ដំណើរ​ និង​ដំណាក់កាល​លូត​លាស់​របស់​កូន​ពេល​គេ​អាយុ​បាន​ប៉ុណ្ណេះ

ជំហាន​ដ៏​សំខាន់​នៃ​ការ​លូត​លាស់​របស់​អូនៗ​តូចៗ គឺ​មាន​នៅ​ក្នុង​អត្ថបទនេះ​ របស់ AptaAdvantage។ រាល់​ក្មេងៗ​ទាំង​អស់ គឺ​មាន​ការ​លូត​លាស់​ខុសៗ​គ្នា ហើយ​វា​ជា​ចាប់​ផ្តើម​ដំបូង អាច​និយាយបាន​ថា មុន​ឈាន​ដល់​ចំណុច​មួយ​អូនៗ​អាច​ក្រោក​ឈរ​បាន។ ការណ៍​ដែល​ដឹង​ពី​សំណាក់កាល​លូតលាស់​របស់​កូន ​នឹង​ជួយ​ប៉ាម៉ាក់​ទាំង​អស់ យល់​​ដឹង​ពី​ដំណើរ​លូត​លាស់ និង​អាច​ទទួល​បាន​បទ​ពិសោធ ក្នុង​ការ​ថែ​ទាំ​កូន​តូចៗ​ឲ្យបាន​កាន់​តែ​ប្រសើរ។ 

ដំណើរ​លូត​លាស់ និង​អភិវឌ្ឍ​របស់​អូនៗ​តូចៗ​តាម​ខែ

១- ពេល​អូនៗអាយុ ១៣​ខែ

អ្វី​ដែល​ក្មេង​តូច​អាច​ចាប់​ផ្តើម​រៀនពេល​នេះ

បើ​អូនៗ​ស្តាប់​ចំរៀង ហើយ​ព្យាយាម​ធ្វើ​ទៅ​តាម​ចង្វាក់ ប៉ាម៉ាក់ អាច​លើក​ទឹក​ចិត្ត​ឲ្យ​អូនៗ​ឡើង​រាំជា​មួយ​យើង។ យើង​អាច​ទះ​ដៃ ហើយ​ច្រៀង​បន្ទរ ដូច​អ្វី​អូន​កំពុង​ធ្វើ។ អំឡុង​ពេល​នេះ ប៉ាៗ​ចាំ​បាច់​នៅ​ជា​មួយ​អូនៗ​ដូច​គ្នា ព្រោះ​អូនៗ​អាច​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​សកម្មភាព​ម៉ាក់ៗ​គេ​នោះ​ទេ។ ធម្មតា​ក្មេងៗ​សុទ្ធ​តែ​ចូល​ចិត្ត​រាំ​ច្រៀង​ក៏​ពិត​មែន ប៉ុន្តែ​ប៉ាម៉ាក់ ក៏​មិន​គួរ​ឲ្យ​អូន​រាំ​ច្រៀង​ច្រើន​ម៉ោង​ពេកទេ។ គួរ​រៀប​ចំ​ពេល​ឲ្យ​អូនៗ​សម្រាក​ឲ្យ​បាន​សមរម្យ។

អ្វី​ដែល​អូនៗ​ត្រូវ​ការ

អំឡុង​ពេល​នេះ អូនៗ​តូចៗ​ច្បាស់​ជា​ចូល​ចិត្ត​​​របស់​ផ្អែមៗ​ជាង​គេ ជា​ពិសេស​ស្ករគ្រាប់។ យ៉ាង​ណា ប៉ាម៉ាក់​គួរ​ឲ្យ​អូនៗ​ញ៉ាំ​ផ្លែ​ឈើ​ជំនួស​វិញ ព្រោះ​វា​មាន​រសជាតិ​ផ្អែម​បែប​ធម្មជាតិ និង​ជួយ​ឲ្យ​កូន​យើង​មាន​សុខភាព​ល្អ​ទៀត​ផង។ បើ​អាច យើង​គួរ​ឲ្យ​ផ្លែ​ឈើ​ច្រើន​មុខ​ទៅ​អូនៗ​ញ៉ាំ ខណៈ​លើ​ចាន​អាហារ​របស់​អូនៗ គួរ​រៀប​ចំ​ឲ្យ​ទាក់​ទាញ ជួយ​ឲ្យ​អូនៗ​សប្បាយ​ចិត្ត​នឹង​ញ៉ាំ​អាហារ​ល្អៗ​ទាំង​នោះ។

ដំបូន្មាន​ពី AptaAdvantage

របប​អាហារ​សក្តិសម​សម្រាប់​អូនៗ​ទើប​ចេះ​ដើរ គឺ​​ត្រូវ​តែ​ផ្សាភ្ជាប់​ជាមួយ​នឹង​សុខភាព។ អាហារ​មាន​តុល្យភាព ជាមួយ​នឹង​ការ​ហាត់​ប្រាណ​សមរម្យ សុទ្ធ​តែ​ជួយ​កូន​យើង​កាត់​បន្ថយ​អត្រា​ប្រឈម​ជំងឺ​ធាត់​បាន។ ទោះ​ជា​យ៉ាង​ណា ដំណើរ​លូតលាស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ចំពោះ​ក្មេងៗ សុទ្ធ​តែ​ត្រូវ​ការ​ផ្លាស់​ប្តូររស​ជាតិ និង​បង្កើន​ភាព​សប្បាយ​រីករាយ។ កុំ​បង្ខំ​កូន​ឲ្យ​ញ៉ាំ​អាហារ​នៅ​ពេល​គេ​ឆ្អែត ឬ​ត្រូវ​ញ៉ាំ​ឲ្យ​អស់​ពីចាន​ក៏​មិន​គួរ​ឲ្យ​ស្ករ​គ្រាប់​ទៅ​អូនៗ ដើម្បី​ឲ្យ​អូនៗ​ញ៉ាំ​អាហារ​ឲ្យ​អស់​នោះ​ដែរ។ បើ​យើង​មើល​ទៅ​អូនៗ​ញ៉ាំ​ឆ្អែត​ហើយ គួរ​សរសើរ​អូនៗ​ទើប​ជា​ការ​ល្អ។

