ស្វែងយល់ពីប្រព័ន្ធការពាររាងកាយ ខួរក្បាល និងមេតាបូលីស
ដំណើរការអភិវឌ្ឍន៍ក្នុងរាង្គកាយរបស់ទារក គឺចាប់ផ្តើមតាំងពីដំណាក់កាលដំបូងនៃជីវិត ហើយមានកត្តាជាច្រើនសុទ្ធតែអាចជះឥទ្ធិពលលើការអភិវឌ្ឍន៍ទាំងរូបរាងកាយ និងប្រាជ្ញាស្មារតី ពិសេសគឺរបបអាហារ។
វាមានឥទ្ធិពលវិជ្ជមានយូរអង្វែងទៅលើប្រព័ន្ធភាពស៊ាំ ការអភិវឌ្ឍន៍ខួរក្បាល និងដំណើរបំលែងអាហារ ឬមេតាបូលីសរបស់កុមារ។ មានកត្តារួមផ្សំជាច្រើនទៀត សុទ្ធតែអាចជះឥទ្ធិពលទៅលើការអភិវឌ្ឍរបស់ទារក។កត្តាតំនពូជ មិនមែនជាកត្តាតែមួយគត់ដែលកំណត់ដល់ការលូតលាស់នោះទេ តែឥទ្ធិពលពីបរិស្ថានខាងក្រៅអំឡុងពេលនៅក្នុងផ្ទៃម៉ាក់ៗ ក៏ដូចជាជីវិតដំណាក់កាលដំបូង សុទ្ធតែអាចមានឥទ្ធិពលទៅលើការអភិវឌ្ឍន៍សុខភាពកូនៗដូចគ្នា។ ដូចធ្លាប់បានប្រាប់ក្នុងអត្ថបទមុន របបអាហារអំឡុងរយៈពេលដំបូងនៃជីវិត ដែលគិតចាប់ពីថ្ងៃចាប់កំណើតរហូតដល់កុមារអាយុបាន ២ឆ្នាំ បានដើរតួយ៉ាងសំខាន់ក្នុងការកំណត់កត្តាសុខភាពរបស់កូនៗនាថ្ងៃអនាគត។ នេះគឺជាឱកាសល្អមួយ សម្រាប់កូនៗអាចទទួលបានសុខភាពល្អនៅថ្ងៃអនាគត។
អំឡុងពេលពពោះ អ្នកម្ដាយទាំងអស់ សុទ្ធតែបានផ្តល់អាហារូបត្ថម្ភចម្បងឲ្យគភ៌ក្នុងផ្ទៃ។ ដែលចាប់ផ្តើមពីអាហារដែលញ៉ាំប្រចាំថ្ងៃ។ ឥឡូវនេះ អ្នកម្ដាយទាំងអស់អាចជួយដល់ការអភិវឌ្ឍន៍របស់ទារក តាមរយៈរបបអាហារល្អៗ និងមានតុល្យភាព ព្រោះថា សរីរាង្គកូនតូច នឹងប្រព័ន្ធប្រសាទសំខាន់ៗសុទ្ធតែពឹងផ្អែកទាំងស្រុងទៅលើកត្តាអាហារូបត្ថម្ភនេះ ពិសេសខួរក្បាល ប្រព័ន្ធភាពស៊ាំ និងមេតាបូលីសតែម្តង ។
ការអភិវឌ្ឍន៍ប្រព័ន្ធការពាររឹងមាំរបស់ទារក (ប្រព័ន្ធការពារពីធម្មជាតិ)
ប្រព័ន្ធការពាររាងកាយពីធម្មជាតិ ជាបណ្តុំនៃកោសិកា ជាលិកា និងសរីរាង្គ ដែលបណ្តាញទាំងនេះ ធ្វើការរួមគ្នាដើម្បីការពាររាង្គកាយប្រឆាំងពីការឆ្លងមេរោគខាងក្រៅ។ ជាមួយគ្នានេះ ប្រព័ន្ធការពារពីធម្មជាតិរបស់ទារក បានធ្វើការរក្សាទុក្ខបាក់តេរីល្អៗក្នុងរាង្គកាយ ដែលអាចជួយឲ្យទារកមានសុខភាពល្អ។ ឧទាហរណ៍ថា បាក់តេរីល្អៗនៅក្នុងពោះវៀន ដូចជា Lactobacilli និង Bifidobacterium មានតួនាទីជួយកែច្នៃសារធាតុចិញ្ចឹមក្នុងអាហារឲ្យកាន់តែមានការប្រសើរឡើង។
