ប្រព័ន្ធភាពស៊ាំមានសារសំខាន់ណាស់ដើម្បីជួយការពារកូនប្រឆាំងនឹងជំងឺផ្សេងៗ។ ដើម្បីឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ ប៉ាម៉ាក់ត្រូវឲ្យកូនមានសកម្មភាពរាងកាយ គេងឲ្យបានគ្រប់គ្រាន់ រក្សាអនាម័យឲ្យបានល្អ និងមានរបបអាហារល្អ ចំពោះសុខភាព។
បើនិយាយពីអាហារល្អចំពោះសុខភាព ប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ជ្រើសរើសអាហារណាដែលមាន សារធាតុចិញ្ចឹមល្អៗ ដូចជា Synbiotics។
១.អ្វីជា Synbiotics?
Synbiotics គឺជាការរួមបញ្ចូលគ្នារវាង probiotics (បាក់តេរីល្អ) និង prebiotics (អាហារសម្រាប់ជួយឲ្យបាក់តេរីល្អលូតលាស់)។ ពេលនិយាយដល់ Synbiotics គឺសំដៅដល់អាហារល្អៗជួយដល់ការលូតលាស់របស់បាក់តេរីល្អក្នុងពោះវៀន។ ហេតុនេះហើយ Synbiotics ជួយឲ្យមានលំនឹងបាត់តេរីក្នុងពោះវៀន ដែលការណ៍នេះធ្វើឲ្យពោះវៀនមានសុខភាពល្អ ធ្វើមេតាបូលិសបានត្រឹមត្រូវ និងជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ។
សម្រាប់កុមារអាចទទួលបាន probiotics និង prebiotics ពីអាហារមានដូចជាអាហារជ្រក់ ឬយ៉ាអ៊ួរ ចេក និងទំពាំងបារាំងជាដើម។ ក្រៅពីនេះ ជ្រើសរើសយកផលិតផលទឹកដោះគោម្សៅមួយចំនួន ដែលមាន Synbiotics នេះតែម្ដង។
២. Synbiotics ជួយពង្រឹងប្រព័ន្ធភាពស៊ាំកូនបែបណា?
ប្រព័ន្ធភាពស៊ាំ ជារនាំងជួយការពាររាងកាយយើងពីការឆ្លងមេរោគ ដែលអាចបង្កជាជំងឺផ្សេងៗ។ កុមារមួយចំនួនអាចមានប្រព័ន្ធភាពស៊ាំខ្សោយ ដែលជាហេតុងាយនឹងឆ្លងមេរោគ បាក់តេរី ឬវីរុស ដែលងាយនឹងធ្លាក់ខ្លួនឈឺ។ ដូចនេះហើយ ប៉ាម៉ាក់ត្រូវផ្ដល់អាហារល្អៗ ពិសេសអាហារមាន Synbiotics ឲ្យកូនញ៉ាំដើម្បីឲ្យសុខភាពពោះវៀនកូនល្អ និងនាំឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ។ ការសិក្សាបញ្ជាក់ថាកុមារដែលមានសុខភាពក្រពះពោះវៀនល្អ គឺដោយសារតែមានប្រព័ន្ធភាពស៊ាំរឹងមាំ។ អ្នកស្រាវជ្រាវលើកឡើងថា Synbiotics មានប្រយោជន៍ដល់ប្រព័ន្ធភាពស៊ាំ។ មានប្រយោជន៍នៅត្រង់ថាអា ចជួយបង្កើនប្រសិទ្ធភាពនៃដំណើរការរបស់ប្រព័ន្ធភាពស៊ាំ និងប្រឆាំងនឹងមេរោគបង្កជំងឺផ្សេងៗបានល្អ។
ដូចយើងដឹងហើយថា Synbiotics ជាការរួមបញ្ចូលគ្នារវា ងprobiotics និង prebiotics។ ការសិក្សាបានលើកឡើងថា probiotics ជាប្រភេទបាក់តេរីល្អដែលជួយរក្សាលំនឹងបាក់តេរីក្នុងពោះវៀន ជួយឲ្យពោះវៀនកូនមានសុខភាពល្អ ហេតុនេះហើយប៉ាម៉ាក់ត្រូវជ្រើសរើសអាហារណាដែលជាប្រភពនៃ probiotics ឲ្យកូនញ៉ាំ។ ប្រភេទអាហារជ្រក់ និងយ៉ាអ៊ួរ គឺជាប្រភពនៃ probiotics។
ដូចគ្នាដែរ prebiotics គឺជាអាហារសរសៃជួយដល់ការលូតលាស់របស់បាក់តេរីល្អក្នុងពោះវៀន ដែលប៉ាម៉ាក់អាចរកបានពីក្នុងអាហារដូចជាទំពាំងបារាំង និងចេកជាដើម។ បន្ថែមពីនេះ ទឹកដោះគោម្សៅមួយចំនួនមានទាំង probiotics និង prebiotics ឬSynbiotics តែម្ដង ដែលប៉ាម៉ាក់អាចស្វែងរកឲ្យកូនញ៉ាំ ដើម្បីបានប្រព័ន្ធការពាររាងកាយរឹងមាំ៕
This article explains mom on how Synbiotics benefits for C-section born baby immunity. First, we explain to mom what Synbiotics is and later we explain how Synbiotics work for improving the child’s immunity.
Sources:
How To Build Up Your Kid’s Immune System,
https://health.clevelandclinic.org/how-to-boost-your-kids-immunity/
Boosting your child’s immune system,
https://www.health.harvard.edu/blog/boosting-your-childs-immune-system-202110122614
Synbiotics: What to Know,
https://www.webmd.com/digestive-disorders/synbiotics-what-to-know