២- ពេល​អូនៗ​ អាយុ ១៤​ខែ

អ្វី​ដែល​ក្មេង​តូច​អាច​ចាប់​ផ្តើម​រៀនពេលនេះ

 អូនៗ​អាច​នឹង​យក​ចិត្ត​ទុក​ដាក់​គ្រប់​យ៉ាង​យើង​បាន​ធ្វើ ពិសេស​ពេល​ម៉ាក់ៗ​ធ្វើ​ការ​ងារ​ផ្ទះ។ ទោះ​បី​ជា​ឲ្យ​អូនៗ​ជួយ​ការ​ងារ​ផ្ទះ​យើង ជា​រឿង​គួរ​ឲ្យ​ឈឺ​ក្បាល​ក៏​ពិត​មែន ប៉ុន្តែ​មិន​អី​ទេ គ្រាន់​តែ​ឲ្យ​អូនៗ​ធ្វើ​ការងារ​ធម្មតាៗ ព្រោះ​វា​ជា​ការ​ចាប់​ផ្តើម​ឲ្យ​អូនៗ​ស្វែង​យល់​ពី​ជំនាញ​ជីវិត​ពួក​គេ ដូច​ជា​អាច​ឲ្យ​អូនៗ​យក​ខោ​អាវ​មក​ឲ្យ​យើង​អ៊ុត​ជា​ដើម។ ត្រូវ​ចាំ​ថា ពេល​ឲ្យ​អូនៗ​ធ្វើ​រឿង​ទាំង​នោះ យើង​មិន​ត្រូវ​នៅ​ចាំ​ជួយ​គេ​ទេ ហើយ​ត្រូវ​សរសើរ​លើក​ទឹក​ចិត្ត​អូនៗ តាម​រយៈ​ទឹក​មុខ​សប្បាយ​ញញឹម​ដាក់​កូន​ពេល​ការងារ​ទាំង​នោះ​រួចរាល់។

អ្វី​ដែល​អូនៗ​ត្រូវ​ការ

 ទោះ​ជា​ផ្ទះ​តុប​តែង​ស្អាត​ឥតខ្ចោះ​យ៉ាង​ណា ក៏​សំខាន់​ជាង​ផ្ទះ​មាន​ទី​ធ្លា​ធំ​ អូនៗ​អាច​ដើរ​លេង​ដោយ​សប្បាយ​ចិត្ត​នោះ​ដែរ ហើយ​ត្រូវ​ប្រាកដ​ថា នៅ​ក្នុង​ផ្ទះ គឺ​កូន​យើង​មាន​សុវត្ថិភាព។ យើង​អាច​បង្ការ​គ្រោះ​ថ្នាក់​ជា​យថាហេតុ​ចំពោះ​អូនៗ ដូច​ជា​ដាក់​ខ្នើយ ខ្នើយ​ខ្យល់ ឬ​កេះ​ធំ​មួយ​ឲ្យ​អូនៗ​លេង​ចុះ​ឡើង នៅ​ពី​មុខ​យើង​បាន។

ដំបូន្មាន​ពី AptaAdvantage

 មាន​រឿង​ជា​ច្រើន​គ្នា​យើង​ត្រូវ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់ មុខ​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ធ្វើ​ការ​ងារ​ប្រចាំ​ថ្ងៃ​ដូច​ធម្មតា​វិញ ក្នុង​នោះ យើង​ត្រូវ​ដឹង​ថា គួរ​រង់ចាំ​រហូត​ទល់​អូនៗ​អាយុ​បាន ៣ឆ្នាំ ឬ​ត្រឡប់់​ទៅ​ធ្វើ​ការ​វិញ​ពេល​អូនៗ​ទើប​បាន​មួយ​ខួប។

ក្រោយ​ត្រឡប់​ចូល​ធ្វើការ​វិញ កាល​វិភាគ​អាច​នឹង​តឹង​តែង​បន្តិច​មែន ប៉ុន្តែ​ធ្វើ​វា​ឲ្យ​បាន ព្រោះ​បើ​យើង​អាច​រៀប​ចំ​កាល​វិភាគ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ល្អ​ទេ​នោះ អត្រា​ធ្វើ​ឲ្យ​យើង​ស្ត្រេស ឬ​មិត្ត​រួម​ការងារ​មិន​ពេញ​ចិត្ត​នឹង​យើង ក៏​កាត់​បន្ថយ​ដូច​គ្នា។

ត្រូវ​ចេះ​បែង​ចែក​ការ​ងារ​សំខាន់ ចេញ​ពី​ការងារ​ដែល​មិន​សំខាន់ ពិសេស​កាល​វិភាគ ត្រូវ​រៀប​ចំ​ពេល​វេលា​ឲ្យ​បាន​ល្អ ទាំង​ការ​មើល​ថែ​ទាំ​អូនៗ ការ​រៀប​ចំ​ផែន​ជីវិត​ក្នុង​គ្រួសារ ជាមួយ​ប្តី​យើង​ជា​ដើម។

២- ពេល​អូនៗអាយុ ១៥​ខែ

អ្វី​ដែល​ក្មេង​តូច​អាច​ចាប់​ផ្តើម​រៀនពេលនេះ

 អូនៗ​អាច​នឹង​យក​ចិត្ត​ទុក​ដាក់​គ្រប់​យ៉ាង​យើង​បាន​ធ្វើ ពិសេស​ពេល​ម៉ាក់ៗ​ធ្វើ​ការ​ងារ​ផ្ទះ។ ទោះ​បី​ជា​ឲ្យ​អូនៗ​ជួយ​ការ​ងារ​ផ្ទះ​យើង ជា​រឿង​គួរ​ឲ្យ​ឈឺ​ក្បាល​ក៏​ពិត​មែន ប៉ុន្តែ​មិន​អី​ទេ គ្រាន់​តែ​ឲ្យ​អូនៗ​ធ្វើ​ការងារ​ធម្មតាៗ ព្រោះ​វា​ជា​ការ​ចាប់​ផ្តើម​ឲ្យ​អូនៗ​ស្វែង​យល់​ពី​ជំនាញ​ជីវិត​ពួក​គេ ដូច​ជា​អាច​ឲ្យ​អូនៗ​យក​ខោ​អាវ​មក​ឲ្យ​យើង​អ៊ុត​ជា​ដើម។ ត្រូវ​ចាំ​ថា ពេល​អនុញ្ញាត​ឲ្យ​អូនៗ​ធ្វើ​រឿង​ទាំង​នោះ យើង​មិន​ត្រូវ​នៅ​ចាំ​ជួយ​គេ​ទេ ហើយ​ត្រូវ​សរសើរ​លើក​ទឹក​ចិត្ត​អូនៗ តាម​រយៈ​ទើប​មុខ​សប្បាយ​រីក​រាយ​របស់​យើង​នៅ​ពេល​ការងារ​ទាំង​នោះ​រួចរាល់។

