ហេតុ​អីម៉ាក់​ៗមួយ​ចំនួន​ សុខ​ចិត្ត​ទិញ​ទឹក​ដោះ​គោ​ពី​បរទេស?

ម៉ាក់​គ្រប់​រូប សុទ្ធ​តែ​មិន​ដូច​គ្នា​នោះ​ទេ ម៉ាក់ៗ​ម្នាក់ៗ គឺ​មាន​ក្តី​ស្រលាញ់ និងរបៀប​​​ចិញ្ចឹម​បីបាច់ថែរក្សា​​កូន​ផ្សេងៗ​​គ្នា។

​ទោះ​ជា​ស្ដាយល៍​ខុស​គ្នា​​​ពិត​មែន ប៉ុន្តែ​បំ​ណង​ប្រាថ្នាមួយ​គត់​ម៉ាក់ៗ​ទាំង​អស់​សុទ្ធ​តែ​ដូច​គ្នា គឺ​តាំង​ចិត្ត​ធ្វើ​យ៉ាង​ណា ចិញ្ចឹម​បី​បាច់​កូន​ជា​ទី​ស្រលាញ់​ឲ្យ​ធំ​ដឹង​ក្តី ជាមួយ​នឹង​ភាព​រីក​រាយ សុខភាព​ល្អ រាង​កាយ​ស្រស់​ស្អាត និង​មាំមួន។

ជាក់ស្ដែង ​Isabelle Wyder វ័យ ៣២ឆ្នាំ ត្រូវ​ជា​ម៉ាក់​របស់បេប៊ី Marc ទើប​មាន​អាយុ ២០​ខែ និង​កំពុង​មាន​ផ្ទៃ​ពោះ​កូន​ទី ២ ផង​នោះ លើក​ឡើង​ថា “hands-on and easy-going” ជា​តិច​និក​ចិញ្ចឹម​កូន​នាង មាន​ន័យ​ថា ការ​ចូល​រួម និង​ធ្វើ​ឲ្យ​អ្វីៗ​កាន់​តែ​ងាយ​ស្រួល ស្រប​ពេល Carrie Wong វ័យ ២៩​ឆ្នាំ នឹង​ទើប​មាន​អូន​តូច​វ័យ ១៤​ខែ អះ​អាង​ពី​តិចនិក​ចិញ្ចឹម​កូន​របស់​នាង​ថា មាន​សេរី​ភាព និង​ងាយ​ស្រួល ក្នុង​ការ​ណែនាំ​ផ្លូវ​កូន​ឆ្ពោះ​ទៅ​រក​ភាព​ឯក​រាជ្យ ម្ចាស់​ការ​លើ​ខ្លួន​ឯង​បាន។ 

ទោះ​ជា​យ៉ាង​ណា ម៉ាក់ៗ​មាន​ការ​ងារ​ពេញ​ម៉ោង​ទាំង​ពីរ​ខាង​លើ សុទ្ធ​តែ​មាន​វិធី​សាស្ត្រ​ស្រដៀង​គ្នា ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍន៍​បញ្ហា​ស្មារតី និង​រាងកាយ​កូនៗ​បាន។

Isabelle ដែល​ជា​អ្នក​ជំនាញ​ផ្នែក​ទំនាក់​ទំនង និង​ធន​ធាន​មនុស្ស លើក​ឡើង​ថា នាង​បាន​ចូល​រួម​គ្រប់​ការ​សិក្សា ស្វែង​យល់​របស់ Marc និង​ព្យាយាម​និយាយ​ជា​មួយ​ Marc អាន​សៀវ​ភៅ​ឲ្យ​ស្តាប់ និង​ពន្យល់ Marc គ្រប់​អ្វីៗ​ម៉ាក់កូន​ទាំង​ពីរ​នាក់​បាន​​ឃើញ​ពី​ពិភព​ខាង​ក្រៅ។ ជាមួយ​គ្នា​នេះ Carrie Wong ដែល​មាន​ការងារ​ជា​មន្ត្រី​ជំនាញ​ធនធាន​មនុស្ស អះអាង​ថា អ្វី​នឹង​ត្រូវ​ធ្វើ គឺ​ដើម្បី​ប្រាកដ​ថា ការ​អភិវឌ្ឍន៍​ទាំង​រាងកាយ និង​ប្រាជ្ញា​របស់​កូន​ស្រី​ខ្លួន ដំណើរ​ការ​បាន​ត្រឹម​ត្រូវ ។

