តើអ្វីជា ENP?

ការចិញ្ចឹមបីបាច់កូនប្រកបដោយសុខមាលភាព ជារឿងសំខាន់បំផុតដែលប៉ាម៉ាក់ត្រូវធ្វើទៅតាម​ទំហំចិត្តស្រលាញ់។

ថ្មីៗនេះ វិទ្យាសាស្ត្របានរកឃើញថា កត្តាតំនពូជ (ហ្សែន) មានឥទ្ធិពលទៅលើសុខភាពទារកនៅ​ថ្ងៃអនាគតតែ ២០% ប៉ុណ្ណោះ ខណៈដែល ៨០% ផ្សេងទៀត គឺបណ្តាលមកពីកត្តាខាងក្រៅដែជះឥទ្ធិពលលើទារកតាំងពីដំណាក់កាលដំបូងនៃជីវិត។ ហេតុដូច្នេះហើយរបបអាហារ ដើរតួសំខាន់បំផុតសម្រាប់កូនៗជាទីស្រលាញ់របស់​អ្នក។ 

លទ្ធផលចុងពីការសិក្សាស្រាវជ្រាវទៅលើអាហារូបត្ថម្ភក្នុងដំណាក់កាលដំបូងនៃជីវិតរបស់ទារកបានបង្ហាញថា ការផ្តល់អាហារូបត្ថម្ភចាប់ពីពេលទារកទើបនិងកើត​ដល់កុមារបាន​ ២ឆ្នាំមានសារៈសំខាន់ណាស់ព្រោះវាជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពទារកពេញមួយជីវិត ដោយសារក្នុងអំឡុងពេលនេះរាងកាយរបស់ទារកមានការ​លូតលាស់លឿនបំផុតទៅលើផ្នែកសំខាន់នៃរាងកាយជាពិសេស ប្រពន្ធ័ការពាររាងកាយ ខួរក្បាល មេតាបូលីស អំឡុងរយៈពេលដំបូងនៃជីវិត។

អ្វីទៅជា ENP?

ENP មកពីពាក្យពេញ Early Life Nutritional Programming ដែលជាកម្មវិធីសិក្សាស្រាវជ្រាវផ្នែកអាហារូបត្ថម្ភសម្រាប់ដំណាក់កាលដំបូងនៃជីវិត។ ការសិក្សានេះផ្តោតសំខាន់លើទំនាក់ទំនងរវាងរបបអាហាររបស់អ្នកម្ដាយ​ និងកូន ដែលរបបអាហារនេះមានឥទ្ធិពលទៅលើសុខភាពនៅថ្ងៃអនាគត។

ជាលទ្ធផលក្នុងការសិក្សាបង្ហាញថា ការទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ នៅដំណាក់កាលដំបូងនៃជីវិតអាចជួយឲ្យមានសុខភាពល្អ​ពេលធំឡើង ក៏ជាឱកាសសម្រាប់អ្នកម្ដាយក្នុងការរៀបចំទាំង​សុខភាព និងអនាគតល្អឲ្យ​កូនៗ។ 

ការចេះចាប់យកឱកាស

ជម្រើសអាហារូបត្ថម្ភដែល​យើងសម្រេចចិត្តផ្តល់ឲ្យកូន​ គួរតែអនុវត្តតាមការណែនាំស្តីពីការផ្តល់អាហារបំប៉នសម្រាប់ក្មេង។ ការធ្វើមេតាបូលីស ខួរក្បាល និងប្រព័ន្ធការពាររាងកាយរបស់កុមារ មានភាពរឹងមាំ ស្របជាមួយពេលដែលកុមារចេះញញឹម ចេះចាប់កាន់ និងវា។ កុមារនៅតែត្រូវការអាហារូបត្ថម្ភជាច្រើនដើម្បីបំពេញតំរូវការលូតលាស់យ៉ាងឆាប់រហ័ស ជាពិសេសគួរតែផ្តល់អាហារមានជាតិដែកព្រោះវានឹងបាត់បង់បន្តិចម្តងៗ ​ពេល​កូន​ឈានដល់វ័យ ៦ខែឡើងទៅ។ ហេតុនេះអ្នក ចាំបាច់ត្រូវផ្តល់អាហារូបត្ថម្ភល្អៗបន្ថែមទៀតសម្រាប់កូនៗ ដូចជាគ្រាប់ធញ្ញជាតិ បបរ និងផ្លែឈើ ក៏ដូចជាសាច់ចិញ្រ្ចាំនិងត្រី ដែលមានសារធាតុ​ចិញ្ចឹម​តែ​ល្អៗ បរិបូរណ៍ដោយវីតាមីន ជាតិរ៉ែ និងសារធាតុចាំបាច់ដទៃទៀត ដើម្បីការលូតលាស់របស់កូនអ្នក។  

