These are the challenges that mothers need to have a caesarean section.

These are the challenges that mothers need to have a caesarean section.

ជាធម្មតា គ្រូពេទ្យសម្ភពលើកទឹកចិត្តឱ្យម៉ាក់ៗពពោះទាំងអស់សម្រាលកូនតាមធម្មជាតិជាជាងវះកាត់។ ការវះកាត់ធ្វើឡើងសម្រាប់ម៉ាក់ៗដែលមានបញ្ហាសុខភាព ឬបញ្ហាប្រឈមណាមួយដែលមិនអាច សម្រាលតាមធម្មជាតិបាន ព្រោះអាចបណ្តាលឱ្យគ្រោះថ្នាក់ទាំងម្តាយទាំងកូន។ តើបញ្ហាប្រឈមអ្វីខ្លះដែលតម្រូវឱ្យម៉ាក់ៗដឹង សម្រាប់ការសម្រាលកូនដោយវះកាត់?


ប្រសិនបើម៉ាក់ និងកូនក្នុងផ្ទៃមានបញ្ហាដូចខាងក្រោម ដើម្បីសុវត្ថិភាព គ្រូពេទ្យសម្ភពនឹងណែនាំឱ្យម៉ាក់ៗសម្រាលដោយវះកាត់។


១. បញ្ហាម៉ាក់ៗ


បញ្ហាសុខភាពរបស់ម្ដាយមួយចំនួននឹងធ្វើឲ្យម៉ាក់ៗមានការលំបាកក្នុងការសម្រាលដោយធម្មជាតិ ហើយដើម្បីសុវត្ថិភាពដល់ម្ដាយ និងកូនក្នុងផ្ទៃ គ្រូពេទ្យអាចនឹងណែនាំឲ្យម៉ាក់ជ្រើសរើសការសម្រាល ដោយវះកាត់។ បើម៉ាក់ៗមានកត្តាប្រឈមទាំងនេះ អាចនឹងត្រូវសម្រាលកូនដោយវះកាត់៖


- ជំងឺបេះដូង

- ជំងឺបម្រុងក្រឡាភ្លើង

- ជំងឺទឹកនោមផ្អែមពេលពពោះ

- ជំងឺអេដស៍

- ជំងឺរើមនៅប្រដាប់ភេទ

- អាងត្រគាកតូច ឬក្បាលកូនក្នុងផ្ទៃធំជាងអាងត្រគាក

- ធ្លាប់សម្រាលដោយវះកាត់ (ស្នាមវះកាលពីសម្រាលលើកមុនអាចធ្វើស្បូនម៉ាក់ៗរហែក បើម៉ាក់សម្រាលកូន ក្រោយតាមធម្មជាតិ)

- ពពោះកូនភ្លោះពីរ ឬច្រើន

- របើកសុក

- របូតទងសុក

- សុកពាំងមាត់ស្បូន

- ដុំក្នុងស្បូនធំហើយមានទីតាំងជិតមាត់ស្បូន ឬបាំងមាត់ស្បូន

- ឈឺពោះសម្រាលយូរ (ឈឺពោះសម្រាលយូរជាង ១៤ ម៉ោង ឬ២០ ម៉ោងសម្រាប់ម៉ាក់ៗសម្រាលដំបូង)


២. បញ្ហាកូនក្នុងផ្ទៃ


ទន្ទឹមនឹងសុខភាពម្ដាយ សុខភាពរបស់គភ៌ ក៏ជាកត្តាអាចឈានទៅរកការសម្រាលដោយវះកាត់ដែរ។ បើគ្រូពេទ្យពិនិត្យ ដឹងថាកូនក្នុងផ្ទៃមានបញ្ហាសុខភាពមួយចំនួននេះ ទំនងជាម៉ាក់ៗត្រូវជ្រើសរើសវិធីសម្រាល ដោយវះកាត់ជាជាងសម្រាលតាមធម្មជាតិ។


- ទឹកដក់ក្នុងខួរក្បាល

- ជំងឺបេះដូងពីកំណើត

- មិនបង្វិលក្បាលចុះក្រោម

- នៅទទឹងពោះ

- ថ្លោសជ្រុល

- មានចង្វាក់បេះដូងខុសធម្មតា

- លែងកម្រើក ឬគភ៌ឈប់លូតលាស់


យ៉ាងណាបច្ចុប្បន្ននេះ មានម៉ាក់ៗមួយចំនួនបានជ្រើសរើសយកការសម្រាលដោយវះកាត់ ទាំងដែលម៉ាក់ៗ និងកូនក្នុងផ្ទៃមិនមានបញ្ហាអ្វីទាំងអស់។ ការធ្វើដូចនេះ ក៏ដោយសារ តែម៉ាក់ៗមួយចំនួន មិនចង់ឈឺពោះពេលសម្រាល ឬចង់បានថ្ងៃកំណើតកូនល្អជាដើម។ ក្នុងករណីនេះ ម៉ាក់ៗគួររង់ចាំឱ្យគភ៌មានអាយុយ៉ាងហោច ៣៩ សប្តាហ៍សិន ដើម្បីឱ្យកូនក្នុងផ្ទៃលូតលាស់បានពេញលេញល្អ និងគួរប្រឹក្សាជាមួយគ្រូពេទ្យពីផលវិបាកនានាឲ្យបានច្បាស់លាស់មុនសម្រេចចិត្ត៕


This article explains complications with the mother's health and complications with the baby's health that may require a C-section to protect the mother's or baby's health. In these cases, a C-section may be safer than a vaginal birth.


If a mother chooses a C-section to avoid pain during labor or to choose the best birthday for her newborn according to feng shui, she should wait until at least 39 weeks of pregnancy. This will give her baby the time it needs to grow and develop before birth. Moreover, mothers should also talk to her doctor about the consequences of having a C-section.




Sources:


Medical reasons for a c-section

https://www.marchofdimes.org/find-support/topics/birth/medical-reasons-c-section


C-section

https://my.clevelandclinic.org/health/treatments/7246-cesarean-birth-c-section


3 Reasons Women in Labor May Need a C-Section

https://www.stlukeshealth.org/resources/3-reasons-women-labor-may-need-c-section


Caesarean section

https://www.betterhealth.vic.gov.au/health/healthyliving/caesarean-section

ចង់ស្វែងយល់បន្ថែមអំពីផលិតផលរបស់យើង និងការសម្រាលដោយការវះកាត់ទេ?
ប្រធានបទពាក់ព័ន្ធ
កំណត់សម្គាល់សំខាន់៖
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។