ប្រព័ន្ធការពារពីធម្មជាតិ គឺជាប្រព័ន្ធពិសេស និងវៃឆ្លាត អាចស្វែងយល់ និងសម្របជាមួយបរិស្ថានជុំវិញខ្លួន ចាប់ពីថ្ងៃកើតដំបូងមកម្ល៉េះ។ អំឡុងឆ្នាំដំបូងក្រោយសម្រាល ពោះវៀនទារក គឺទទួលរងឥទ្ធិពលផ្ទាល់ពីរបបអាហារ មានន័យថា គ្រប់ប្រព័ន្ធការពារ និងប្រព័ន្ធប្រសាទសំខាន់ៗ ក៏កើតឡើង ដើម្បីជួយឲ្យក្មេងមានសុខភាពល្អនាថ្ងៃអនាគត។ ប្រព័ន្ធការពារពីធម្មជាតិដែលល្អ និងអាចបំពេញមុខងារប្រសើរ គឺមិនគ្រាន់តែអាចជួយកូនៗ ចៀសផុតពីជំងឺឆ្លងប៉ុណ្ណោះទេ ថែមទាំងអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមួយចំនួន ពិសេសបញ្ហាអាលែកហ្ស៊ី ជំងឺត្រអក ជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង និងសូម្បីតែជំងឺធាត់ជាដើម។
កសាងសរីរាង្គឲ្យរឹងរាំ និងខ្លាំងក្លា (ខួរក្បាល)
ញ្ញាណអារម្មណ៍ថ្មីៗចំពោះកូនក្មេងទើបនឹងកើត មានដូចជាពន្លឺ សំឡេង ក្លិន ដែលទាំងអស់នេះសុទ្ធតែវាយតម្លៃដោយខួរក្បាល តាមរយៈទទួលរងរំញោចពីខាងក្រៅ។ តំបន់រំញោចកណ្តាលដ៏សំខាន់ គឺត្រូវបង្កើតឡើង និងអភិវឌ្ឍនៅឯតំបន់ខួរក្បាល និងបណ្តាលប្រព័ន្ធប្រសាទផ្សេងទៀតជារៀងរាល់ថ្ងៃ។ ខួរក្បាលរបស់ទារកអាចឆ្លើយតបយ៉ាងរហ័សចំពោះបរិយាកាសជុំវិញ និងឥទ្ធិពលពីខាងក្រៅនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍របស់ខួរក្បាល។ ក្នុងដំណាក់កាលនេះ គ្រប់បទពិសោធន៍ទាំងអស់ ដែលកូនអ្នកទទួលបាន សុទ្ធតែជះឥទ្ធិពលទៅលើការអភិវឌ្ឍខួរក្បាលរបស់គេ។
ជារៀងរាល់ថ្ងៃ មានប្រភេទអារម្មណខុសៗគ្នាជាច្រើនដែលកូនតូចរបស់អ្នកទទួលបាន ហើយដំណើរការនេះគឺត្រូវការនូវរបបអាហារដែលមានសារធាតុចិញ្ចឹមខ្ពស់ដើម្បីទ្រទ្រង់ដល់ការលូតលាស់ខួរក្បាលឱ្យបានឆាប់រហ័ស។ ពពួកខ្លាញ់ល្អ LCP ជាតិដែក ជាតិ choline សុទ្ធតែមានតួនាទីសំខាន់ជួយដល់ការអភិវឌ្ឍន៍ខួរក្បាលកុមារ។
មូលដ្ឋានគ្រឹះនៃដំណើរការសំខាន់ៗក្នុងរាង្គកាយ (មេតាបូលីស)
មេតាបូលីស គឺជាឈ្មោះ នឹងដំណើរការជីវសាស្ត្រទាំងអស់ក្នុងរាង្គកាយ ដែលជួយបំប្លែង និងបញ្ជូនសារធាតុចិញ្ចឹមសំខាន់ៗទៅក្នុងខ្លួន។ សមាសធាតុក្នុងអាហារ មានដូចជា ស្ករ ខ្លាញ់ និងប្រូតេអ៊ីន សុទ្ធតែឆ្លងកាត់មេតាបូលីស ដើម្បីបំប្លែងទៅជាប្រភពនៃថាមពល ដើម្បីកោសិកាទាំងអស់ក្នុងរាង្គកាយទាញយកទៅប្រើប្រាស់។
ការធ្វើមេតាបូលីសរបស់ទារក នៅក្នុងឆ្នាំដំបូង រាង្គកាយក្មេង នឹងត្រូវរក្សាគ្រប់ដំណើរការ និងមុខងារសំខាន់ៗក្នុងរាង្គកាយ ដើម្បីវិវត្តកាន់តែប្រសើរនៅថ្ងៃអនាគត។
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវេបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕
ប្រធានបទពាក់ព័ន្ធ
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។