អ្នកស្រាវជ្រាវរកឃើញថា កូនកើតតាមរយៈការវះកាត់ ប្រឈមនឹងហានិភ័យទ្វេដងលើការកើតជំងឺហឺត ឬអាលែកហ្ស៊ីនៅពេលវ័យកាន់តែធំ ព្រមទាំងមានការប្រែប្រួលបាក់តេរីក្នុងពោះវៀនផងដែរ បើធៀបទៅនឹងកូនកើតតាមធម្មជាតិ។
យ៉ាងណា អ្នកស្រាវជ្រាវបានអះអាងដែរថា កូនសម្រាលដោយវះកាត់នឹងមានហានិភ័យកើតជំងឺហឺតថយចុះវិញ នៅអាយុមួយឆ្នាំ បើសិនជាបាក់តេរីល្អក្នុងពោះវៀនមានលំនឹងឡើងវិញ។ ការសិក្សាផ្សេងទៀតបញ្ជាក់ថា កូនសម្រាលដោយវះកាត់អាចមានបញ្ហាសុខភាពពោះវៀន គិតចាប់ពីពេលកើតដល់អាយុប្រាំមួយខែ ដែលនាំឲ្យកូនមានប្រព័ន្ធភាពស៊ាំខ្សោយជាងកូនសម្រាលតាមធម្មជាតិ។
ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញពីវិធីមួយចំនួនសម្រាប់ម៉ាក់ៗដែលសម្រាលកូនដោយវះកាត់ គួរអនុវត្ត ដើម្បីជួយកូនឲ្យមានសុខភាពក្រពះពោះវៀនល្អ និងមានប្រព័ន្ធភាពស៊ាំរឹងមាំឡើងវិញ។
១. ការបំបៅដោះ
ការបំបៅដោះ ជាវិធីសាស្រ្តមួយដ៏ល្អបំផុតក្នុងការផ្ដល់សារជាតិចិញ្ចឹមល្អៗដល់ទារកដែលទើបនឹងកើត ជាពិសេសទារកដែលសម្រាលដោយវះកាត់តែម្ដង។ ទឹកដោះម្ដាយមានផ្ទុកទៅដោយបាក់តេរីល្អ ជួយឲ្យសុខភាពក្រពះពោះវៀនកូនល្អ។ ការបំបៅដោះតែមួយមុខគត់ដល់ទារកសម្រាលដោយវះកាត់បានប្រាំមួយខែ ជួយឲ្យសុខភាពក្រពះពោះវៀន ក៏ដូចជាប្រព័ន្ធភាពស៊ាំកូនមានសភាពល្អ និងរឹងមាំដូចកូនសម្រាលដោយធម្មជាតិដែរ។
ការបំបៅដោះមិនត្រឹមតែមានគុណប្រយោជន៍ច្រើនចំពោះទារកទូទៅប៉ុណ្ណោះទេ តែកាន់តែចាំបាច់សម្រាប់ទារកសម្រាល ដោយវះកាត់។ ការបំបៅដោះជាវិធីដែលល្អបំផុតជួយកូនដែលសម្រាលដោយវះកាត់ចៀសផុតពីផលវិបាកអវិជ្ជមានផ្សេងៗ។ ហេតុនេះម៉ាក់ៗគួរតែព្យាយាមបំបៅដោះកូនឲ្យបានឆាប់ និងមានរយៈពេលវែង កាន់តែប្រសើរ ព្រោះថាការបំបៅដោះជួយទារកមានការអភិវឌ្ឍប្រព័ន្ធភាពស៊ាំបានល្អដែរ។
២. Synbiotics
ជាទូទៅការបំបៅដោះកូនគួរធ្វើឡើងឲ្យបានយ៉ាងតិចប្រាំមួយខែ និងអាចបន្តរហូតដល់ពីរឆ្នាំ បើអាចធ្វើបាន។ ក្រៅពីទឹកដោះម្ដាយ Synbiotics ក៏ជាសារជាតិសំខាន់សម្រាប់សុខភាពក្រពះពោះវៀនកូន ដែលជួយធ្វើឲ្យមានភាពរឹងមាំដល់ប្រព័ន្ធភាពស៊ាំ។ ការសិក្សាបង្ហាញថា កុមារដែលទទួលបានអាហារូបត្ថម្ភបន្ថែម មានផ្ទុក Synbiotic ជួយកុមារដែលសម្រាលដោយវះកាត់ទទួលបានបាក់តេរីក្នុងពោះវៀនល្អ។ ម្សៅទឹកដោះគោមួយចំនួនក៏មានផ្ទុក Synbiotics ផងដែរ ដែលម៉ាក់ៗអាចស្វែងរកដើម្បីឲ្យកូនញ៉ាំបន្ត ក្រោយផ្ដាច់ដោះបាន។
ក្រៅពីនេះ ពេលកូនអាចញ៉ាំអាហាររឹងបាន ប៉ាម៉ាក់អាចបន្ថែមអាហារសម្បូរដោយបន្លែ និងផ្លែឈឺ សាច់ និងស៊ុត ដើម្បីឲ្យកូនទទួលបានសារជាតិចិញ្ចឹមសំខាន់ៗផ្សេងទៀតជួយដល់ការលូតលាស់រាងកាយ និងសុខភាពរឹងមាំ។
កូនសម្រាលដោយវះកាត់ត្រូវបានអ្នកស្រាវជ្រាវរកឃើញថា មិនសូវបានទទួលបាក់តេរីល្អពីម្ដាយដូចកូន ដែលសម្រាលតាមធម្មជាតិនោះទេ។ បាក់តេរីដែលទទួលបានពីម្ដាយមាននាទីជួយពង្រឹងប្រព័ន្ធភាពស៊ាំ របស់កូន។ ហេតុនេះហើយទើបកូនសម្រាលដោយវះកាត់អាចត្រូវការការថែទាំយកចិត្តទុកដាក់ជាពិសេសក្នុងការបង្កើនបាក់ តេរីល្អក្នុងពោះវៀន ដើម្បីឲ្យកូនមានប្រព័ន្ធភាពស៊ាំរឹងមាំ៕
In this article firstly we tell mom how a c-section born child faces lower immunity than vaginal born child due to the child not getting as much good bacteria from mother as vaginal born child. And It will take time sometimes for C-section child immunity to mature.
Then we provide some solution for mom to make sure they can help her baby’s immunity as strong as a vaginal born child, breastfeeding and Synbiotics are mentioned.