ដំបូន្មានល្អៗ

ត្រូវរៀបចំរបបអាហារសម្រាប់កូនៗ​ ឲ្យបានច្រើនមុខ និងចម្រុះដោយសារធាតុចិញ្ចឹមតាមដែលអាចធ្វើបាន ព្រោះភាពចម្រុះនៃរបបអាហារទាំងនេះ មិនត្រឹមតែជួយឲ្យសុខភាពកូនៗល្អប៉ុណ្ណោះទេ គឺថែមទាំងផ្តល់រសជាតិ និងទ​ម្លាប់ញ៉ាំអាហារល្អ​ដល់ពួកគេផងដែរ។

ក្រុមការងារយើងអាចជួយណែនាំអ្នកម្តាយ ឲ្យ​បង្កើតរបបអាហារត្រឹមត្រូវមួយ ដែលអាចជួយឲ្យកូនៗមានសុខភាព និង​ការ​លូតលាស់​ល្អ​​ តាមរយៈការផ្តល់ទាំងព័ត៌មានសំខាន់ៗ និងសេវាកម្មផ្សេងៗ។ ម៉ាក់ៗទាំងអស់ អាចអនុវត្ត​តាម​​កម្មវិធីរបបអាហារ EPN សម្រាប់កូនអ្នក​ ដើម្បីទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូចបានរៀបរាប់។

នេះ​ជា​ឱកាស​ល្អ និង​ជា​ពេលវេលា​សំខាន់​បំផុត​ជួយឲ្យកូនៗយើង មានជីវិតប្រកបដោយភាពរីករាយ សុខភាពល្អ និងពោរពេញដោយក្តីស្រលាញ់។

រយៈពេលដំបូងនៃជីវិត

ប៉ាម៉ាក់ អាចចាប់ផ្តើមកសាងមូលដ្ឋានគ្រឹះសុខភាពឲ្យ​​កូនអ្នក ដូចជាត្រូវប្រាកដថា ការធ្វើមេតាបូលីសដំណើរការបានល្អ ការអភិវឌ្ឍន៍ខួរក្បាល និងប្រព័ន្ធការពាររាងកាយ ព្រោះកត្តាទាំងនេះ គឺ​សុទ្ធតែអាចធ្វើបានតាមរយៈការរៀបចំរបបអាហារសម្រាប់កូនៗអំឡុងរយៈពេលដំបូង រាប់ចាប់​ពីពេលចាប់កំណើត ព្រោះអាចជួយ​កាត់បន្ថយការប្រឈមនិងជំងឺច្រើនមុខ​បាន។

ត្រូវចាំថា ការចាប់យកឱកាស និងរៀបចំជីវិតឲ្យ​កូន​មាន​សុខភាព​ល្អ​បរិបូរណ៍ គឺ​ស្ថិត​​លើ​ការ​សម្រេចចិត្ត និង​រៀបចំ​របស់ប៉ាម៉ាក់។

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវេបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

ប្រធានបទពាក់ព័ន្ធ

carelinepic_resized2

អ្នកប្រឹក្សាយោបល់ រង់ចាំស្តាប់ និងពិគ្រោះជាមួយអ្នក អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x