អ្វី​ដែល​អូនៗ​ត្រូវ​ការ

ទោះ​ជា​ផ្ទះ​តុប​តែង​ស្អាត​ឥតខ្ចោះ​យ៉ាង​ណា ក៏​សំខាន់​ជាង​ផ្ទះ​មាន​ទី​ធ្លា​ធំ​ អូនៗ​អាច​ដើរ​លេង​ដោយ​សប្បាយ​ចិត្ត​នោះ​ដែរ ហើយ​ត្រូវ​ប្រាកដ​ថា នៅ​ក្នុង​ផ្ទះ គឺ​កូន​យើង​មាន​សុវត្ថិភាព។ យើង​អាច​បង្ការ​គ្រោះ​ថ្នាក់​ជា​យថាហេតុ​ចំពោះ​អូនៗ ដូច​ជា​ដាក់​ខ្នើយ ខ្នើយ​ខ្យល់ ឬ​កេះ​ធំ​មួយ​ឲ្យ​អូនៗ​លេង​ចុះ​ឡើង នៅ​ពី​មុខ​យើង​បាន។

ដំបូន្មាន​ពី AptaAdvantage

មាន​រឿង​ជា​ច្រើន​គ្នា​យើង​ត្រូវ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់ មុខ​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ធ្វើ​ការ​ងារ​ប្រចាំ​ថ្ងៃ​ដូច​ធម្មតា​វិញ ក្នុង​នោះ យើង​ត្រូវ​ដឹង​ថា គួរ​រង់ចាំ​រហូត​ទល់​អូនៗ​អាយុ​បាន ៣ឆ្នាំ ឬ​ត្រឡប់់​ទៅ​ធ្វើ​ការ​វិញ​ពេល​អូនៗ​ទើប​បាន​មួយ​ខួប។

ក្រោយ​ត្រឡប់​ចូល​ធ្វើការ​វិញ កាល​វិភាគ​អាច​នឹង​តឹង​តែង​បន្តិច​មែន ប៉ុន្តែ​ធ្វើ​វា​ឲ្យ​បាន ព្រោះ​បើ​យើង​អាច​រៀប​ចំ​កាល​វិភាគ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ល្អ​ទេ​នោះ អត្រា​ធ្វើ​ឲ្យ​យើង​ស្ត្រេស ឬ​មិត្ត​រួម​ការងារ​មិន​ពេញ​ចិត្ត​នឹង​យើង ក៏​កាត់​បន្ថយ​ដូច​គ្នា។

ត្រូវ​ចេះ​បែង​ចែក​ការ​ងារ​សំខាន់ ចេញ​ពី​ការងារ​ដែល​មិន​សំខាន់ ពិសេស​កាល​វិភាគ ត្រូវ​រៀប​ចំ​ពេល​វេលា​ឲ្យ​បាន​ល្អ ទាំង​ការ​មើល​ថែ​ទាំ​អូនៗ ការ​រៀប​ចំ​ផែន​ជីវិត​ក្នុង​គ្រួសារ ជាមួយ​ប្តី​ប្រពន្ធ​យើង​ជា​ដើម។

៤- ពេល​អូនៗ​អាយុ ១៦​ខែ

អ្វី​ក្មេង​តូច​អាច​ចាប់​ផ្តើម​រៀនពេលនេះ

 អំឡុង​ពេល​នេះ អូនៗ​តូចៗ អាច​នឹង​អភិវឌ្ឍន៍​កាន់​តែ​ល្អ​ជាង​មុន ពិសេស​គឺ​ប្រតិកម្ម​របស់​អូនៗ​ទៅ​លើក​ស្ថាន​ការ ឬ​អ្វី​មួយ​ជាក់​លាក់​កើត​ឡើង​ជុំ​វិញ​ខ្លួន​គេ។ ការ​លូត​លាស់​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​អូនៗ​អាច​គ្រប់​គ្រង​ខ្លួន​ឯង​កាន់​តែ​ល្អ​ឡើងៗ។ អូនៗ​អាច​នឹង​កាន់​តែ​ជឿ​ជាក់​លើ​ខ្លួន​ឯង នៅ​ពេល​អូនៗ​ស្ថិត​ក្នុង​កន្លែង​ជាក់​លាក់​ណា​មួយ ក៏​ជា​ពេល​វេលា​អាច​ឲ្យ​អូនៗ បង្កើត​ការ​សម្រេច​ចិត្ត​សម្រាប់​ខ្លួន​ឯង​ដូច​គ្នា។

