អាហារទាំងនេះមានគុណប្រយោជន៍ច្រើនណាស់ដល់ការអភិវឌ្ឍន៍ខួរក្បាល
យោងតាមការកម្មវិធីសិក្សាអាហារូបត្ថម្ភដំបូង ហៅកាត់ ENP ទៅលើរបបអាហារក្នុងវ័យកុមារភាពរកឃើញថា ក្រៅពីបរិស្ថានខាងក្រៅ របបអាហារក៏មានឥទ្ធិពលយូរអង្វែងទៅលើសុខភាពក្មេងដូចគ្នា។ អំឡុងពេលបេប៊ីរបស់យើងកំពុងធំលូតលាស់ផ្នែករាងកាយ ខួរក្បាលអូនៗក៏កំពុងអភិវឌ្ឍន៍យ៉ាងលឿនដូចគ្នា។ ហេតុនេះហើយ ទើបយើងចង់ណែនាំគ្នាយើងទាំងអស់ពីអាហារល្អៗ មានគុណប្រយោជន៍ច្រើនចំពោះសុខភាពអូនៗទៅអនាគត និងការអភិវឌ្ឍន៍ផ្សេងៗជាច្រើនទៀត។
យោងតាមការកម្មវិធីសិក្សាអាហារូបត្ថម្ភដំបូង មិនរាប់បញ្ចូលតែកត្តាខាងក្រៅ របបអាហារគឺអាចជួយឲ្យអូនៗយើងមានសុខភាពល្អយូរអង្វែង ហើយការអភិវឌ្ឍរបស់ខួរក្បាល និងការធំលូតលាស់នៃរាងកាយ សុទ្ធគឺដើរទន្ទឹមគ្នា។ ហេតុនេះចង់រៀបចំអនាគតកូនយើងមានសុខភាពល្អ ត្រូវចាប់ផ្តើមជាមួយរបបអាហារអូនៗញ៉ាំ។
ការអភិវឌ្ឃន៍ខួរក្បាល គឺអាចជួយអូនៗក្នុងការរៀន ចងចាំ និងទំនាក់ទំនងជាមួយអ្នដទៃ។ គឺនៅពេលបណ្តាញកោសិកាប្រសាទរបស់ខួរក្បាល (neurons) ឡើងក្រាស់ ស្របពេល តំណភ្ជាប់សរសៃប្រសាទខួរក្បាល (synapses) ផ្តាច់ចេញពីគ្នា។ គ្រប់ទំនាក់ទំនងនៃបណ្តាញសរសៃប្រសាទខួរក្បាល គឺជួយកូនយើងរៀនអ្វីថ្មីៗចេះយ៉ាងឆាប់រហ័សទាំងអូនៗទើប ២-៣ ឆ្នាំក្តី។
របបអាហារត្រឹមត្រូវ នឹងជួយឲ្យដំណើរការគ្រប់សរីរាង្គក្នុងរាងកាយកាន់តែល្អ
ក្មេងៗតូចដែលមិនទាន់ឈានដល់វ័យជំទង់ គឺត្រូវការចាំបាច់នូវរបបអាហារពិសេសប្រចាំថ្ងៃ ដើម្បីគាំទ្រទាំងការលូតលាស់របស់រាងកាយ និងការអភិវឌ្ឍន៍ខួរក្បាល ដែលខុសគ្នាពីក្មេងអាយុច្រើន ឬក្មេងជំទង់។ ហេតុនេះម៉ាក់ប៉ាទាំងអស់ គួរក្តាប់ឱកាសឲ្យបានទាន់ពេល ដើម្បីផ្គត់ផ្គង់ឲ្យអូនៗតូចៗ នូវរបបអាហារមានតុល្យភាព និងពោរពេញទៅដោយសារធាតុចិញ្ចឹមចាំបាច់ ចាប់ពីអូនៗនៅតូចដើម្បីជួយអភិវឌ្ឍន៍សុខភាពរបស់គេឲ្យបានល្អពេលធំឡើង។
ខាងក្រោមនេះ ជាតិចនិកខ្លះប៉ាម៉ាក់គួរអាច ដើម្បីដឹងថា របបអាហារបែបណាល្អបំផុត សក្តិសមនឹងវ័យអូនៗ។
១- ជាតិអ៊ីយ៉ូដ
អ៊ីយ៉ូដ ជាសារធាតុរ៉ែសំខាន់ មាននាទីជួយអភិវឌ្ឍន៍អ័រម៉ូនទីរ៉ូអ៊ីត។ បើនិយាយពីគុណសម្បត្តិធំៗរបស់ជាតិអ៊ីយ៉ូដ គឺអាចជួយគ្រប់គ្រងចង្វាក់បេះដូងបានល្អ រក្សាសីតុណ្ហភាព និងជួយដល់ប្រព័ន្ធរំលាយអាហារក្នុងរាងកាយ ក៏ដូចជាដល់ការអភិវឌ្ឍន៍ខួរក្បាល ខណៈជាតិអ៊ីយ៉ូដ សម្បូរនៅក្នុងសាច់ត្រីសមុទ្រ។
២- អាស៊ីដខ្លាញ់ល្អ LCPs
LCPs ជាអាស៊ីដខ្លាញ់ល្អ មាននាទីសំខាន់បំផុតសម្រាប់ដំណើរការខួរក្បាល។ អាហារដែលមានផ្ទុកអាស៊ីដខ្លាញ់ល្អប្រភេទនេះច្រើន មានត្រីសមុទ្រដែលសម្បូរខ្លាញ់ ដូចជាត្រីស្បែកា ត្រី Herring ត្រីសាឌីន ត្រីសាល់ម៉ុន និងត្រីធូណាជាដើម។ ដើម្បីទទួលបានអាស៊ីដខ្លាញ់ល្អ LCPs និងជាតិអ៊ីយ៉ូដឲ្យបានគ្រប់គ្រាន់ពីរបបអាហារ គួរឲ្យអូនញ៉ាំសាច់ត្រីយ៉ាងតិច ១-២ ដង/សប្តាហ៍។
ក្រៅពីសាច់ត្រី អាស៊ីដខ្លាញ់ល្អប្រភេទនេះ ក៏សម្បូរមាននៅក្នុងប្រេងធម្មជាតិដូចជាប្រេងផ្កាឈូករ័ត្ន ប្រេង Canola ប្រភេទគ្រាប់ Walnut និងប្រេងគ្រប់ធញ្ញជាតិ Flaxseed ជាដើម។
៣- សុខភាពកូនយើង ស្ថិតក្នុងដៃយើង
ប៉ាម៉ាក់ទាំងអស់ សុទ្ធតែអាចរៀបចំអនាគតកូនៗប្រកបដោយសុខភាពល្អ តាមរយៈតិចនិករៀបចំរបបអាហារសាមញ្ញទាំងនេះ ដើម្បីជួយឲ្យខួរក្បាលអូនៗអភិវឌ្ឍន៍កាន់តែប្រសើរ។
ប្រធានបទពាក់ព័ន្ធ
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។