ក្បួនវិទ្យាសាស្ត្រ ជួយចិញ្ចឹមកូនឲ្យបានល្អ មានសមត្ថភាព និងមិនក្លាយជាក្មេងរឹងទទឹង
“តែកូនចង់បាន?
“អត់ស្មើភាពទេ!”
“ហេតុអីមិនអាច?”
“អត់ចង់!”
ប៉ាម៉ាក់ឧស្សាហ៍ឮសម្តីទាំងនេះពីអូនៗ ពេលដែលកូនតូច អត់សប្បាយចិត្ត ឬទារអ្វីមួយដែលយើងប្រកែក មិនព្រមឲ្យ។ អាចចាត់ទុកជាការចាប់ផ្តើមបង្រៀនអូនៗកុំឲ្យក្លាយខ្លួនជាក្មេងខូច ក៏ជាដំណាក់កាលមួយ អូនៗមានអារម្មណ៍ថា គេមានសិទ្ធធ្វើអ្វីមួយដូចគ្នា។ នេះក៏ដោយសារអូនៗ មិនទាន់យល់ច្បាស់ពីអ្វី និងតម្លៃអ្វីមួយអូនៗចង់បានពីប៉ាម៉ាក់ ហើយអាចនឹងក្លាយជាបញ្ហាមួយសម្រាប់ជីវិតក្មេងខ្ចីរបស់អូនៗ នាំឲ្យអូនៗគិតថា ជីវិតមួយដែលទទួលបានការថ្នាក់ថ្នម គឺគ្រាន់ជាអ្វីអូនៗសមទទួលបាន មិនមែនជាសិទ្ធិពេញលេញនោះទេ។
នរណាធ្វើឲ្យអូនៗគិតចង់បានសិទ្ធិផ្ទាល់ខ្លួនក្នុងគំនិតរបស់គេ? គឺប៉ាម៉ាក់តែម្តង។
ក្នុងនាមជាប៉ាម៉ាក់គេ យើងច្បាស់ណាតែចង់ធ្វើអ្វីល្អបំផុតសម្រាប់កូន ជាហេតុផលមួយ ប៉ាម៉ាក់គ្រប់រូបតែងបង្ហាញកូនៗ នូវអ្វីដែលមានប្រយោជន៍បំផុត ទាំងក្តីស្រលាញ់ និងរបស់ថ្មីៗ ដែលជាឥរិយាបទមួយ អាចធ្វើឲ្យអូនៗយល់បាន ប៉ាម៉ាក់ស្រលាញ់អូនៗខ្លាំង។ បញ្ហានៅត្រង់ថា បើទោះជាយើងតែងតែផ្តល់ឲ្យអូនៗនូវអ្វីឥតខ្ចោះក៏ពិតមែន យើងក៏កំពុងធ្វើឲ្យអូនៗធ្លាក់ខ្លួនក្នុងទម្លាប់អាក្រក់បន្តិចម្តងៗដូចគ្នា។ ដូច្នេះ ប៉ាម៉ាក់ប្រាកដជាសួរថា ដើម្បីជួយអូនៗចៀសផុតក្លាយខ្លួនជាក្មេងទម្រើសចង់បានអីបាននឹង គួរធ្វើម៉េចនោះ ការសិក្សាមួយពីឥរិយាបទក្មេងៗ អាចជាចម្លើយយើងចង់បាន។
១- បង្កើតវិន័យ
ឧទាហរណ៍ថា បើយើងមានទម្លាប់ឲ្យស្ករគ្រប់ទៅអូនៗ ក្រោយញ៉ាំអាហាររួច មិនយូរមិនឆាប់ អូនៗនឹងគិតថា វាមិនមែនជាការស្រលាញ់នោះទេ ប៉ុន្តែជាសិទ្ធិអូនៗគួរទទួលបានទៅវិញ។ ក្នុងការសិក្សាបែបវិទ្យាសាស្ត្រពីឥរិយាបថក្មេង កត្តានេះ គេហៅថា "hedonic adaptation" ជាការសម្របខ្លួនជាមួយអ្វីដែលធ្វើឲ្យសប្បាយចិត្ត មានន័យថា គ្រប់មនុស្សនៅពេលជួបអ្វីមួយដដែលៗរៀងរាល់ថ្ងៃ គឺនឹងស៊ាំរឿងទាំងអស់នោះ។ បើឈរលើទស្សនៈជាប៉ាម៉ាក់គេវិញ មានន័យថា ទោះជាយើងបានធ្វើ ឬមិនបានធ្វើអ្វីមួយទៀងទាត់សម្រាប់កូនយើង រឿងទាំងនោះនឹងក្លាយជាអ្វីមួយកើតឡើងចំពោះអូនៗ។
សាកសួរខ្លួនឯងនូវសំណួរមួយចំនួន ដូចជា តើខ្ញុំកំពុងរៀបចំអនាគតកូនខ្ញុំឲ្យស្ថិតនៅក្នុងបរិយាកាសបែបណា? ហើយខ្ញុំកំពុងផ្តល់ឲ្យកូនៗនូវឱកាសស្វែងយល់ពីភាពឯករាជ្យសម្រាប់ខ្លួនគេ ឬខ្ញុំកំពុងតែធ្វើឲ្យកូនក្លាយខ្លួនជាក្មេងទម្រើស? ពេលណាមួយប៉ាម៉ាក់អាចរកឃើញចម្លើយ វានឹងក្លាយជាពេលយើងអាចចាប់ផ្តើមកែទម្លាប់ចិញ្ចឹមកូនរបស់យើងមិនខាន។ ចាំថា ទោះជាអូនៗស៊ាំនូវទម្លាប់ទាំងនោះក៏ដោយ ថ្ងៃណាមួយ យើងនៅតែអាចរៀបចំឡើងវិញសម្រាប់អត្តចរិតអូនៗ ទាំងការរំពឹងទុករបស់អូនៗពីប៉ាម៉ាក់បាន អាចធ្វើឲ្យអូនៗកាន់តែសប្បាយចិត្ត កាន់តែដឹងគុណ នៅពេលយើងផ្តល់សិទ្ធិសម្រេចចិត្តពេញលេញសម្រាប់ពួកគេ។