អ្វី​ដែល​អូនៗ​ត្រូវ​ការ

 ជា​ពេល​ដ៏​សំខាន់​សម្រាប់​ប៉ាម៉ាក់ ចាប់​ផ្តើ​បង្រៀន​ឲ្យ​កូន​យើង​ប្រកាន់​ខ្ជាប់​អាកប្បកិរិយា​ឲ្យ​បាន​ខ្ជាប់​ខ្ជួន។ មាន​ន័យ​ថា យើង​អាច​ចេញ​ច្បាប់​គ្រួសារ​ឲ្យ​អូនៗ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ តាម​រយៈ​ឧទាហរណ៍​ជាក់​ស្តែង​យើង​ធ្វើ​ឲ្យ​អូនៗ​មើល។ ត្រូវ​ចាំ ម៉ាក់​ប៉ា តែ​ប្រដៅ​កូន​ដោយ​ប្រើ​អារម្មណ៍​ប្រែ​ប្រួល​ខុសៗ​គ្នា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គឺ​មិន​អាច​ណែនាំ​កូន​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​ត្រឹម​ត្រូវ​យើង​ចង់​បាន​នោះ​ទេ ហើយ​ជា​លទ្ធផល អូនៗ​នឹង​មិន​ធ្វើ​តាម​អ្វី​ច្បាប់​គ្រួសារ ការ​គិត និង​អ្វី​យើង​ចង់​បាន​ដូច​គ្នា ពេល​ខ្លះ​អូនៗ​នឹង​មក​តប​ជាមួយ​យើង​ក៏​មាន។ អ្វី​ចាំ​បាច់​បំផុត​ប៉ាម៉ាក់​ត្រូវ​ធ្វើ គឺ​អត់​ធ្មត់ ដោយ​អាច​លើក​ឡើង​រឿង​ទាំង​អស់​និយាយ​ជាមួយ​អូនៗ​ដោយ​ប្រុង​ប្រយ័ត្ន ច្បាស់ៗ និង​ប្រាប់​ពី​អ្វី​យើង​មិន​ពេញ​ចិត្ត។ បែប​នេះ អាច​ជួយ​កែ​តម្រូវ​អ្វី​ដែល​អូនៗ​ធ្វើ​ខុស មក​ពី​រឿង​ត្រឹម​ត្រូវ​វិញ។

ដំបូន្មាន​ពី AptaAdvantage

ប៉ាៗ​គ្រប់​រូប ជារឿយៗ សុទ្ធ​តែ​មើល​ឃើញ​កូន​របស់​ខ្លួន នៅ​ជ្រុង​មួយ​ខុសៗ​គ្នា ជា​ហេតុ​វិធី​ណែនាំ​ឲ្យ​ខុស​គ្នា​ដែរ។ ការ​ស្តី​បន្ទោស​អូនៗ​ជា​រឿង​មិន​ត្រឹម​ត្រូវ​នោះទេ គួរ​តែ​ទុក​ពេល​វេលា និង​ទី​កន្លែង​សមរម្យ​ដើម្បី​ណែនាំ​អូនៗ បែប​នេះ យើង​នឹង​អាច​ដឹង​ថា ជា​ប៉ា​ល្អ​ម្នាក់ គួរ​ណែនាំ​កូន​ដោយ​វិធី​ណា។

៥- ពេល​អូនៗ​អាយុ ១៧​ខែ

​អ្វី​ក្មេង​តូច​អាច​ចាប់​ផ្តើម​រៀនពេលនេះ

 ជា​ពេល​អូនៗ​អាច​ចាប់​ផ្តើម​រៀន​និយាយ និង​សរសេរ​អក្សរ​បាន​ហើយ ក៏​ជា​ពេល​សក្តិ​សម​យើង​អាច​សួរ​នាំ និង​ឲ្យ​យោបល់​កូន​បាន​ហើយ។ អំឡុង​ពេល​នេះ អារម្មណ៍​ម៉ួមៅ និង​បញ្ហា​ផ្លូវ​អារម្មណ៍​ផ្សេងៗ​ទៀត សុទ្ធ​តែ​អាច​កើត​មាន។ ម្យ៉ាង​វិញ​ទៀត អូនៗ​អាច​នឹង​បង្ហាញ​អារម្មណ៍​ខក​ចិត្ត​នៅ​អំឡុង​ពេលនេះ ពិសេស​ពេល​គេ​ធ្វើ​អ្វី​មួយ​មិន​បាន​ជោគ​ជ័យ។ អំឡុង​ពេល​នេះ អាច​និយាយ​ថា ជា​ផ្នែកមួយ​នៃ​ការ​អភិវឌ្ឍន៍​អាកប្បកិរិយា​អូនៗ​ឲ្យ​បាន​ល្អ ហេតុ​នេះ ប៉ាម៉ាក់ៗ គួរ​តែ​ទុក​ឱ​កាស​ឲ្យ​អូនៗ អាច​បញ្ចេញ​កំហឹង​ពី​ក្នុង​ខ្លួន​ចេញ​មក​ក្រៅ។

អ្វី​ដែល​អូនៗ​ត្រូវ​ការ

 អំឡុង​ពេល​នេះ អ្វី​អូនៗ​ត្រូវ​ការ គឺ​ថាម​ពល និង​សារធាតុ​ចិញ្ចឹម​ខ្ពស់ ប៉ុន្តែ​មិន​មែន​ជា​របប​អាហារ​ដូច​គ្នា​ទៅ​នឹង​ក្មេង​ជំទង់​​ទេ។ អ្វី​អូនៗ​ត្រូវ​ការ​ញ៉ាំ គឺ​អាហារ​មាន​សារធាតុ​ចិញ្ចឹម​សម​ស្រប​ទៅតាម​អាយុ​របស់​គេ។

ដំបូន្មាន​ពី AptaAdvantage

ម៉ាក់​ប៉ា អាច​បង្កើត​នៅ​តុ​អាហារ​ប្រកប​ដោយ​ភាព​រីក​រាយ​សម្រាប់​កូន​ជាទី​ស្រលាញ់​របស់​យើង ជាមួយ​នឹង​ការ​ច្នៃ​ប្រឌិត​លើ​អាហារ​បន្តិច​បន្តួច ដើម្បី​ឲ្យ​មាន​ភាព​ទាក់​ទាញ។ ឧទាហរណ៍ យើង​អាច​កាត់​នំ​ស៊ាំងវិច ជា​ដុំៗ​មើល​ទៅ​ទាក់​ទាញ ឬ​អាច​ប្រើ​សរសៃ​មី ច្នៃ​ជា​រង្វង់ ឬ​ជា​រាង​អក្សរ​ដោយ​ឲ្យ​អូនៗ​សប្បាយ​ចិត្ត​នឹង​ញ៉ាំ​អាហារ​ទាំង​នោះ។

