តិចនិករៀបចំអាហារូបត្ថម្ភល្អសម្រាប់បេប៊ី
នែ៎គ្នាយើង កំពុងចាប់ផ្តើមឲ្យអូនៗតូចៗរៀនញ៉ាំអាហារលក្ខណៈគ្រួសារមែនអត់? បើទោះជាពេលនេះអូនៗអាចចាប់ផ្តើមញ៉ាំអាហារទូទៅក៏ដោយ ប៉ុន្តែម៉ាក់ៗនៅតែត្រូវដឹងថា អ្វីជាអាហារគ្រឹះសំខាន់សម្រាប់សុខភាពអូនៗដែរ ព្រោះយ៉ាងអូនៗពេលនេះ មិនទាន់ឈានដល់ក្មេងជំទង់នៅឡើយទេ។
របបអាហារកូនយើង សុទ្ធតែមានឥទ្ធិពលល្អទៅលើការអភិវឌ្ឍន៍របស់គេ ហើយគ្នាយើងជាច្រើន ក៏ច្បាស់ជាបានដឹងដូចគ្នា។ ប៉ុន្តែដើម្បីដឹងថា ឥទ្ធិពលនៃរបបអាហារមាននិរន្តភាពម៉េចខ្លះចំពោះសុខភាពអូនៗនៅពេលអនាគត គឺមានតែការសិក្សាស្រាវជ្រាវប៉ុណ្ណោះ អាចពន្យល់បាន។
ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ កំពុងពិភាក្សាពីជីវិត ១០០០ថ្ងៃដំបូងរបស់ក្មេង ជាពេលវេលាដែលរបបអាហារ មានឥទ្ធិពលរយៈពេលវែងទៅលើការអភិវឌ្ឍន៍របស់ក្មេងនាថ្ងៃអនាគត។ ការសិក្សាគឺផ្តោតលើរបបអាហារសមស្រប និងការផ្លាស់ប្តូរអាហារសម្រាប់ក្មេងទៅតាមវ័យរបស់គេ ដោយបញ្ចូលនូវរបបអាហារគ្រឹះចម្បង មានឥទ្ធិពលអាចជួយបញ្ចៀសពីការឈឺថ្កាត់ផ្សេងៗ ពិសេសពេលអូនៗតូចៗធំឈានដល់វ័យជំទង់។
នៅ សឹង្ហបុរី ដោយសារការរៀបចំរបបអាហារទាំងតាមវ័យឲ្យបានសមស្រប គ្មានអ្វីពិបាកនោះ ចុងបញ្ចប់បានធ្វើឲ្យប្រទេសនេះ ត្រូវចាត់ជាប្រទេសមានលក្ខខណ្ឌរបបអាហារល្អបំផុតសម្រាប់បេប៊ី។ ទោះយ៉ាងណាក៏ដោយ ការសិក្សាអន្តរជាតិខាងលើ បានណែនាំ ទារកតូចៗ មិនគួរទទួលយករបបអាហារមានសារធាតុចិញ្ចឹមច្រើនពេកទេ។ នេះជាហេតុផល ទារកតូចៗនៅសឹង្ហបុរី ទទួលបានជាតិអ៊ីយ៉ូដ និងវីតាមីន D ទាបជាងការណែនាំទូទៅ ដែលជាមធ្យមទារកនៅប្រទេសនេះ ទទួលបានជាតិអ៊ីយ៉ូដទាបជាងការណែនាំប្រមាណ ៥១ភាគរយ ខណៈវីតាមីន D ទាបជាងការណែនាំប្រមាណ ៦ភាគរយ ខណៈបញ្ហាទាំងនេះ ជាញឹកញាប់ទៅក្នុងរបបអាហារគ្មានតុល្យភាពសម្រាប់ក្មេងតូចដែលទើបតែចេះដើរតេះតះ។
ប្រធានបទពាក់ព័ន្ធ
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។