ក្រោយសម្រាលរួចហើយ ដល់ពេលត្រឡប់ចូលធ្វើការវិញ តើអ្នកគួរត្រៀមអី្វខ្លះ?
១- ពិចារណាឲ្យបានច្បាស់មុនសម្រេចចិត្តចូលធ្វើការ
នៅត្រង់ចំណុចនេះ សំណួរដែលអ្នកគួរពិចារណគឺថា គួរធ្វើការក្រៅម៉ោង ឬការងារពេញម៉ោង? តើអ្នកគួរធ្វើយ៉ាងម៉េចដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ ជាពិសេសកូនតូច និងការងារ? គួរត្រៀមអ្វីខ្លះមុននឹងចាប់ផ្តើមចូលធ្វើការវិញ?
ត្រឡប់ចូលធ្វើការងារវិញក្រោយសម្រាល ជារឿងល្អមួយ ប៉ុន្តែអ្នកមួយចំនួន នឹងបោះបង់ចោលការងារក្រោយប្រើច្បាប់មាតុភាព ហើយចាប់ផ្តើមជាមួយការងារថ្មី ឬក៏ចាប់ផ្តើមចេញរកស៊ីខ្លួនឯងក៏មាន។
ក្រោយសម្រាកបន្ទាប់ពីសម្រាលកូនរួច អ្នកអាចនឹងត្រូវការពេលវេលាធ្វើការងារនៅផ្ទះ ២-៣ ថ្ងៃ ហើយ ២-៣ ថ្ងៃទៀត ធ្វើការនៅក្រុមហ៊ុន។
២- ការណែនាំខ្លះៗមុនចាប់ផ្តើមចួលធ្វើការ
- ស្វែងរកការងារណា ដែលមានម៉ោងធ្វើការសក្តិសមនឹងស្ថានភាពអ្នក៖
បើអាចមានពេលវេលាចូលធ្វើការបានពីព្រឹកបន្តិច វាក៏ងាយស្រួលបន្តិច ព្រោះអ្នកមានពេលគ្រប់គ្រាន់ដើម្បីចេញទៅទទួលកូនពីកន្លែងមើលថែកូន ឬសាលាមត្តេយ្យជាដើម។
បើអ្នកមានបំណងចង់ឲ្យមិត្តរួមការងារជួយចែករំលែកការងារអ្នកនៅសេសសល់ប្រចាំថ្ងៃ អ្នកត្រូវរកមិត្តរួមការងារណា ទទួលខុសត្រូវការងារដូចអ្នក និងចង់ចែករំលែកការងារជាមួយអ្នកពេលគេរវល់ដូចគ្នា។ អ្វីសំខាន់បំផុត ត្រូវចេះបង្កើតការគាំទ្រគ្នាទៅវិញទៅមកសម្រាប់រយៈពេលវែង និងត្រូវជឿជាក់គ្នា។
កុំចោលមិត្តភក្ដិ និងការប្រឹក្សា៖
ត្រឡប់ចូលធ្វើការក្រោយសម្រាលទាំងប្រញាប់ប្រញាល់ មិនមែនជារឿងងាយស្រួលទេ ព្រោះជីវិតប្រចាំថ្ងៃ ការថែទាំកូន និងបំពេញការងារ ទាមទារការរៀបចំឡើងវិញទាំងអស់។ ក្នុងស្ថានភាពមួយគ្រួសារអ្នកពឹងផ្អែកចំណូលប្រចាំខែដើម្បីចំណាយ ដូច្នេះអ្នកអាចត្រឡប់ទៅធ្វើការ ប៉ុន្តែត្រូវចាំថា ទាំងការបំពេញការងារ និងថែទាំកូន សុទ្ធតែធ្វើឲ្យអ្នកសប្បាយចិត្ត។
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវេបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕
ប្រធានបទពាក់ព័ន្ធ
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។