៦- ពេល​អូនៗ​អាយុ ១៨​ខែ

​អ្វី​ក្មេង​តូច​អាច​ចាប់​ផ្តើម​រៀនពេលនេះ

 ប៉ាម៉ាក់ អាច​ចាប់​ផ្តើម​បង្រៀន​អូនៗ​ពី​វចនានុក្រម​ពាក្យ​ នៅ​ពេល​អូន មាន​វ័យ​ចន្លោះ ១៦-១៨ ខែ។ អំឡុង​ពេល​នេះ ក្មេងៗ​ភាគ​ច្រើន គឺ​អាច​ប្រកប​ពាក្យ​សាមញ្ញៗ​បាន​ដូច​ជា​ពាក្យ "ម៉ាក់ៗ ឬ ប៉ាៗ" ជាមួយ​គ្នា​ក្នុង​ពេល​តែ​មួយ។ ការ​និយាយ​ពី​នេះ​ពីនោះ និង​ការ​ស្តាប់ សុទ្ធ​តែ​អាច​ជួយ​អូនៗ​យើង ស្វែង​យល់​កាន់​តែ​ច្រើន​ពី​ពាក្យ​គេ​បាន​រៀន យល់​ពី​សកម្មភាព និង​ប្រធាន​បទ​យើង​កំពុង​និយាយ ឬ​ឈ្មោះ​មនុស្ស​ផ្សេងៗ​គ្នា។ អំឡុង​ពេល​នេះ​ដែរ អូនៗ​អាច​នឹង​ចេះ​បង្កើត​ពាក្យ​បញ្ចូល​គ្នា​យ៉ាង​ឆាប់​រហ័ស។ ទោះ​ជា​យ៉ាង​ណា ការ​បញ្ចេញ​សំឡេង គឺ​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ​ទេ ហេតុនេះ​ប៉ាម៉ាក់ ត្រូវ​ត្រងត្រាប់​​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​អាច​ដឹង​ថា អូនៗ​ចង់​មាន​ន័យ​យ៉ាង​ម៉េច។

អ្វី​ដែល​អូនៗ​ត្រូវ​ការ

 សកម្មភាព​ជា​ច្រើន​ទៀត ដូច​ជា​ការ​បង្រៀន​ឲ្យ​ជិះ​ម៉ូតូ​ក្មេង ក៏​អាច​ជួយ​អូនៗ​ធ្វើ​ការ​អភិវឌ្ឍន៍​ប្រាជ្ញា​ស្មារតី​បាន​ដូច​គ្នា។ ប៉ាម៉ាក់ៗ គួរ​តែ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ច្រើន​ថែម​ទៀត ព្រោះ​នៅ​ពេល​អូនៗ​មាន​សកម្មភាព​ផ្សេងៗ​កាន់​តែ​ច្រើន អត្រា​ប្រឈម​រង​របួស ក៏​កាន់​តែ​ខ្ពស់​ដូច​គ្នា។ យ៉ាង​ណា រឿង​ដួល​ប៉ះ​ទង្គិចក្បាល​ញឹក​ញាប់ ប៉ាម៉ាក់​ច្បាស់​ជា​មិន​អាច​ការពារ​អូនៗ​បាន​នោះ​ដែរ ប៉ុន្តែ​ត្រូវ​ចាំ​ថា របស់​ណា​មាន​កម្តៅ ឬ​របស់​មុត​ស្រួច សុទ្ធ​តែ​អាច​បង្ក​គ្រោះ​ថ្នាក់​ចំពោះ​អូនៗ​គ្រប់​ពេល។ 

ដំបូន្មាន​ពី AptaAdvantage

អំឡុង​ពេល​នេះ បើ​អូនៗ​ចាប់​អារម្មណ៍ ប៉ាម៉ាក់​អាច​ចាប់​ផ្តើម​បង្រៀន​អូនៗ​ឲ្យ​ចេញ​បន្ទោបង់​លើ​ចាន​បង្គន់​ជ័រ​សម្រាប់​ក្មេង។ ហើយ​វា​ធម្មតា​ទេ អនុញ្ញាត​ឲ្យ​អូនៗ អាច​លេង​របស់​គេ​ពេញ​ចិត្ត​នៅ​ក្នុង​បង្គន់ ឬ​មាន​សមាជិក​គ្រួសារ​ផ្សេង​ទៀត ចូល​មក​ក្នុង​បង្គន់​ជាមួយ។ អំឡុង​ពេល​នេះ កុំ​រំពឹង​ខ្ពស់​ពេក ការ​បង្រៀន​អូនៗ​បន្ទោបង់​ល្អ​បំផុត គឺ​មិន​ត្រូវ​ធ្វើ​ឲ្យ​មាន​សម្ពាធ​លើ​អារម្មណ៍​យើង និង​កូន​នោះ​ទេ។ ក្មេងៗ​ជា​ធម្មតា រៀន​ចេះ​របៀប​បន្ទោបង់​ត្រឹម​ត្រូវ នៅ​ពេល​ពួក​គេ​ឈាន​ដល់​វ័យ​មត្តេយ្យសិក្សា ហេតុ​នេះ ម៉ាក់​ប៉ា​ក៏​មិន​ចាំ​បាច់​បារម្ភ អូនៗ​រៀន​បន្ទោ​បង់​មិន​ចេះ​នោះ​ដែរ។