ផ្ទុយ​ពី​ការ​បញ្ចូន​កូន​ៗ​ចូល​សាលា​បំប៉ន​សម្រាប់​ក្មេងតូចៗ​នោះ ម៉ាក់ៗ​ទាំង​ពីរ សុទ្ធ​តែ​រីក​រាយ​បង្រៀន និង​លើក​ទឹក​ចិត្ត​កូនៗ​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​ក្នុង​សង្គម ដូច​ជា​លេង​ជា​មួយ​ក្មេង​ដទៃ​ទៀត​មាន​វ័យ​ស្របាល​គ្នា ដោយ​ពួក​គេ​បាន​រៀប​ចំ​ថ្ងៃ​ឲ្យ​ក្មេង​ៗ​បាន​​លេង​ជុំ​គ្នា ឬ​នាំ​កូន​ទៅ​កន្លែង​​ក្មេង​លេង​ជា​ដើម។

ពេល​និយាយ​ដល់​រឿង​របប​អាហារ​សម្រាប់​កូន ម៉ាក់ៗ​ទាំង​ពីរ សុទ្ធ​តែ​អះអាង​ថា ពួក​គេ​បាន​រៀប​ចំ​របបអាហារ​មាន​តុល្យភាព​យ៉ាង​ពិសេស​សម្រាប់​កូនៗ។ Isabelle និយាយ​ថា "ខ្ញុំ​ចង់​ឲ្យ​កូន​​ប្រុស​ខ្ញុំ​ញ៉ាំ​អាហារ​មាន​តុល្យភាព និង​ប្រាកដ​ថា Marc ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​ Marc មាន​សុខភាព​ល្អ និង​ថាម​ពល​ពេញ​លេញ សម្រាប់​ការ​លេង រៀន និង​អភិវឌ្ឍន៍​រាង​កាយ​ពេញ​មួយ​ថ្ងៃ។" ដើម្បី​ប្រាកដ​ថា កូន​​តូច​របស់​នាង ទទួល​បាន​របបអាហារ​មួយ​ត្រឹម​ត្រូវ​នោះ Isabelle អះ​អាង Marc ត្រូវ​ញ៉ាំ​អាហារ​ខុសៗ​គ្នា និង​ញ៉ាំ​អាហារ​មាន​តុល្យភាព ញ៉ាំ​តិចៗ​ឲ្យ​បាន​គ្រប់​មុខ រាប់​ទាំង​នំបុ័ង​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ ជាតិ​ខ្លាញ់ សាច់ និង​ផលិត​ផល​ពី​ទឹក​ដោះ​គោ​ជាដើម។

ចំពោះ Carrie វិញ កូន​ស្រីៗ​តូច​គួរ​ឲ្យ​ស្រលាញ់​របស់​នាង ត្រូវ​តែ​ទទួល​បាន​អាហារ​មាន​តុល្យភាព​ល្អ​បំផុត​ដូច​គ្នា ដែល Carrie អះអាង​ថា គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍន៍​ និង​ការ​លូតលាស់ គឺ​កើត​ឡើង​តាម​រយៈ​ទម្លាប់​ញ៉ាំ​អាហារ​ល្អៗ។ Carrie ថា នាង​ចង​ចាំ​គ្រប់​ប្រភេទ​អាហារ​សក្តិ​សម​សម្រាប់​កូន​ស្រី​តូច​របស់​នាង​ត្រូវ​ការ​ប្រចាំ​ថ្ងៃ និង​ថែម​ទាំង​បាន​រៀប​ចំ​ផែន​ការ​ចម្អិន​អាហារ​ល្អៗ ដើម្បី​ប្រាកដ​ថា អាហារ​ទាំង​នោះ អាច​បំផុត​តម្រូវ​ការ​សារធាតុ​ចិញ្ចឹម​សម្រាប់​កូនស្រី​តូច​បាន​គ្រប់​គ្រាន់។

ទាំង Carrie និង Isabelle សុទ្ធ​តែ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ទៅ​នឹង​អ្វីៗ​ពួកគេ​កំពុង​ធ្វើ​សម្រាប់​កូនៗ​នៅ​ក្នុង​វ័យ​នេះ ដោយ​បាន​ព្យាយាម​ប្រមូល និង​ស្រាវជ្រាវ​ព័ត៌មាន​សំខាន់ៗ អាច​ជួយ​ឲ្យ​ពួក​គេ​មាន​គំនិត​ល្អៗ​ច្រើន​ទៀត​ក្នុង​ការ​ចិញ្ចឹម​ថែទាំ​កូន។  

