៥ ជំហានដើម្បីដោះស្រាយជាមួយខ្វះបទពិសោធន៍ ហើយអាចមានកំហុសច្រើនសម្រាប់អ្នកម៉ាក់ដែលទើបមានកូនជាលើកទីមួយ
ដើម្បីចៀសវាពីកំហុសក្រោយសម្រាលកូន អ្នកអាចសង្ខេបខ្លះៗពីពេលវេលាចាប់ផ្តើមដំបូង រហូតដល់កូនសម្រាលរួច។
ត្រូវចាំថា កូនតូចគឺជឿលើជាម៉ាក់ប៉ា ដែលមានភារកិច្ចថែទាំគេ ហើយអារម្មណ៍កូនអ្នក ក៏នឹងកើតមាននៅក្នុងខួរក្បាលរបស់អ្នកដូចគ្នា។
ស្របពេលអារម្មណ៍រំភើបរីករាយ ក្តីស្រលាញ់កំពុងតែកើតមាននោះ អ្នកត្រូវដឹងថា អារម្មណ៍ភ័យខ្លាច ថុញថប់បារម្ភ និងគិតថាអ្នកមានកំហុស សុទ្ធតែអាចកើតឡើងគ្រប់ពេល ដែលទាំងនេះ គឺជាការឆ្លើយតបរបស់អ្នកបន្ទាប់ពីសម្រាលកូន ហើយកំពុងដើរតួនាទីជាប៉ាម៉ាក់ថ្មីថ្មោង។ គ្រប់យ៉ាងដែលអ្នកបានធ្វើ និងមិនធ្វើ សុទ្ធតែអាចជះឥទ្ធិពលទៅលើកូនអ្នកហើយទាំងអស់នោះនឹងក្លាយជាកំហុសរបស់អ្នកផ្ទាល់។
ស្តាប់ទៅ ដូចជាត្រូវមែនអត់?
អ្នកត្រូវតែជឿជាក់លើខ្លួនឯង ព្រោះអ្នកអាចធ្វើបាន ហើយក៏មិនគួរបន្ថែមភាពតានតឹងមិនបានការចូលក្នុងអារម្មណ៍របស់អ្នកដែរ។ ដូច្នេះ អ្នកត្រូវស្វែងយល់ពីវិធីដោះស្រាយ ពេលគិតថាខ្លួនឯងមានកំហុស មុនពេលវាចាប់ផ្តើមប៉ះពាល់ដល់ទំនាក់ទំនងគ្រួសារ ជាពិសេសអារម្មណ៍ផ្ទាល់របស់អ្នក។
បើអ្នកគិតថាត្រូវ ខាងក្រោមនេះជាវិធីសាស្ត្រខ្លះៗ អាចជួយអ្នកម្តាយដោះស្រាយជាមួយអារម្មណ៍តានតឹងទាំងនេះបាន។
១- ត្រូវទទួលស្គាល់ថា អ្នកមិនអាចឈ្នះគ្រប់រឿងទេ
ជំហានដំបូង អ្នកត្រូវរៀនពីវិធីគ្រប់គ្រងអារម្មណ៍ និងការរំពឹងទុក និងរៀនធ្វើឱ្យអារម្មណ៍ធូរស្រាលជាមួយរឿងដែលបានកើតឡើងរួចហើយ។ រឿងចិញ្ចឹមកូនមិនមានម៉ាក់ប៉ាណាល្អឥតខ្ចោះនោះទេ វាគ្រាន់តែទាមទារឲ្យអ្នកអាចរៀបចំបរិយាកាសចិញ្ចឹមបីបាច់កូនប្រកបដោយសុវត្ថិភាព អាចឲ្យពួកគេលូតលាស់បានល្អ និងស្វែងយល់ពីអ្វីដែលថ្មីៗនៅជុំវិញខ្លួន។ ដូចពាក្យមួយឃ្លានិយាយថា រៀនវាយតម្លៃអ្វីដែលជាកិច្ចការអាទិភាព ជារឿងសំខាន់បំផុត បន្ទាប់មកអ្នកនឹងដឹងថាអ្វីជាការប្រឈមរបស់អ្នក។ ព្យាយាមកត់ត្រាការងារត្រូវធ្វើទាំងអស់ក្នុងតារាង និងព្យាយាមគិតពីការងារណាចាំបាច់ត្រូវធ្វើមុន ត្រូវធ្វើតាមលំដាប់លំដោយ ហើយបើទោះជាអ្នកមិនអាចបំពេញការងារបានទាំងអស់ ក៏អ្នកច្បាស់ខ្លួនឯងថា បានធ្វើការងារសំខាន់ៗចាំបាច់ត្រូវធ្វើរួចរាល់ហើយដែរ ក៏ជាកត្តាសំខាន់ជួយអ្នក មិនឱ្យបន្ទោសខ្លួនឯងពេលមានបញ្ហាអ្វីមួយកើតឡើងដែរ។
២- ទប់ចិត្តកុំច្រណែន
អ្នកធ្លាប់មានអារម្មណ៍ច្រណែន ក្រោយឃើញម៉ាក់ផ្សេងទៀតពិសេសលើបណ្តាញសង្គម សុខស្រួលជាងអ្នកមែនឬទេ? កុំគិតបែបនេះអី ព្រោះអ្វីអ្នកឃើញលើបណ្តាញសង្គម គឺមិនដូចអ្វីកើតឡើងក្នុងជីវិតប្រចាំថ្ងៃអ្នកគ្រប់គ្នានោះទេ អ្វីទាំងអស់គឺគ្រាន់ចង់បានការចាប់អារម្មណ៍ប៉ុណ្ណោះ។ ការពិតគឺថា អ្នកត្រូវធ្វើការសម្រេចចិត្តឲ្យបានល្អបំផុតសម្រាប់គ្រួសាររបស់អ្នក ប៉ុណ្ណឹគឺគ្រប់គ្រាន់ហើយ។ នៅពេលអ្នកចាប់ផ្តើមប្រៀបធៀបខ្លួនអ្នកទៅនឹងម្តាយដទៃទៀតគ្មាននរណាម្នាក់ឈ្នះទេ ពីព្រោះការក្លាយជាប៉ាម៉ាក់គេមិនមែនជាការប្រកួតប្រជែងដំបូងឡើយ។