៧- ពេល​អូនៗអាយុ ១៩​ខែ

​អ្វី​ក្មេង​តូច​អាច​ចាប់​ផ្តើម​រៀនពេលនេះ

 នៅ​វ័យ​នេះ យ៉ាង​ណា​អូនៗ​នៅ​តែ​អាច​ដើរ​ដួល​គ្រប់​ពេល បើ​ទោះ​ជា​ដៃ​ជើង​របស់​អូនៗ ចាប់​ផ្តើម​រឹង​មាំ​អាច​ទប់​ជំហរ​ក្តី។ យ៉ាង​ណា ប៉ាម៉ាក់ៗ​មិន​ត្រូវ​ជួយ​លើក​អូនៗ​ពេល​អូនៗ​ដួល​នោះ​ទេ ហើយ​ត្រូវ​សរសើរ​អូនៗ នៅ​ពេល​គេ​ព្យាយាម​រៀន​ពី​អ្វី​ដែល​អូនៗ​ធ្វើ​មិន​ទាន់​បាន​ល្អ។ អំឡុង​ពេល​នេះ​ដែរ ការ​គូររូប ផាត់​ពណ៌ សុទ្ធ​តែ​ចំណូល​ចិត្ត​អូនៗ ក៏​ជា​ពេល​យើង​អាច​ដឹង​បាន​ថា អូនៗ​ប្រើ​ដៃ​ស្តាំ ឬ​ឆ្វេង​ដើម្បី​កាន់​ខ្មៅ​ដៃ មុន​ពេល​អូនៗ​ឈាន​ដល់​វ័យ ២​ឆ្នាំ។ ការ​ប្រើ​ដៃ​ណា​មួយ​សរសេរ​អក្សរ ឬ​គូរ​រូប គឺ​ជា​ការ​បញ្ជា​មក​ពី​ខួរ​ក្បាល ហេតុនេះ​កុំ​ព្យាយាម​រារាំង​ការ​សម្រេច​ចិត្ត​អូនៗ​អី។

អ្វី​ដែល​អូនៗ​ត្រូវ​ការ

 នៅ​ពេល​អូនៗ​រក​ឃើញ​អ្វី​ដែល​ខ្លួន​ប៉ិន​ប្រសប់​ហើយ​នោះ អូនៗ​នឹង​សប្បាយ​ចិត្ត​សាក​ល្បង​ធ្វើ​រឿង​ទាំង​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ រូប​ដែល​យើង​អាច​ឃើញ​លើ​ក្រដាស​អូនៗ​គូរ គឺ​បង្ហាញ​ពី​អ្វី​អូនៗ​ចាប់​អារម្មណ៍ ព្រោះ​អូនៗ​គូរ​មិន​មែន​ដោយ​សារ​ផ្តោត​អារម្មណ៍​លើ​រូប​អ្វី​មួយ​នោះ​ទេ។ ពេល​អូនៗ​អាច​គូរ​រូប​រង្វន់​មួយ​បានត្រឹម​ត្រូវ អាច​ចាត់​ទុក​ជា​ការ​ធ្វើ​បាន​ល្អ​បំផុត​ដែរ​អត់? ប៉ាម៉ាក់​គួរ​តែ​ឲ្យ​ក្រដាស​ធំ​ល្មម​ទៅ​អូនៗ ជាមួយ​ខ្មៅដៃ ឬ​គូល័រ។ យ៉ាង​ណា ប៉ា​ម៉ាក់ ត្រូវ​ប្រុង​ប្រយ័ត្ន​ដូច​គ្នា នៅ​ពេល​ក្រដាស​គូ​មិន​គ្រប់​គ្រាន់​សម្រាប់​អូនៗ អូនៗ​អាច​នឹង​គូរ​លើ​កម្រាល​ឥដ្ឋ និង​សង្ហារឹម ហេតុ​នេះ គួរ​ចេះ​ការ​ពារ​ឲ្យ​បាន​ត្រឹម​ត្រូវ។

អូនៗ​ជា​ក្មេង​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ដែរ​អត់?

ដំបូន្មាន​ពី AptaAdvantage

នៅ​ពេល​ប៉ា​ម៉ាក់ ជំរុញ​កូន​ឲ្យ​ប្រើ​ដៃ​ស្តាំ ស្មើ​នឹង​បង្កើន​ហានិភ័យ​ពន្យឺត ​ការ​អភិវឌ្ឍន៍​របស់​អូនៗ។ កុំ​បារម្ភ​ច្រើន​រឿង​អូនៗ​ប្រើ​ដៃ​ឆ្វេង​នាំ​ឲ្យ​មាន​បញ្ហា​នៅ​ពេល​អូនៗ​ចូល​សាលា​មត្តេយ្យ​នោះ ព្រោះ​សាលា​ គឺ​សុទ្ធ​តែ​មាន​វិធី​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។ ការ​ប្រើ​ដៃ​ឆ្វេង ជា​ធម្មតា ត្រូវ​គេ​ចាត់​ទុក​ជាមនុស្ស​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ ជាង​ក្មេង​ដែល​ប្រើ​ដៃ​ស្តាំ។

៨- ពេល​អូនៗ​អាយុ ២០​ខែ

​អ្វី​ក្មេង​តូច​អាច​ចាប់​ផ្តើម​រៀនពេលនេះ

 ការ​លូត​លាស់​ផ្នែក​រាងកាយ​អាច​នឹង​ចាប់​ផ្តើម​ថម​ថយ​នៅ​ពេល​អូនៗ​ឈាន​ដល់​វ័យ ២ឆ្នាំ។ យ៉ាង​ណា ការ​អភិវឌ្ឍន៍​ជំនាញ ប្រាជ្ញា​ស្មារតី នៅ​អំឡុង​ពេល​នេះ គឺ​លូត​លាស់​គួរ​ឲ្យ​កត់​សម្គាល់ ដែល​ជា​ពេល​អូនៗ​អាច​ស្គាល់​ខ្លួន​របស់​គេ​នៅ​ក្នុង​កញ្ចក់​ឆ្លុះ និង​យល់​ពី​ពាក្យ​ថា "ខ្ញុំ"។ ប៉ាម៉ាក់ អាច​សាក​ល្បង​យក​ក្រែម​ទៅ​គូរ​លើ​ថ្ពាល់ ច្រមុះ​អូនៗ គេ​នឹង​ឈរ​មើល​ខ្លួន​ឯង​ក្នុង​កញ្ចក់​ទៀត​ទេ អូនៗ​អាច​លប់​ក្រែម​ចេញ​ពី​មុខ​របស់​គេ​ដោយ​ខ្លួន​ឯង។

