Choosing between Natural and C-Section Delivery

Choosing between Natural and C-Section Delivery
សម្រាលតាមធម្មជាតិ និងវះកាត់ ខុសគ្នាយ៉ាងម៉េច ហើយមួយណាល្អជាង?

សូមអបអរម៉ាក់! ប្រហែលជាដល់ពេលអន្ទះសារចង់ឃើញមុខកូនមែនទែនហើយ ព្រោះដល់ពេលដែលត្រូវស្វែងយល់ និងសម្រេចចិត្តផ្ដល់កំណើតអាអូន ដើម្បីក្លាយជាម៉ាក់ពេញលេញបន្ទាប់ពីពពោះអស់ច្រើនខែមក។ ម៉ាក់មួយចំនួនបារម្ភណាស់ ភ័យណាស់ តែកុំបារម្ភពេកអី ព្រោះខាងក្រោមនេះ យើងនឹងបកស្រាយលម្អិតរាល់ចម្ងល់ រាល់ការសង្ស័យ និងភាពមិនច្បាស់លាស់ជាច្រើនដែលបង្កក្ដីកង្វល់និងអារម្មណ៍ភិតភ័យដល់ម៉ាក់មួយចំនួន ពីជម្រើសនៃការសម្រាល។ ម៉ាក់សឹងគ្រប់រូប ជាពិសេសកូនដំបូងមានចម្ងល់ដូចគ្នាថា តើខ្ញុំគួរសម្រាលដោយវះកាត់ ឬតាមធម្មជាតិ? មួយណាល្អជាង ហើយគុណសម្បត្តិនិងគុណវិបត្តិរបស់ជម្រើសទាំង ២មានអីខ្លះជាដើម។

មធ្យោបាយសម្រាលដោយវះកាត់ ជាការវះលើពោះនិងស្បូនរបស់ម៉ាក់ដើម្បីយកទារកនិងសុកចេញ។ ពេលរួចរាល់គ្រូពេទ្យនឹងដេរផ្ជិតមុខរបួសដែលវះរួចវិញ។ ជាទូទៅដំណើរការវះកាត់នេះចំណាយពេលចន្លោះពី ៤៥ - ៦០នាទី និងចំបាច់បំផុតសម្រាប់ម៉ាក់ទាំងឡាយណាដែលមិនចង់ ឬមានស្ថានភាពសុខភាពមិនអំណោយផលក្នុងការផ្ដល់កំណើតបែបធម្មជាតិ។

ម៉េចបានសម្រាលដោយវះកាត់សំខាន់? ចុះការសម្រាលតាមបែបធម្មជាតិមិនល្អមែន?

ដូចបញ្ជាក់ខាងដើមទី ការសម្រាលដោយវះកាត់ជាដំណោះស្រាយមួយសម្រាប់ស្ត្រីពពោះទាំងអស់ដែលមានលក្ខខណ្ឌមិនគ្រប់គ្រាន់ បញ្ហាសុខភាព ឬជម្រើសមិនចង់សម្រាលតាមទ្វារមាស។ ខាងក្រោមនេះជាហេតុផល ដែលម៉ាក់មិនអាចផ្ដល់កំណើតកូនតាមបែបធម្មជាតិបាន៖

១. ទារកធំពេក។ គ្រូពេទ្យនឹងអន្តរាគមន៌ជួយកូនក្នុងផ្ទៃ បើទារកមានទំហំធំពេកពិបាកសម្រាលតាមធម្មជាតិ។ បញ្ហាសុកធ្លាក់មកពាំងមាត់ស្បូនគឺជាផលវិបាកក្នុងការបាំងផ្លូវរបស់ទារកពេលសម្រាល។

២. កូនភ្លោះចាប់ពី៣ ឬច្រើន។ រាងកាយម៉ាក់មិនអាចកើតដោយធម្មជាតិបាន ឆ្អឹងអាងត្រគាកម៉ាក់តូចពេក ទងសុកម៉ាក់ខ្លីពេក និងហេតុផលលក្ខខណ្ឌសុខភាពច្រើនទៀត។

៣. បញ្ហាផ្លូវចិត្តក៏ជារឿងសំខាន់ប្រសិនបើម៉ាក់មានការភ័យខ្លាច បារម្ភពេកមិនមានស្មារតីគ្រប់គ្រាន់ក្នុងការផ្ដល់កំណើតកូន។ ការត្រៀមចិត្តត្រៀមកាយឲ្យរួចរាល់ជាកត្តាសំខាន់មួយដែរ ដែលម៉ាក់គួរជ្រើសវិធីសម្រាលដោយវះកាត់។ ប្រព័ន្ធភាពស៊ាំ ឬប្រព័ន្ធការពាររាងកាយកូនអាចលូតលាស់យឺតអំឡុងពេលវះកាត់។

គុណសម្បត្តិ សម្រាលដោយវះកាត់

ល្អសម្រាប់ម៉ាក់ដែលត្រូវការការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រ ម៉ាក់អាចកំណត់ពីពេលវេលាជាក់លាក់ក្នុងការសម្រាល ម៉ាក់មានពេលគ្រប់គ្រាន់ក្នុងការត្រៀមទុកមុន ទាំងពេលវេលា និងកម្លាំងចិត្តកម្លាំងកាយ មិនមានការឈឺចាប់អំឡុងពេលសម្រាលដោយវះកាត់ ម៉ាក់អាចប្រើថ្នាំបញ្ចុះក្រោយសម្រាលចៀសវាងការឆ្លងជំងឺនានា

