ពេលណា ហើយ​ប៉ុន្មាន​ ទើប​កូនៗ​ញ៉ាំទៅ​ល្អ?

អ្វី​ដែល​សំខាន់​បំផុត ​គឺ​អាហារ​មាន​សារធាតុ​ចិញ្ចឹម​ល្អ ដែល​រាងកាយ​អូនៗ​ត្រូវ​ការ​ជា​ចាំ​បាច់​សម្រាប់​ការ​លូតលាស់ និង​អភិវឌ្ឍន៍ ពិសេស​ពេល​អូនៗ​អាយុ​ចន្លោះ​ពី ១-៣ ឆ្នាំ។ អំឡុង​ពេល​នេះ អាហារ​បំប៉ន​ចាំ​បាច់​បំផុត​គួរឲ្យ​អូនៗ​តូចៗ គឺ​ទឹក​ដោះ​គោ។

ការ​លូត​លាស់​របស់​អូនៗ នឹង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត និង​ល្អបំផុត គឺ​ស្ថិត​នៅ​វ័យ​ចន្លោះ​ពី ១-៣ ឆ្នាំ ដូច្នេះ​ហើយ សារធាតុ​អាហារូបត្ថម្ភ​សម្បូរ​សារធាតុ​ចិញ្ចឹម​ល្អៗ គឺ​ជាតម្រូវ​ការ​ចាំ​បាច់​បំផុត​នៅ​ពេល​នេះ។ អាហារូបត្ថម្ភ​មាន​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់​របស់​ក្មេង​នៅ​វ័យ​នេះ គឺ​ជា​ទឹក​ដោះ​គោ​សម្រាប់​ក្មេង​នេះ​ឯង។

បន្ទាប់​ពីអាអូន​បាន​​ ១២ខែ ​ផ្នែក​យល់​ដឹង​របស់​អូន និង​ចលនា​ផ្សេងៗ សុទ្ធ​តែ​មាន​ការ​អភិវឌ្ឍន៍ ដូច​ជា​អូនៗ​ចាប់​ផ្តើម​រៀន​ដើរ​ដោយ​ខ្លួន​ឯង រៀន​និយាយ និង​យល់​ពី​អ្វី​ជុំ​វិញ​ខ្លះ។ ហេតុនេះ សារធាតុ​ចិញ្ចឹម​ចាំ​បាច់​មាន​​ដូច​ជា ជាតិ​ដែក វីតាមីន D សុទ្ធ​តែ​រាងកាយ​របស់​អូនៗ​ត្រូវ​ការ​ជា​ចាំ​បាច់។ អាស្រ័យ​លើ​ទម្ងន់​រាងកាយ និង​សមាមាត្រ​សាធាតុ​ចិញ្ចឹម ជា​ធម្មតា​បេប៊ី​ស្ថិត​ក្នុង​វ័យ​នេះ ត្រូវ​ការ​សាធាតុ​ចិញ្ចឹម​ច្រើន​ជាង​ក្មេង​ជំទង់​ចន្លោះ​ពី ៥-៦ ដង ខណៈ​ទឹក​ដោះ​គោ​សម្រាប់​ក្មេងៗ គឺ​អាច​គ្រប់​គ្រង​សារធាតុ​ចិញ្ចឹម​ចាំ​បាច់ និង​អាហារ​បន្ថែម​បាន​ពេញ​លេញ សម្រាប់​ការ​លូតលាស់​របស់​អូនៗ​កាន់​តែ​ប្រសើរ​ឡើង។

នៅ​ចន្លោះ​ពី​អាយុ ០-៣ ឆ្នាំ យោង​តាម​ស្តង់​ដារ​លូតលាស់​ចេញ​ដោយ​អង្គការ​សុខភាព​ពិភពលោក ២០០៦ បេប៊ី​នឹង​កើន​ទម្ងន់ និង​កម្ពស់​ទ្វេ​ដង។

១- ផឹក​ទឹក​ដោះ​គោ​អាច​បង្កើន​សារធាតុ​ចិញ្ចឹម​ក្នុង​រាងកាយ

ឲ្យ​អូនៗ​តូចៗ ដែល​មិន​ទាន់​អាហារ​ញ៉ាំ​អាហារ​ជា​ក្រុម​គ្រួសារ​នៅ​ឡើយ ផឹក​ទឹក​ដោះ​គោ គឺ​អាច​ជួយ​ឲ្យ​អូនៗ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​បាន​ល្អ ពិសេស​ជាតិ​អ៊ីយ៉ូដ និង​វីតាមីន D ដែល​ចាំ​បាច់​សម្រាប់​ក្មេង​នៅ​វ័យ​នេះ។ 

២- ឲ្យ​អូនៗ​ផឹក​ទឹក​ដោះ​ដូច​ទឹក មិន​មែន​សម្រាប់​ជំនួស​អាហារ

ទឹក​ដោះ​គោ Aptamil មួយ​កែវ គួរ​តែ​ផ្តល់​ឲ្យ​អូនៗ​សម្រាប់​អាហារ​សម្រន់​ពេល​រសៀល អាច​លាយ​ឲ្យ​ផ្អែម​ឆ្ងាញ់​បន្តិច​ក៏​មិន​ទាស់​ខុស​ដែរ។ អ្វី​សំខាន់​ចាំ​បាច់​ត្រូវ​ចងចាំ ឲ្យ​ទឹក​ដោះ​គោ​ទៅ​អូនៗ​ផឹក គឺ​ស្មើ​នឹង​ឲ្យ​ទឹក​ទៅ​អូន​ផឹក គឺ​មិន​អាច​ជំនួស​អាហារ​បាន​ទេ។ ក្រោយ​ផ្តាច់​ដោះ​អូនៗ ហើយ​អាច​បង្រៀន​​អូនៗ​ឲ្យ​ប្រើ​ពែង​ផឹក​ទឹក​ដោះ​គោ​បាន។

ប៉ាម៉ាក់​ទាំង​អស់ អាច​ចាប់​ផ្តើម​រៀន​ចំ​អនាគត​កូន​ប្រកប​ដោយ​សុខភាព​ល្អ​ចាប់​ពី​ថ្ងៃ​នេះ​បាន ដោយឲ្យ​កូន​ញ៉ាំ​ទឹក​ដោះ​គោ​មាន​គុណភាព​ខ្ពស់ សក្តិ​សម​សម្រាប់​អូនៗ ជាមួយ​នឹង​សារធាតុ​ចិញ្ចឹម​ដែល​ចាំ​បាច់​សម្រាប់​ការ​លូតលាស់​ទៅ​ថ្ងៃ​មុខ។

ប្រធានបទពាក់ព័ន្ធ

carelinepic_resized2

អ្នកប្រឹក្សាយោបល់ រង់ចាំស្តាប់ និងពិគ្រោះជាមួយអ្នក អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x