អ្វីដែល​អូនៗ​ត្រូវ​ការ

 ស្ករ​គ្រាប់ គឺ​មិន​ល្អ​សម្រាប់​សុខភាព​ទេ ព្រោះ​វា​មិន​ងាយ​រលាយ​ពេល​ដាក់​ចូល​មាត់ ហើយ​ធ្វើ​ឲ្យ​ស្អិត​ធ្មេញ​ថែម​ទៀត។ មាន​ស្ករ​គ្រាប់​ជា​ច្រើន​ប្រភេទ​អាច​ទាក់​ចិត្ត​ក្មេង​តូចៗ​ខ្លាំង ប៉ុន្តែ​ក៏​ជា​អាហារ​ដែល​ងាយ​នាំ​ឲ្យ​ដង្កូវ​ស៊ី​ធ្មេញ(ខូចធ្មេញ) ហេតុនេះ​ជា​ការ​ណែនាំ ឲ្យ​ផ្តល់​ជាតិ​ផ្អែម​ល្អៗ​ទៅ​ឲ្យ​កូន​ជំនួស​ស្ករ​គ្រាប់​ទាំង​នោះ។ មាន​ប៉ាម៉ាក់​ជាច្រើន បាន​ឲ្យ​ផ្លែ​ឈើ​ក្រៀម​ទៅ​ឲ្យ​កូន​ញ៉ាំ ជំនួស​ស្ករ​គ្រាប់ ហើយ​ផ្លែ​ឈើ​ទាំង​នោះ​ទៀត​សោត គឺ​មាន​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ជា​ច្រើន សំខាន់​សម្រាប់​ការ​លូត​លាស់​របស់​អូនៗ។

ដំបូន្មាន​ពី AptaAdvantage

ទោះ​ជា​យ៉ាង​ណា អំឡុង​ពេល​នេះ ទឹក​ដោះ​គោ នៅតែ​ជា​អាហារ​សំខាន់​សម្រាប់​សុខភាព​អូនៗ។ ទឹក​ដោះ​គោ នៅ​តែ​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ជាច្រើន អាច​ជួយ​ដល់​ការ​លូត​លាស់​របស់​អូនៗ និង​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ បើ​ទោះ​ជា​អូនៗ​ចាប់​ផ្តើម​ញ៉ាំ​អាហារ​ប្រចាំ​ថ្ងៃ​ក្តី។ ប៉ាម៉ាក់ៗ អាច​ផ្​ឲ្យ​​ទឹក​ដោះ​គោ​ដែល​គេ​ផលិត​ជា​ពិសេស​សម្រាប់​ក្មេង​តូចៗ ហើយ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ចាំ​បាច់ ដូច​ជា វីតាមីន D និង​ជាតិ​អ៊ីយ៉ូដ​ខ្ពស់ ពិសេស​សម្រាប់​អូនៗ​ញ៉ាំ​អាហារ​បាន​តិច​តួច។

៩- ពេល​អូនៗ​អាយុ ២៣​ខែ

​ អ្វី​ក្មេង​តូច​អាច​ចាប់​ផ្តើម​រៀនពេលនេះ

អូនៗ​មើល​ទៅ​ដូច​ជា​ចាប់​អារម្មណ៍​មើល​ទូរទស្សន៍​ខ្លាំង​មែន​អត់? រឿង​នេះ អ្នក​ជំនាញ​ជា​ច្រើន សុទ្ធ​តែ​លើក​ឡើង​ថា វា​លឿន​ពេក​ហើយ​ដែល​អនុញ្ញាត​ឲ្យ​អូនៗ​មើល​ទូរទស្សន៍។ ហេតុ​ផល​សំខាន់​បំផុត​នៅ​ពេល​នេះ គឺ​ថា អូនៗ​នៅ​មិន​ទាន់​អាច​បែង​ចែក​អ្វី​ជា​ការ​ប្រឌិត ឬការ​ពិត ពី​កម្មវិធី​ទូរទស្សន៍​អូនៗ​បាន​មើល​នោះទេ។ អូនៗ​អាច​នឹង​ចង​ចាំ​រូប​ភាព​ជាច្រើន​ដែល​ឃើញ​ក្នុង​ទូរទស្សន៍ នាំ​ឲ្យ​អូនៗ​អាច​នឹង​យក​រូបភាព​បាន​ឃើញ ទៅ​ប្រដូច​នឹង​វត្ថុ ឬ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​គេ។ ដូច្នេះ​ហើយ បាន​ជា​ទូរទស្សន៍ អាច​នាំ​ឲ្យ​អារម្មណ៍​ក្មេង​ជ្រួល​ជ្រើម​កាន់​តែ​ខ្លាំង​ឡើង។

អ្វី​ដែល​អូនៗ​ត្រូវ​ការ

 អំឡុង​ពេល​នេះ ក្មេង​ភាគ​ច្រើន ចង់​បាន​ក្តី​ស្រលាញ់​ថ្នាក់​ថ្នម និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ប៉ា​ម៉ាក់ ក៏​ជា​ពេល​អូនៗ​អាច​រៀន​បើក​គំនិត​ឲ្យ​ទូលាយ និង​មាន​ម្ចាស់​ការ​លើ​ខ្លួន​ឯង។ ពេល​ខ្លះ យើង​អាច​មាន​អារម្មណ៍​ថា អូនៗ​បំភ្លេច​យើង​ក៏​ពិត​មែន ប៉ុន្តែ​រឿង​ទាំង​នេះ ម៉ាក់ៗ​ភាគ​ច្រើន គឺ​គ្មាន​បញ្ហា​ទេ ដូច​ជា​ពេល​កូន​យើង​គិត​ថា លេង​ជាមួយ​មិត្តភក្តិ​ក្មេង​ៗ​ផ្សេង​ទៀត គឺ​សំ​ខាន់​សម្រាប់​ខ្លួន​អូនៗ។ អំឡុង​ពេល​នេះ យើង​ជា​ម៉ាក់ៗ​គេ ត្រូវ​សម្លឹង​ឲ្យ​បាន​វែង​ឆ្ងាយ ពិនិត្យ​មើល​ទំនាក់​ទំនង​រវាង​យើង​និង​កូន​ឲ្យ​បាន​ច្រើន។ សំខាន់​បំផុត ត្រូវ​ចេះ​ថ្លឹង​ថ្លែង​ឲ្យ​បាន​ស្មើ​គេ ទាំង​ការ​អោប​ក្រសោប​កូន​និង​អនុញ្ញាត​ឲ្យ​អូនៗ​មាន​សេរីភាព​លេង​ជា​មួយ​ក្មេង​ដទៃ។ ធ្វើ​បែប​នេះ មិន​យូរ​មិន​ឆាប់ ប៉ា​ម៉ាក់ នឹង​បាន​ដឹង​ថា ដល់​ពេល​អូនៗ​អាច​ចូល​សាលា​មត្តេយ្យ​ជាមួយ​ក្មេង​ដទៃ​បាន​ហើយ។