ទឹក​ដោះ​គោ Aptamil Toddler & Junior Gold+ គឺ​ជា​ប្រភេទ​ទឹក​ដោះ​គោ​សម្រាប់​ក្មេង Carrie និង Isabelle បាន​លើក​ឡើង។

អំឡុង​ពេល ២-៣ ឆ្នាំ​ដំបូង ក្មេង​តូចៗ គឺ​មាន​ការ​លូត​លាស់ និង​អភិវឌ្ឍន៍​រាងកាយ​យ៉ាង​ឆាប់​រហ័ស។ ទាំង​ខួរ​ក្បាល និង​រាង​កាយ​របស់​អូនៗ គឺ​លូត​លាស់​ក្នុង​ល្បឿន​មួយ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ ដូច្នេះ​ហើយ របបអាហារ​សម្រាប់​ជីវិត​ដំបូង បាន​ដើរ​តួ​យ៉ាង​សំខាន់ ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍន៍​ខួរ​ក្បាល ប្រាជ្ញា ស្មារតី និង​ប្រព័ន្ធ​ភាព​ស៊ាំ​ដំណើរ​ការ​បាន​ត្រឹម​ត្រូវ។ 

ពេល​បេប៊ី​ទើប​មាន​វ័យ ៦ខែ ជា​វ័យ​មួយ​ដែល​យើង​អាច​បន្ថែម​អាហារ​រឹង​ចូល​ទៅក្នុង​របប​អាហារ​អូនៗ​បាន ក៏​ជា​ពេល​ដែល​តម្រូវ​ការ​អាហារូបត្ថម្ភ​របស់​ក្មេង ប្រែ​ប្រួល​យ៉ាង​ខ្លាំង។

នៅ​វ័យ ៦​ខែ ជាតិ​ដែក​មាន​ក្នុង​ខ្លួន​អូនៗ​ពី​កំណើត ចាប់​ផ្តើម​ថយ​ចុះ ហើយ​នៅ​វ័យ ៧​ខែ អូនៗ​មាន​តម្រូវ​ការ​ជាតិ​ដែក ស្មើ​ទៅ​នឹង​មនុស្ស​វ័យ ៣០ ឆ្នាំ​ដែរ។ ជាតិ​ដែក សំខាន់​ណាស់ ព្រោះ​ជា​សមាសធាតុ​មួយ​ជួយ​បង្កើត​គ្រប់​ឈាម​ក្រហម ដែល​មាន​នាទី​ដឹក​នាំ​អុកស៊ីហ្សែន ទៅ​កាន់​គ្រប់​ផ្នែក​ទាំង​អស់​នៃ​រាងកាយ រាប់​បញ្ចូល​ទាំង​ខួរក្បាល និង​ជួយ​ឲ្យ​រាង​កាយ​ផលិត​ថាម​ពល។

ជា​ដំបូង Isabelle បាន​ណែនាំ​នូវ​ទឹក​ដោះ​គោ Aptamil Follow On Milk ដែល​នាំ​បាន​នាំ​ចូល​ពី​ប្រទេស​ស្វីស សម្រាប់​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​របស់ Marc។ ហេតុ​ផល​ចម្បង​នាំ​ឲ្យ Isabelle ជ្រើស​យក​ទឹក​ដោះ​គោ Aptamil Follow On Milk គឺ​ដោយ​សារ​តែ​នាង​ជឿ​ជាក់​ខ្លាំង ជា​ជម្រើស​ដ៏​ត្រឹម​ត្រូវ​សម្រាប់​កូន​ប្រុស​ជា​ទី​ស្រលាញ់ ក្រៅ​ពី​ការ​ងារ​ណែនាំ​ផ្សេងៗ​របស់​គ្រូពេទ្យ។

Isabelle ស្គាល់​ផលិត​ផល​ទឹកដោះ​គោ​នេះ តាម​រយៈ​មិត្ត​ភក្តិ​ម៉ាក់​របស់​នាង​ដែល​រស់​នៅ​ប្រទេស​ស្វីស ដោយ​នាង​អះអាង​ថា "ខ្ញុំ​ស្គាល់​ម៉ាកនេះ ខ្ញុំ​ទុកចិត្ត​ និង​ជឿជាក់​លើ​ម៉ាក់​ទឹកដោះគោ​នេះ តាំង​ពី​ខ្ញុំ​នៅ​ក្មេង​ម្ល៉េះ ព្រោះ​ប៉ាម៉ាក់​ខ្ញុំ ក៏​ធ្លាប់​ឲ្យ​ខ្ញុំ​ផឹក​ទឹក​ដោះ​គោ​ម៉ាក​នេះ​ដែរ។ ខ្ញុំ​ជឿ​ជាក់​លើ​គុណ​ភាព និង​ជឿ​ជាក់ ទឹក​ដោះ​គោ Aptamil Follow On Milk មាន​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ជាច្រើន ដែល​កូន​ប្រុស​ខ្ញុំ​ត្រូវ​ការ។" 

