាងហោចណាស់ ប្រាំមួយខែគិតចាប់ពីថ្ងៃកើត ដែលហេតុនេះហើយបានជាកូនសម្រាលដោយវះកាត់ ចាំបាច់ត្រូវបៅដោះម្ដាយតែមួយមុខគត់យ៉ាងហោចណាស់បានប្រាំមួយខែ ឬអាចដល់ពីរឆ្នាំបើអាចធ្វើបាន។
១. ការថែទាំទារកសម្រាលដោយវះកាត់ក្នុងបន្ទប់វះកាត់
ពេលសម្រាលដោយវះកាត់ ដែលមិនមែនជាការសម្រាលដោយវះកាត់បន្ទាន់ ម្ដាយនឹងត្រូវគ្រូពេទ្យចាក់ថ្នាំស្ពឹក ដែលធ្វើឲ្យមួយកំណាត់ក្រោមត្រូវស្ពឹក ហើយម្ដាយអាចនៅដឹងខ្លួនធម្មតា។
ជាមួយគ្នានោះដែរ គ្រូពេទ្យកុមារក៏មានវត្តមាននៅជិតម្ដាយដូចគ្នា។ ពេលគ្រូពេទ្យវះកាត់យកកូនចេញពីផ្ទៃម្ដាយ កូននឹងត្រូវគ្រូពេទ្យពិនិត្យសុខភាពភ្លាមៗដែរ ដើម្បីឲ្យប្រាកដថាទារកមិនមានបញ្ហា ផ្សេងៗ ឬបញ្ហាក្នុងការដកដង្ហើម។ បញ្ហាដកដង្ហើមនេះទំនងអាចកើតមានដែរ ដោយសារម្ដាយត្រូវគ្រូពេទ្យ ឲ្យប្រើប្រាស់ថ្នាំពេលឈឺពោះ ឬពេលសម្រាល។
ពេលគ្រូពេទ្យពិនិត្យឃើញថា ទារកមានសុខភាពល្អជាប្រក្រតី គិលានុបដ្ឋាយិកានឹងរុំទារកដោយកន្សែងពោះគោ រួចយកទៅឲ្យស្រ្តីជាម្ដាយ។ ករណីខ្លះ ទារកសម្រាលដោយវះកាត់នឹងត្រូវបញ្ជូនទៅកាន់កន្លែងថែទាំ មួយរយៈខ្លីសិនមុននឹងនាំមកឲ្យម្ដាយវិញ។ ជាទូទៅ នៅទីនោះគ្រូពេទ្យអាចថ្លឹងទម្ងន់ និងផ្ដល់ថ្នាំដល់ទារកផងដែរ។ ជាមួយគ្នានេះដែរ ការបំបៅដោះអាចនឹងត្រូវចាប់ផ្ដើមភ្លាមៗដែរនៅពេលម្ដាយ ត្រូវបញ្ជូនចេញពីបន្ទប់វះកាត់ទៅកាន់បន្ទប់សម្រាក ដូចទៅនឹងអ្នកសម្រាលតាមធម្មជាតិដែរ។
២. ការថែទាំទារកសម្រាលដោយវះកាត់ឲ្យមានប្រព័ន្ធភាពសាំុរឹងមាំ
ការបំបៅដោះ៖ការបំបៅដោះជារឿងចាំបាច់សម្រាប់ទារកគ្រប់រូប ប៉ុន្តែកាន់តែចាំបាច់ទៀតសម្រាប់ទារក សម្រាលដោយវះកាត់។ ការសិក្សារកឃើញថា ទារកសម្រាលដោយវះកាត់មិនសូវទទួលបានបាក់តេរីល្អពីម្ដាយដូចទារកសម្រាលតាមធម្មជាតិនោះទេ។ ហេតុនេះហើយទើបទារកសម្រាលដោយវះកាត់មានហានិភ័យទ្វេដងកើតជំងឺហឺត ឬបញ្ហាអាលែកហ្ស៊ី បើធៀបទៅនឹងកូនសម្រាលតាមធម្មជាតិ។ ដូចនេះហើយ អ្នកស្រាវជ្រាវបានលើកទឹកចិត្តឲ្យម្ដាយបំបៅដោះ កូនដែលសម្រាលដោយវះកាត់តែមួយមុខគត់ឲ្យបានយ៉ាងតិចប្រាំមួយខែ ឬយូរជាងនេះបើអាចធ្វើបាន។ ការបំបៅដោះក្នុងរយៈពេលនេះជួយឲ្យកូនបានទទួលបាក់តេរីល្អពីម្ដាយ និងធ្វើឲ្យសុខភាពក្រពះពោះកូនរឹងមាំ ដែលនាំឲ្យប្រព័ន្ធភាពស៊ាំក៏រឹងមាំដូចគ្នា។
ការផ្ដល់អាហារូបត្ថម្ភល្អៗ៖
