ពេល​កូន​ក្អក តើ​អ្នក គួរធ្វើ​ខ្លះ?

តើកូនតូចរបស់អ្នកឧស្សាហ៍ក្អក ឬផ្តាសាយមែនទេ?

សូមកុំបារម្ភអី ខាងក្រោមនេះ គឺជាគន្លឹះខ្លះៗក្នុងការថែទាំ និងវិធីបង្ការងាយៗដែលអាចអនុវត្តន៍នៅផ្ទះបាន អាចជួយឲ្យកូនមានសុខភាពល្អទៀតផង។

១- អំពីរោគសញ្ញា និងការថែទាំខ្លះៗដល់កូន ដែលអ្នកអាចអនុវត្តន៍នៅផ្ទះ

អាការៈ​ក្អក​ផ្តាសាយ ជា​រឿង​ធម្មតា​ចំពោះ​កុមារនៅក្នុងប្រទេសយើង។​

អាការៈ​ក្អក​ចំពោះ​កុមារ កើត​ឡើង​ដោយ​សារ​ប្រព័ន្ធការពាររាងកាយ កំពុងបញ្ចេញ​សកម្មភាព​ដើម្បី​ការ​ពារ​បំពង់​ក​ពី​ភ្នាក់​ងារ​បង្ក​រលាក និង​ដើម្បី​បញ្ចេញ​សារធាតុ​សំបោរ​ដែល​កើន​ឡើង​ខ្លាំង​ចេញ​មក​ក្រៅ ព្រោះ​សំបោរ​ទាំង​នេះ អាច​នឹង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ផ្លូវ​ដង្ហើម​បាន។

២- រោគ​សញ្ញា

- គ្រុន​ក្តៅ​ធម្មតា​ ប្រមាណ​៣៨​អង្សារសេ

- តឹង​ច្រមុះ

- ហៀរ​សំបោរ

- មិនស្រួលខ្លួន ឬ​ឧស្សាហ៍​យំ

- មិន​ញ៉ាំ​អាហារ

- ក្អក

- គេង​មិន​ស្ងប់ ឬ​ពិបាក​គេង

៣- គន្លឹះក្នុងការព្យាបាល​​នៅ​ផ្ទះ

- ម៉ាស្សា​ទ្រូង​កូន​ថ្មមៗ

- បិទ​ម៉ាស៊ីន​ត្រជាក់

- ឲ្យ​កូន​គេង​ឲ្យ​បាន​ច្រើន (១៧ម៉ោង)+

- ប្រើ​ម៉ាស៊ីន​ស្ទីម​ជា​ជំនួយ

- ប្រើ​ប្រដាប់​បូម​សំបោរ

- ដាក់​កូន​គេង​ផ្ងារ

- ប្រើ​ថ្នាំ​ប្រេង​ធម្មជាតិ។

ឬអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញដោយផ្ទាល់។​

៤- វិធី​បង្ការ

វិធី​ពង្រឹង​​ប្រព័ន្ធការពាររាងកាយ​ឲ្យរឹង​មាំ​តាំង​ពី​ក្មេង មាន​ដូច​ជា៖

- ឲ្យ​កូនហាត់​ប្រាណ​ឲ្យបានទៀងទាត់

- លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់

- ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

- សម្រាក​ឲ្យ​គ្រប់​គ្រាន់

- ចាក់​ថ្នាំ​បង្ការ​ស្រប​តាម​គោលនយោ​បាយ​សុខាភិបាល

- ញ៉ាំ​របប​អាហារ​ល្អៗ ដូចជាបន្លែ ផ្លែឈើ។

ឬអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញដោយផ្ទាល់។​

៥- វិធីសាស្ត្រជួយឲ្យ​ប្រព័ន្ធការពាររាងកាយកូន​ឲ្យ​រឹង​មាំ

ដើម្បី​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ ក៏​ដូច​ជា​ប្រព័ន្ធការពាររាងកាយ​ក្នុង​ខ្លួន​កូន​រឹង​មាំ​ល្អ គឺការញ៉ាំអាហារដែលមាន Prebiotics និងProbiotic B. breve  M-16V* សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។​

ពិភាក្សា​ជា​មួយ​វេជ្ជ​បណ្ឌិត​ជា​បន្ទាន់ ក្នុង​ករណី​ពួកគេមាន​បញ្ហា​ពិបាក​ដក​ដង្ហើម ឬ​គ្រុន​ក្តៅ​ខ្លាំង។

អំណះអំណាង៖ Reference: Chatchatee et al. 2014. Effects of Growing-Up Milk Supplemented With Prebiotics and LCPUFAs on Infections in Young Children. JPGN 2014;58: 428–437. (Giant study group: Age 11-29 months old)

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវេបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

ប្រធានបទពាក់ព័ន្ធ

carelinepic_resized2

អ្នកប្រឹក្សាយោបល់ រង់ចាំស្តាប់ និងពិគ្រោះជាមួយអ្នក អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x