សម្រាប់ Carrie វិញ ដែល​ប្រើ Aptamil Follow On Milk សម្រាប់​កូន​ស្រី​ដែរ​នោះ លើក​ឡើង​ថា ចំពោះ​នាង និង​ប្តី ការ​ជ្រើស​រើស​ម៉ាក​យីហោ​ណា​មួយ ត្រូវ​តែ​ច្បាស់លាស់។ នាង​ថា "បង​ថ្លៃ​ខ្ញុំ ជា​ពេទ្យ​ឯកទេស​ជំងឺ​កុមារ បាន​ណែនាំ​ម៉ាក​ទឹក​ដោះ​គោ​នេះ​មក​ខ្ញុំ។ វា​ជា​សំណាង​ល្អ​មួយ​ដែរ ក្នុង​គ្រួសារ​មាន​ពេទ្យ​ជំនាញ​បែបនេះ ហើយ​ពេល​បង​ថ្លៃ​ខ្ញុំ​ណែនាំ​ឲ្យ​ខ្ញុំ​ទិញ Aptamil Follow On Milk សម្រាប់​កូន​ខ្ញុំ គាត់​ថាសារធាតុ​ផ្សំ​ទឹក​ដោះ​គោ​នេះ​មាន​សារធាតុ​ចិញ្ចឹម​ល្អៗ​ច្រើន នាំ​ឲ្យ​យើង​សម្រេច​ចិត្ត​ទិញ​ឲ្យ​កូន​ស្រី​ផឹក​តែ​ម្តង។ 

Carrie អះអាង​ថា ខ្លួន​ជឿ​ជាក់​លើ​គុណ​ភាព​ផលិត​ផល​នេះ ព្រោះ​ជា​ផលិត​ផល​ដែល​​បាន​រឹត​បន្តឹង​ស្រប​តាម​ស្តង់ដារ​សុវត្ថិភាព​ចំណី​អាហារ​របស់​ប្រទេស​ស្វីស។ កូន​ស្រី​របស់​នាង អាច​កាន់​តែ​សប្បាយ​ចិត្ត​ជាមួយសារធាតុ​ចិញ្ចឹម​មាន​ក្នុង​ទឹក​ដោះ​គោ Aptamil Follow On Milk ហើយ​ក៏​គ្មាន​ផ្ទុក​សារធាតុ​ផ្សំ​ណា​មួយ ដែល​មិន​មាន​ការ​ណែនាំ​ឲ្យ​ប្រើ​នោះ​ដែរ។ 

គ្មាន​ភ្នំ​ណា​មួយ​ខ្ពស់​បំផុត​នោះ​ទេ

ទោះ​វា​ជា​ផលិត​ម៉ាក​យីហោ​គួរ​ឲ្យ​ជឿ​ជាក់​ខ្លាំង​ក៏​ពិត​មែន ប៉ុន្តែ​បញ្ហា​ប្រឈម​របស់ Isabelle គឺ​ពិបាក​រក​ទិញ​ទឹក​ដោះគោ​ម៉ាកនេះក្នុង​ប្រទេស​សិង្ហ​បុរី​ណាស់។ យ៉ាង​ណា រឿង​នេះ មិន​បាន​ធ្វើ​ឲ្យ​នាង​លះ​បង់​ទាំង​បែប​នេះ​ទេ។

ជម្រើស​របស់​នាង គឺ​មាន​កំណត់ នាង​និយាយ​ថា "ជា​ធម្មតា ខ្ញុំ​ទិញ​ពី​ប្រទេស​ស្វីស​ផ្ទាល់ ខ្ញុំ​ដឹង​ថា ហាង​លក់​គ្រឿង​ទេស​តាម​អន​ឡាញ ដូច​ជា Redmart ពេល​ខ្លះ​មាន​លក់​ទឹក​ដោះ​គោ​នេះ​ដែរ ខ្ញុំ​អាច​រក​ទិញ​បាន​ខ្លះ ហើយ​ពេល​ខ្លះ​ទៀត ខ្ញុំ​ចែក​ទឹក​ដោះ​គោ​នេះ ពី​មិត្តភក្តិ​លើ​ Facebook ដែល​មិន​ទាន់​ហែក​ប្រើ​នៅ​ឡើយ។ 

