ទាំងនេះជាហេតុផល កុំឲ្យកូននៅកន្លែងមានផ្សែងមិនល្អ
អាកាសធាតុអ័ព្ទអួរចូលមកដល់ ក្មេងៗតែប្រឈមកើតជំងឺច្រើន ដោយសារប្រព័ន្ធភាពស៊ាំអូនៗមិនទាន់អភិវឌ្ឍន៍មុខងារបានពេញលេញល្អ។ ហេតុផលសំខាន់បំផុតក្នុងនាមជាប៉ាម៉ាក់ ត្រូវជួយកូនយើង ការពារកូនចៀសឆ្ងាយពីបរិយាកាស អាកាសធាតុមិនល្អ។ ខាងក្រោមនេះ ជារោគសញ្ញា និងតិចនិកដោះស្រាយពេលអូនៗមានបញ្ហាសុខភាពដោយសារផ្សែងពុលក្នុងបរិយាកាស។
១- រោគសញ្ញាគួរកត់សម្គាល់
- រមាស់ភ្នែក មានទឹកក្នុងភ្នែក ឬឡើងក្រហមភ្នែក
- កណ្តាស់ ឬហៀរសំបោរ
- រលាកស្បែក ឬឡើងកន្ទួល
- ឈឺបំពង់ក
- ស្ងួតក និងក្អក
- ពិបាកដកដង្ហើម
- អស់កម្លាំង។
២- វិធីការពារ
- កុំឲ្យអូនៗប៉ះពាល់ជាមួយផ្សែងពុល
- ត្រូវប្រាកដថា ទ្វារ និងបង្អួចបិទជិត ដើម្បីការពារផ្សែងមិនល្អ ឬពុលពីខាងក្រៅ
- បើអូនៗចាប់នៅតែបន្តរោគសញ្ញាដូចខាងលើ ត្រូវប្រញាប់ប្រឹក្សាជាមួយគ្រូពេទ្យឲ្យលឿនបំផុតតាមដែលអាចធ្វើបាន។
៣- កុំគិតថាមិនអី ប្រុងប្រយ័ត្នឲ្យបានខ្ពស់
- កាត់បន្ថយសកម្មភាពខាងក្រៅផ្ទះ នៅពេលសន្ទស្សន៍ PSI នៃជាតិពុលក្នុងបរិយាកាសឡើងខ្ពស់ជាង ១០០។
- មិនត្រូវចេញក្រៅផ្ទះដាច់ខាត នៅពេលសន្ទស្សន៍ PSI នៃជាតិពុលក្នុងបរិយាកាសឡើងខ្ពស់ជាង ២០០។
- បិទទ្វារ បិទបង្អួតឲ្យបានជិតល្អ
- លាងសម្អាតតម្រងម៉ាស៊ីនត្រជាក់
- ត្រូវប្រាកដថា អូនៗបានផឹកទឹក ឬញ៉ាំផ្លែឈើមានជាតិទឹកគ្រប់គ្រាន់។
ប្រធានបទពាក់ព័ន្ធ
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។