២- បង្រៀនកូនឲ្យរៀនតាមទង្វើល្អៗរបស់អ្នកដទៃ
សារជាតិមនុស្ស គឺឆាប់បញ្ចេញកាយវិការសុំទោសណាស់ នៅពេលធ្វើប្រព្រឹត្តអ្វីមួយខុស ហើយនេះត្រូវចាត់ទុកជាទំនោរអាកប្បកិរិយាសម្រាប់មនុស្សទូទៅ។ ជារឿយៗ នៅក្នុងកាលៈទេសៈខាងក្រៅ គ្នាយើងតែងតែទទួលស្គាល់កំហុសខ្លួន ច្រើនជាងដាក់កំហុសទាំងនោះទៅលើអ្នកដទៃ។ ផ្ទុយមកវិញ នៅពេលមាននរណាម្នាក់ធ្វើមិនល្អចំពោះយើង យើងអាចនឹងប្រតិកម្មទៅលើអត្តចរិតមនុស្សម្នាក់នោះ ដោយមិនបានពិចារណាអ្វីកត្តាផ្សេងនោះទេ ដូចពេលយើងបានធ្វើខុសនោះទេ។
ចំណុចនេះ គេហៅថា កំហុសឆ្គងលើការសន្មត់ ដែលជារឿយៗកើតឡើងដោយសារតែយើងមានទស្សនៈលើលោកនេះមានតែយើង ខណៈទស្សនៈនេះ បើមានចំពោះក្មេងៗវិញ គឺជារឿងគួរឲ្យសោកស្តាយបំផុត។ ដើម្បីកែតម្រូវកំហុសឆ្គងនេះបាន កុំឲ្យអូនៗមានទស្សនៈមានខ្លួនយើងនៅលើលោកនេះឲ្យសោះ ដោយប៉ាម៉ាក់អាចបង្រៀនអូនៗ ឲ្យចេះយកចិត្តអ្នកដទៃដាក់ក្នុងចិត្តខ្លួនឯង និងណែនាំឲ្យរៀនតាមទង្វើល្អៗរបស់អ្នកដទៃ។
៣- មានភាពម្ចាស់ការ
នៅពេលយើងបានបង្រៀនកូនឲ្យចេះយកចិត្តអ្នកដទៃដាក់ក្នុងចិត្តខ្លួនឯងហើយនោះ ក្នុងទំនោរអាកប្បកិរិយាផ្សេងទៀត ត្រូវបង្រៀនអូនៗឲ្យចេះប្រុងប្រយ័ត្ន មើលថែខ្លួនដូចគ្នា ដែលគេហៅថា ការកំណត់នរណាជាជនរងគ្រោះ "identifiable victim effect" ឬការយល់ចិត្តចំពោះនរណាម្នាក់ មិនមែនជាក្រុម។
ឧទាហរណ៍ថា បើយើងចង់ឲ្យកូនយើង ឲ្យរបស់លេងទៅក្មេងណាម្នាក់ ត្រូវបង្រៀនអូនៗ ឲ្យរបស់នោះ ទៅក្មេងដែលត្រូវការរបស់លេងនោះ។
៤- អនុញ្ញាតឲ្យកូនចេះជួយការងារផ្ទះ
មនុស្សយើងកើតមក គឺតាមធម្មជាតិ អាចហៅថាសត្វសង្គម ហើយក៏គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលដូចគ្នា យើងអាចមានអារម្មណ៍រីករាយ នៅពេលយើងដឹងថា យើងបានជួយប្រយោជន៍ដល់នរណាម្នាក់។ក៏មិនមែនសម្លឹងរករង្វាន់ជាសម្ភារៈនោះដែរ ពេលខ្លះអ្វីដែលចាំបាច់ ជួយឲ្យយើងធ្វើរឿងត្រឹមត្រូវបាន អាចជាកត្តាពេញចិត្តផ្លូវអារម្មណ៍ដូចគ្នា។
ក្នុងចំណុចនេះ អត្ថបទគឺមានដំបូន្មានល្អៗខ្លះៗ ប៉ាម៉ាក់អាចយកទៅអនុវត្តជាមួយកូនយើងនៅឯផ្ទះបាន។ អាចឲ្យកូនយើងចេះធ្វើការងារផ្ទះ ប៉ុន្តែកុំឲ្យអ្វីកូន ឬសរសើរកូននៅពេលគេធ្វើការងារទាំងនេះអី។ ផ្ទុយមកវិញ ការងារផ្ទះ គឺជារឿងសំខាន់គួរធ្វើសម្រាប់គ្រួសារ។ សម្រាប់ឥទ្ធិពលវិជ្ជមាន ចាប់ផ្តើមឲ្យកូនធ្វើការងារផ្ទះឲ្យបានឆាប់ ដូចជាជួយសម្អាតផ្ទះជាដើម។ ដើម្បីបង្កើនទំនោរឥរិយាបថល្អសម្រាប់កូន មិនត្រឹមត្រូវឲ្យកូនចេះជួយការងារផ្ទះនោះទេ ប៉ុន្តែត្រូវមានវិន័យត្រឹមត្រូវដូចគ្នា។
ប្រធានបទពាក់ព័ន្ធ
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។