ដូច​គ្នា​នឹង Isabelle ដែរ Carrie ក៏​ទិញ​ទឹក​ដោះ​គោ​នេះ​ពី​ប្រទេស​ស្វីស ដែល​ជា​ធម្មតា គឺ​ផ្តាំ​ផ្ញើ​តាម​មិត្ត​ភក្តិ​ដែល​ឧស្សាហ៍​ធ្វើ​ដំណើរ​ចុះ​ឡើង​ទៅ​ប្រទេស​ស្វីស។ 

Aptamil Toddler & Junior Gold+ មាន​ក្នុង​ទីផ្សារ​សិង្ហបុរី​ហើយ

ជាដំណឹង​ល្អ​មួយ​សម្រាប់​ម៉ាក់ៗ​ទាំង​ឡាយ ដែល​មាន​បញ្ហា​ពិបាក​រក​ទិញ​ទឹក​ដោះ​គោ​ម៉ាក​នេះ ដូច Isabelle និងCarrie ដែល​ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​ទិញ​ទឹក​ដោះ​គោ Aptamil ឲ្យ​កូនៗ​នាង​ញ៉ាំ រាប់​បញ្ចូល​ទាំង​ទិញ​ពី​បរទេស​ទៀត​នោះ។ ពេល​នេះ Aptamil Toddler & Junior Gold+ ចាប់​ផ្តើម​ដាក់​លក់​ក្នុង​ទីផ្សារ​សឹង្ហបុរី​ជា​ផ្លូវការ​ហើយ។  

ទឹក​ដោះ​គោ Aptamil Toddler & Junior Gold+ ដែល​បាន​ដាក់​លក់​ក្នុង​ប្រទេស​សឹង្ហបុរី គឺ​នាំ​ចូល​ពី​ប្រទេស​ញូវហ្សេឡេន ដែល​ជា​ប្រទេស​ល្បី​ល្បាញ​ខ្លាំង មិន​មាន​ការ​បំពុល​បរិស្ថាន ពោរ​ពេញ​ទៅ​ដោយ​ធម្មជាតិ​ពណ៌​បៃតង និង​មាន​ស្តង់​ដារ​ចង្វាក់​ផលិតកម្ម​ខ្ពស់។

ទឹក​ដោះ​គោ Aptamil Toddler & Junior Gold+ មាន​ផ្ទុក​ពពួក Prebiotic Blend scGOS: IcFOS (9:1) ដែល​ត្រូវ​គេ​អះអាង​ជា​សារធាតុ​ស័ង្កសី និង​ជាតិ​ដែក អាច​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ក្មេង​រឹង​មាំ​ល្អ។ លើស​ពី​នេះ ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ DHA ស្រប​តាម​កម្រិតទី​ផ្សារ (125mg DHA per 100g for Stage 3, 132mg DHA per 100g for Stage 4) ខណៈ DHA ជា​សារធាតុ​សំខាន់​មួយ និង​ការ​កសាង​ប្រព័ន្ធសរសៃ​ប្រសាទ​របស់​ខួរ​ក្បាល និង​ការ​អភិវឌ្ឍន៍​គំហើញ​ឲ្យ​កាន់​តែ​ល្អ។

ជាមួយ​ការ​ស្រាវ​ជ្រាវ​ជាង ៤០ ឆ្នាំ​មក​នេះ សម្ព័ន្ធ​ក្រុមហ៊ុន Nutricia ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ Aptamil ត្រូវ​គេ​ទទួល​ស្គាល់​ជា​ក្រុម​ហ៊ុន​ផលិត​ទឹក​ដោះ​គោ​ក្មេង​លំដាប់​ថ្នាក់​លេខ ១ នៅ​ទ្វីប​អឺរ៉ុប។

កាន់​តែ​អស្ចារ្យ​ជាង​នេះ ដើម្បី​អបអរ​វត្តមាន​ទឹក​ដោះ​គោ Aptamil នៅ​សិង្ហបុរី ម៉ាក់ៗ​ទាំង​អស់ នឹង​មាន​ឱកាស​ទទួល​បាន​ទឹក​ដោះ​គោ Aptamil Toddler & Junior Gold+ ទម្ងន់ ៩០០​ក្រាម​ដោយ​មិន​គិត​ប្រាក់ ដោយ​គ្រាន់​តែ​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក កម្ម​វិធី AptaAdvantag ជាការ​ស្រេច។  

ប្រធានបទពាក់ព័ន្ធ

carelinepic_resized2

អ្នកប្រឹក្សាយោបល់ រង់ចាំស្តាប់ និងពិគ្រោះជាមួយអ្នក អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x