ហេតុអ្វីបានជាទឹកដោះគោ និងផលិតផលទឹកដោះ ជាអាហារគ្រឹះសម្រាប់កូន?
ទឺកដោះគោ និងផលិតផលពីទឹកដោះគោ គឺមិនអាចខ្វះបានជាដាច់ខាតនៅក្នុងរបបអាហារបេប៊ីតូចៗ ព្រោះទឺកដោះគោ និងផលិតផលពីទឹកដោះគោ មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន សម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍន៍សុខភាពអូនៗ។
រឿងមួយយើងមិនអាចដឹងបាននោះ គឺអូនៗតូចៗអាចទទួលបានសារធាតុចិញ្ចឹមគ្រប់តម្រូវការប្រចាំថ្ងៃគ្រប់ចំនួនបានទេ។ យ៉ាងណា ជារឿងប្រសើរមួយ បើម៉ាក់ប៉ាអាចដឹងថា ក្នុងអាហារយើងផ្តល់ឲ្យកូន មានផ្ទុកសារធាតុចិញ្ចឹមអ្វីខ្លះនោះ ព្រោះវាអាចបង្ហាញឲ្យដឹងពីការរៀបចំផែនការអាហារសម្រាប់សុខភាព ជួយបង្កើនផលវិជ្ជមានសម្រាប់អូនៗ នៅពេលអូនៗញ៉ាំសារធាតុចិញ្ចឹមទាំងនោះ។ ប៉ាម៉ាក់ៗ ក៏អាចពិនិត្យមើលថា អូនៗអាចទទួលបានសារធាតុចិញ្ចឹមពីអាហារផ្សេងទៀត ឬយ៉ាងណា។
យ៉ាងណា ដើម្បីទទួលបានរបបអាហារមានតុល្យភាពសម្រាប់សុខភាពអូនៗតូចៗ អ្នកឯកទេសបានណែនាំជាទូទៅ ក្មេងតូចៗ គួរញ៉ាំបន្លែ ផ្លែឈើ ឲ្យបាន ១២០ ក្រាម/ថ្ងៃ។ ស្របពេលទឹកដោះគោ និងផលិតផលពីទឹកដោះគោ ជាអាហារគ្រឹះសម្រាប់សុខភាពអូនៗតូចៗនោះ ក៏មានការណែនាំ គួរផ្តល់ឲ្យអូនៗប្រមាណ ៣០០-៣៣០ មិល្លីលីត្រ/ថ្ងៃ។
បច្ចុប្បន្ន មានប្រភេទទឹកដោះគោផលិតឡើងជាពិសេសសម្រាប់ក្មេងតូចៗ មានសារធាតុចិញ្ចឹមត្រូវនឹងតម្រូវការរបស់អូនៗ ដើម្បីជួយរាងកាយលូតលាស់បានល្អ អាចផ្តល់សុខភាពល្អ ហើយត្រូវចាត់ទុកជាអាហារមានតុល្យភាព ដែល អាចជួយឲ្យអូនៗមានសុខភាពល្អនៅថ្ងៃអនាគត។ ជាក់ស្តែង Aptamil baby milk ជាផលិតម្សៅទឹកដោះគោ មានផ្ទុកសារធាតុទឹកដោះគុណភាពខ្ពស់ ពិសេសសម្រាប់អូនៗទើបមានអាយុ ១ឆ្នាំ អាចផ្តល់ឲ្យអូនៗ នូវសារធាតុចិញ្ចឹមៗសំខាន់ និងចាំបាច់គ្រប់យ៉ាងដែលរាងកាយអូនៗត្រូវការ។
គ្នាយើងទាំងអស់ត្រូវចាំថា៖
- អាហារូបត្ថម្ភដំបូងសម្រាប់បេប៊ីតូចៗ គឺមានទំនាក់ទំនងជាមួយការអភិវឌ្ឍន៍របស់ក្មេងផ្ទាល់។
- អំឡុងពេលកំពុងមានផ្ទៃពោះ ម៉ាក់ៗទាំងអស់ ក៏ត្រូវការអាហារូបត្ថម្ភត្រឹមត្រូវ សម្រាប់ទ្រទ្រង់ការលូតលាស់របស់គភ៌ក្នុងផ្ទៃដូចគ្នា។
- តម្រូវការសារធាតុចិញ្ចឹម និងវីតាមីនចាំបាច់សម្រាប់ក្មេង គឺអាស្រ័យទៅតាមវ័យ។
ការផ្លាស់ប្តូរប្រភេទអាហារដែលគ្មេងចូលចិត្ត ទៅជាប្រភេទអាហារក្មេងមិនចូលចិត្ត គឺជារឿងពិបាកណាស់សម្រាប់ប៉ាម៉ាក់បច្ចុប្បន្ន បើទោះជាអាហារនោះអាចជួយឲ្យអូនៗមានសុខភាពល្អ និងមានតុល្យភាពក៏ដោយ។ ហេតុនេះ មានន័យថា នៅតែគ្មានអាហារណាអាចជំនួសទឹកដោះគោបានដែរ។
ប៉ាម៉ាក់ទាំងអស់ ត្រូវស្គាល់ពីប្រភេទវីតាមីន និងសារធាតុផ្សំទាំងអស់ក្នុងទឹកដោះគោដែលយើងផ្តល់ឲ្យកូន ជារឿងសំខាន់បំផុត។
ប្រធានបទពាក់ព័ន្ធ
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។