ការសម្រាលដោយធម្មជាតិ

ល្អសម្រាប់ម៉ាក់ដែលមានស្ថានភាពសុខភាពល្អ ម៉ាក់ឆាប់ជាសះពីមុខរបួសលឿន បាត់បង់ឈាមតិចអំឡុងសម្រាល ម៉ាក់មានទឹកដោះច្រើនឲ្យកូនបៅភ្លាមៗក្រោយសម្រាល មិនមានហានិភ័យនិងផលវិបាកផ្សេងៗពីការវះកាត់ មិនមានបញ្ហា ឬហានិភ័យសម្រាប់ការយកកូនបន្ទាប់ ប្រព័ន្ធការពាររាងកាយនិងភាពធន់របស់ទារកល្អជាងទារកដែលសម្រាលដោយវះកាត់ ការចំណាយតិចជាងសម្រាលដោយវះកាត់

គុណវិបត្តិ ការសម្រាលដោយវះកាត់

រាងកាយម៉ាក់ប្រើពេលយូរដើម្បីត្រឡប់ទៅរកភាពដូចដើមមុនសម្រាល បាត់បង់ឈាមច្រើននិងប្រើពេលយូរដើម្បីផ្សះមុខរបួស ផលវិបាកដល់ការពពោះបន្ទាប់ដូចជា មានស្នាម/ផ្លែលើមុខរបួសវះពីមុន មានបញ្ហាដាច់រហែកសុក ឬជម្រៅជ្រៅជាដើម ផលវិបាកពីការវះកាត់ ប្រព័ន្ធភាពស៊ាំកូនខ្សោយ ប្រឈមបញ្ហាអាល្លែកហ្ស៊ីហើយងាយឈឺថ្កាត់ ចំណាយប្រាក់កាសច្រើនលើថ្លៃមុខកាំបិតវះកាត់

ការសម្រាលដោយធម្មជាតិ

ឈឺពោះយូរហើយអត់ដឹងពេលសម្រាលជាក់លាក់ ពិបាករៀបចំឲ្យបានស្រួលបួលចំពេលមុនសម្រាល ម៉ាក់ឈឺចាប់យូរអំឡុងពេលកំពុងសម្រាល ឈឺពេលដេរមុខរបួស សង្គ្រោះបន្ទាន់នឹងកើតមានបើមានផលវិបាកកើតឡើង

ផលប៉ះពាល់ដោយការវះកាត់លើប្រព័ន្ធការពារកុមារ

ការសម្រាលដោយវះកាត់ ៤៦% ប្រឈមហានិភ័យក្នុងការអភិវឌ្ឍន៍ប្រព័ន្ធការពាររាងកាយ។ ២៣% ប្រឈមនឹងការវិវត្តន៍ទៅជាជំងឺហឺត និង ២០%ផ្សេងទៀត អាចមានបញ្ហាជំងឺរលាកពោះវៀនរ៉ាំរ៉ៃ។ នេះបើតាមការសិក្សាកុមារចំនួន ១,៩លាននាក់ដែលសម្រាលដោយការវះកាត់ ធៀបទៅនឹងការសម្រាលដោយធម្មជាតិ។

ម៉ាក់កុំបារម្ភពេកអី ព្រោះថាយើងអាចបំបៅកូនដោយទឹកដោះម៉ាក់ដើម្បីធ្វើឲ្យប្រព័ន្ធការពារ ប្រព័ន្ធភាពស៊ាំកូនលូតលាស់បានកាន់តែល្អ ព្រោះទឹកដោះម្ដាយជាសារធាតុចិញ្ចឹមល្អបំផុតដ៏វិសេសវិសាលសម្រាប់ការលូតលាស់រីរាង្គតូចៗរបស់ទារក។ Probiotics និង កាកសរសៃ Prebiotics ដែលជាចំណីអាហារល្អៗសម្រាប់ប្រព័ន្ធរំលាយអាហារទារក រួមបញ្ចូលគ្នាបង្កើតបានជាសារជាតិចិញ្ចឹមដ៏អស្ចារ្យមួយគឺ់ Synbiotics។
ចង់ស្វែងយល់បន្ថែមអំពីផលិតផលរបស់យើង និងការសម្រាលដោយការវះកាត់ទេ?
ប្រធានបទពាក់ព័ន្ធ
me can biet ve sinh mo

លម្អិតពីការសម្រាលដោយវះកាត់ ទាំងគុណសម្បត្តិនិងផលវិបាក

មធ្យោបាយសម្រាលកូនដោយការវះកាត់ជាដំណើរការវះកាត់បរិវេណពោះម៉ាក់និងស្បូនដើម្បីយកទារកក្នុងផ្ទៃនិងសុកចេញមកក្រៅ ជំនួសឲ្យការសម្រាលបែបធម្មជាតិ។ អាចនិយាយបានថាស្ត្រីមួយចំនួនជ្រើសរើសវិធីសម្រាលបែបទំនើបនេះដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់មួយចំនួនទោះជាស្ថានភាពរាងកាយ និងសុខភាពគាត់គ្រប់គ្រាន់អាចសម្រាលដោយធម្មជាតិក៏ដោយ ប៉ុន្តែករណីខ្លះទៀតម៉ាក់ដែលមានស្ថានភាពមិនល្អគ្រប់គ្រាន់ដែលគ្រូពេទ្យបញ្ជាក់ថាត្រូវតែវះកាត់ជាជម្រើសតែមួយគត់ដើម្បីសុវត្ថិភាពទាំងម្ដាយនិងកូនក្នុងពោះ។ បញ្ជាក់ម្ដងទៀត ការសម្រាលដោយវះកាត់ក្នុងស្ថានភាពខ្លះជាភាពចាំបាច់ ហើយការសម្រេចចិត្តជួនកាលមិនស្ថិតលើម៉ាក់ជាអ្នកអារកាត់ទេ។

កំណត់សម្គាល់សំខាន់៖
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។