ដំបូន្មាន​ពី AptaAdvantage

 រឿង​សំខាន់​បំផុត​ប៉ា​ម៉ាក់​ត្រូវ​ធ្វើ គឺ​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អូនៗ​រៀង​រាល់​ថ្ងៃ ដែល​នេះ​ត្រូវ​ចាត់​ទុក​ថា​យើង​កំពុង​ជួយ​ដល់​ការ​អភិវឌ្ឍន៍​របស់​អូនៗ និង​ធ្វើ​ឲ្យ​អូនៗ​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ការ​ចំណាយ​ពេល​អោប​ក្រសោប​កូន និយាយ​លេង ឬ​ប្រឡែង​ជា​មួយ​កូន គឺ​ជា​រឿង​មិន​សំខាន់​ដែល​ប៉ាម៉ាក់​គួរ​ធ្វើ​នោះ​ទេ។

១០- ពេល​អូនៗ​ឈាន​ដល់​វ័យ ២៤​ខែ

​ អ្វី​ក្មេង​តូច​អាច​ចាប់​ផ្តើម​រៀនពេលនេះ

អំឡុង​ពេល​នេះ អូនៗ​នឹង​អភិវឌ្ឍ​សុខភាព​ផ្លូវ​ចិត្ត​របស់​គេ​កាន់​តែ​ប្រសើរ​ឡើង។ អូនៗ​អាច​នឹង​ស្វែង​យល់​ច្រើន​ពី​ការ​ប្រាស្រ័យ​ទាក់ទង ស្រប​ពេល​ដែល​ប្រព័ន្ធ​ចង​ចាំ​របស់​អូនៗ​កាន់​តែ​ល្អ។ ពេល​ដែល ប៉ា​ម៉ាក់​នឹង​ឃើញ​ថា ទាំង​ការ​បញ្ចេញ​សំឡេង និងការ​ស្តាប់​របស់​អូនៗ កាន់​តែ​រីក​ចម្រើន​ដូច​គ្នា។ ចាក់​ចំរៀង​ធម្មតាៗ​សម្រាប់​ក្មេងៗ​ឲ្យ​អូនៗ​ស្តាប់ អាច​ជា​រឿង​ងាយ​ស្រួល និង​ជួយ​ការ​ចង​ចាំ​អូនៗ​កាន់​តែ​ល្អ។ ជាមួយ​គ្នា​នេះ អូនៗ​អាច​នឹង​កាន់​តែ​ស្ទាត់​ជំនាញ​ជាមួយ​អ្វី​ពួក​គេ​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ ដូច​ជា​ដុស​ធ្មេញ និង​លាង​ដៃ​ជា​ដើម។ 

អ្វី​ដែល​អូនៗ​ត្រូវ​ការ

ការ​សិក្សា​មួយ​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍន៍​ខួរ​ក្បាល​ក្មេង បង្ហាញ​ថា អំឡុង​ពេល​ឈាន​ដល់​វ័យ ២ឆ្នាំ អូនៗ​អាច​នឹង​ធ្វើ​រឿង​ជា​ច្រើន​ដែល​កើត​មាន​ជុំ​វិញ​ខ្លួន​អូនៗ ហើយ​ប៉ាម៉ាក់​ស្ទើរ​តែ​មិន​ជឿ​ថា​កូន​យើង​ធ្វើ​បាន​នោះ​ដែរ ជាក់​ស្តែង អូនៗ​កាន់​តែ​ឆាប់​ចាប់​បាន​ភាសា​ទី២ ទាំង​គេ​ទើប​មាន​អាយុ ២ឆ្នាំ ដែល​ជា​អំឡុង​ពេល​ប៉ាម៉ាក់​ជា​ច្រើន មាន​ការ​ភ័យ​ខ្លាច​បាត់​បង់​ឱកាស​ដ៏​ពិសេស​មួយ​នេះ នាំ​ឲ្យ​ប៉ាម៉ាក់​ខិត​ខំ​បង្រៀន​កូនៗ​នូវ​រឿង​ជា​ច្រើន។ ទោះ​ជា​យ៉ាង​ណា នៅ​តែ​មាន​សំណួរ​ចោទ​សួរ តើ​វា​មាន​ប្រយោជន៍​ប៉ុនណា? ហើយ​ប៉ាម៉ាក់ គួរ​តែ​សួរ​ខ្លួន​ឯង​ផង តើ​យើង​ចង់​ផ្តល់​អ្វី​ឲ្យ​កូន​ជា​ទី​ស្រលាញ់​នៅ​អំឡុង​ពេល​នេះ? បង្រៀន​អូនៗ​ពី​ជំនាញ​គិត​លេខ​មែន​អត់? ចង់​បង្រៀន​ភាសា​បរទេស​ទៅ​កូន? ឬ​ក៏​ចង់​ជួយ​ជំរុញ​កូន​យើង​ឲ្យ​បង្កើន​សមត្ថភាព​ដើម្បី​ឆ្ពោះ​ទៅ​រក​អនាគត​ប្រកប​ដោយ​សុទិដ្ឋិនិយម អាច​ចេះ​តស៊ូ​ក្នុង​ជីវិត ហ៊ាន​ប្រឈម​មុខ​ជាមួយ​អ្នក​ដទៃ ប្រកប​ដោយ​ភាព​ជឿ​ជាក់ និង​ក្លាហាន។ 

ប្រធានបទពាក់ព័ន្ធ

carelinepic_resized2

អ្នកប្រឹក្សាយោបល់ រង់ចាំស្តាប់ និងពិគ្រោះជាមួយអ្នក អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x