ឈានដល់វ័យប្រាំមួយខែកូនអាចចាប់ផ្ដើមទទួលអាហារបន្ថែមក្រៅបន្ថែមលើការបំបៅដោះបានហើយ។ អាហារដែលកូនអាចទទួលបានគឺបបរខាប់គ្រប់គ្រឿងដែលមានទាំងត្រីសាច់ ឬស៊ុត និងបន្លែបៃតងផងដែរ។ រខាប់គ្រប់គ្រឿងនឹងរួមចំណែកជួយឲ្យកូនមានការលូតលាស់ផ្នែករាងកាយ និងបញ្ញាស្មារតីបានល្អ។ ក្រៅពីនេះពេលកូនកាន់តែចម្រើនវ័យ ហើយត្រូវផ្ដាច់ដោះ ហើយកូនអាចញ៉ាំបន្លែ ផ្លែឈើបានកាន់តែច្រើន។ ការបន្ថែមឲ្យកូនញ៉ាំចេកទុំ ទំពាំងបារាំង ជ្រក់ និងយ៉ាអ៊ួរ គឺជាការផ្ដល់អាហារសម្បូរទៅដោយពពួក probiotics និង prebiotics ល្អចំពោះសុខភាពក្រពះពោះវៀនកូន និងប្រព័ន្ធភាពស៊ាំ។
បន្ថែម Synbiotics៖ Synbiotics ជាការរួមបញ្ចូលគ្នារវាងprobiotics និង prebiotics។ Synbiotics ត្រូវគេរកឃើញថាមានប្រយោជន៍ជួយដល់សុខភាពក្រពះពោះវៀនកុមារ
និងជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ។ ប៉ាម៉ាក់អាចរក Synbiotics ពីទឹកដោះគោម្សៅមួយចំនួន ដែលមាននៅលើទីផ្សារដើម្បីឲ្យកូនញ៉ាំ បន្ថែមលើរបបអាហារសម្បូរអាហារូបត្ថម្ភផ្សេងទៀតដែលកូនញ៉ាំប្រចាំថ្ងៃ។
ក្រៅពីនេះ ការឲ្យកូនគេងបានគ្រប់គ្រាប់ រក្សាអនាម័យបានល្អ និងការបញ្ចេញសកម្មភាពរាងកាយ ក៏ជាការរួមចំណែកជួយឲ្យកូនមានប្រព័ន្ធភាពស៊ាំរឹងមាំដូចគ្នា៕
This article tells mom how to take care of a c-section born baby. But for the first point we also let mom know how the baby was taking care after c-section surgery (in the operation room) and nursery room. Then we give mom some tips on taking care of nutrients, breastfeeding, a healthy diet (after the baby can eat solid food), and adding Synbiotics for her baby.
Sources:
What to Know About Babies Born by C-section - And What You Can Do,
Baby's Care After a Cesarean Delivery,
https://www.stanfordchildrens.org/en/topic/default?id=babys-care-after-a-cesarean-delivery-90-P02640
Immune-Mediated Mechanisms of Action of Probiotics and Synbiotics in Treating Pediatric Intestinal Diseases,
https://docs.google.com/document/d/1FyZ1TkByt18ZnMc-1YIhiXONQ77Mo8SKpjUlvlz151A