៣- កុំវាយតម្លៃខ្លួនឯង
ត្រូវប្តូរអារម្មណ៍អ្នកគិតចំពោះខ្លួនឯង ព្យាយាមសម្លឹងមើលខ្លួនអ្នកក្នុងផ្លូវផ្សេង ហើយគិតថា អ្នកនឹងនិយាយយ៉ាងណាបើមានមិត្តភក្តិអ្នកកំពុងមានអារម្មណ៍ដូចអ្នកពេលនេះ? ឱកាសសម្រាប់អ្នកចៀសផុតពីការវាយតម្លៃខ្លួនឯង គឺត្រូវតែស្វែងយល់ឲ្យបានច្រើន និងព្យាយាមធ្វើឲ្យបានល្អបំផុត ដើម្បីកុំឲ្យគិតថាខ្លួនអ្នកជាម៉ាក់មិនល្អ។ ពេលខ្លះមានអារម្មណ៍មិនល្អចំពោះខ្លួនឯង តែអ្នកអភ័យទោសឲ្យមនុស្សគ្រប់គ្នានៅជុំវិញខ្លួនអ្នក ហើយច្រើនតែធ្វើបាបខ្លួនឯងទៅវិញ ។ ពេលខ្លួនគួរឈប់វាយតម្លៃខ្លួនឯង តាមរយៈសម្លឹងទៅអ្នកដទៃ ហើយគិតថា អ្នកហត់ចង់សម្រាកបន្តិចគ្មានអ្វីខុសទេ។ បើអ្នកអាចគិតពីចំណុចនេះបាន មានន័យថា អ្នកនឹងមិនខឹងកូនតូចរបស់អ្នក ក៏មិនបន្ទោសខ្លួនឯងនោះដែរ។
៤- កុំឆាប់ប្រតិកម្មពេក
គ្រប់ពេលអ្នកសាងកំហុសអ្វីមួយដោយមិនដឹងខ្លួន គឺកើតចេញពីប្រតិកម្មនេះឯង ហើយវាក៏ជាកត្តាចម្បងដែលធ្វើឱ្យមិនសប្យាយចិត្ត។ តែនេះជារឿងធម្មតា ដែលតែងតែកើតឡើងនៅពេលអ្នកនៅជាមួយកូនអ្នកប្រចាំថ្ងៃ។ ពេលខ្លះ អ្នកត្រូវតែទទួលស្គាល់អ្វីដែលបានកើតឡើង និងស្វែងយល់ពីអារម្មណ៍ដែលកំពុងមានមុននឹងឆ្លើយតបទៅកូនរបស់អ្នក ធ្វើបែបនេះ គឺល្អបំផុតដើម្បីផ្អាកប្រតិកម្មអារម្មណ៍មិនល្អអ្នកបាន។
៥- សុំជំនួយ
គ្មានអ្វីខុសទេដែលគ្រាន់តែសុំឲ្យនរណាម្នាក់ជួយអ្នក ព្រោះថាចិញ្ចឹមបីបាច់កូន មិនមែនជារឿងមនុស្សម្នាក់អាចធ្វើបានទេ។ មានមនុស្សជាច្រើននៅជុំវិញខ្លួនអ្នក ចាំជួយអ្នក ដូចជាស្វាមី មិត្តភក្តិ និងសមាជិកគ្រួសារអ្នកជាដើម ហើយពួកគេសុទ្ធតែដឹងច្បាស់អ្វីអ្នកកំពុងឆ្លងកាត់។ អ្នកប្រហែលជាចង់ចូលរួមថ្នាក់សិក្សាពីការចិញ្ចឹមកូន ឬសម្រាកឲ្យបានច្រើនបន្តិចមែនអត់? ដូច្នេះ អ្នកអាចឲ្យកូន ទៅលោកយាយលោកតារបស់គេ ឱ្យជួយមើលថែបន្តិច ក៏មិនមែនជាកំហុសខុសឆ្គងនោះដែរ បែបនេះអ្នកអាចមានពេលសម្រាកបានស្រួលខ្លួន ព្រោះក្នុងនាមជាឪពុកម្តាយគេក៏ត្រូវការសម្រាកដែរ។
ក្រោយអានចំណុចទាំងនេះហើយ បើពេលក្រោយអ្នកមានអារម្មណ៍ថាខ្លួនឯងខុស ត្រូវដកដង្ហើមឲ្យវែង និងចាំថា អ្នកបានព្យាយាមថែទាំកូនល្អបំផុតហើយ បែបនេះនឹងជួយអ្នកមានភាពជឿជាក់លើខ្លួនឯង ក្នុងនាមជាឪពុកម្តាយល្អបំផុតសម្រាប់កូនអ្នក។
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវេបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕
ប្រធានបទពាក់ព័ន្ធ
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។