​ចាប់​ផ្តើម​រៀន​និយាយ៖ របៀប​បង្រៀន​កូន​​ ​និយាយ​ឲ្យ​បាន​ច្បាស់

ការកសាងមូលដ្ឋានគ្រឹះពាក្យសម្រាប់កូន គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ពួកគេ ព្រោះវាអាចពង្រឹងសមត្ថភាពផ្នែកសង្គម នាថ្ងៃអនាគត ទាំងការអាន និងសមត្ថភាពក្នុងការរៀនសូត្រ។

ជាមួយគ្នានេះដែរ វាក៏​ជួយពង្រឹងទំនាក់ទនងរវាងកូន និងប៉ាម៉ាក់ អ្នកថែទាំ និងគ្រូផ្ទាល់ឲ្យកាន់តែជិតស្និទ្ធ​ថែមទៀត ដែលនេះផ្តល់ឱកាសជាច្រើនសម្រាប់ពួកគេក្នុងការស្វែងយល់ពីបរិស្ថានជុំវិញខ្លួន ក៏ដូចជាសម្របខ្លួននៅក្នុងថ្នាក់រៀនជាមួយក្មេងៗដទៃទៀតដែរ។

១- គួរចាប់ផ្តើមបង្រៀនភាសានិយាយដល់កូននៅពេលណា?

ជួយពង្រឹងសមត្ថភាព​កូនៗ​​ឲ្យបានឆាប់រហ័ស តាមរយៈការពង្រឹងផ្នែកភាសានិយាយ ពិសេសអំឡុង​អាយុ ២-៣ ឆ្នាំដំបូងជួយទ្រទ្រង់ដល់ការអភិវឌ្ឍខួរក្បាលរបស់ពួកគេ។ យោងតាមការសិក្សាមួយឈ្មោះថា “World Gap” រៀបចំដោយសាស្ត្រាចារ្យ Betty Hart និង Todd Risley ប៉ាម៉ាក់ អាចចាប់ផ្តើមបង្រៀនពាក្យថ្មីៗដល់កូនឲ្យបានឆាប់ មុនពួកគេឈានដល់វ័យ ៣ឆ្នាំ ព្រោះការទទួលបានពាក្យថ្មីៗកាន់តែឆាប់ ការអភិវឌ្ឍន៍កម្រិតពិន្ទុIQ របស់កូនអ្នកកាន់តែខ្ពស់នៅអាយុ៣ ឆ្នាំ និងអាយុច្រើនជាងនេះ។

២- គួរបង្រៀនពាក្យ និងភាសានិយាយដល់កូនដោយវិធីណា?

- និយាយជាមួយកូនឲ្យបានច្រើន៖

ប៉ាម៉ាក់ អាចជួយកូនៗតាមរយៈការនិយាយជាមួយ ឲ្យបានច្រើន។ ព្យាយាមប្រើពាក្យថ្មីៗ និងគួរឲ្យចាប់អារម្មណ៍ ពេលអ្នកនិយាយទៅកាន់កូន។ ណែនាំពាក្យថ្មី និងជួយពួកគេរៀនយល់ពីពាក្យទាំងនោះ ថាអ្នកចង់មានន័យថាយ៉ាងម៉េចវិញ។

- ប្រើកាយវិការ និងទឹកមុខ៖

ព្យាយាមប្រើដៃ និងវិធីបង្ហាញតាមរយៈផ្ទៃមុខ ដើម្បីជួយឲ្យកូនអ្នកដឹងថា អ្នកកំពុងនិយាយពីអ្វី ដែលវិធីនេះ ងាយស្រួលឲ្យកូនៗឆាប់យល់ពីអ្វីដែលចង់និយាយ។

៣- អានសៀវភៅឲ្យកូនស្តាប់

ចំណាយពេលអានសៀវភៅឲ្យកូនៗស្តាប់ ជាវិធីសាស្ត្រល្អជួយពួកគេទទួលបានពាក្យថ្មីៗ និងពាក្យដែលគួរឲ្យចាប់អារម្មណ៍។ ប៉ាម៉ាក់ ក៏អាចប្រើសៀវភៅមានបង្ហាញពីគំនូរខ្លះៗ ដែលពន្យល់ពីអត្ថន័យពាក្យក៏បាន។

៤- ច្រៀង ឬ​សូត្រ​កំណាព្យ

ដើម្បី​បង្រៀន​ពាក្យ​ថ្មីៗ​ឲ្យ​កូន​យើងផង ធ្វើ​ឲ្យ​កូន​សប្បាយ​រីករាយ​ផង ប៉ាម៉ាក់គ្រាន់​តែ​ច្រៀង ឬ​សូត្រ​កំណាព្យ​ល្អ​ៗឲ្យ​កូនៗស្តាប់ក៏​បាន។

៥- ព្យាយាមស្តាប់អ្វី ដែលកូនចង់និយាយ

ព្យាយាមស្តាប់នូវអ្វីកូននិយាយ ជាវិធីលើកទឹកចិត្តដល់កូនៗឲ្យពួកគេព្យាយាមនិយាយពាក្យថ្មីដែលទើបរៀនចេះ ក៏ដូចនាំកូនចេញមកក្រៅអាចផ្តល់ឱកាសល្អ ដើម្បីកែតម្រូវកូន នៅពេលពួកគេភាន់ច្រឡំជាមួយនឹងពាក្យថ្មី។

៦- លើកទឹកចិត្តសមាជិកគ្រួសារនិយាយគ្នាលេងឲ្យបានច្រើន

នេះជាវិធីសាស្ត្របែបកំប្លែង និងសប្បាយៗ ហើយថែមទាំងអាចជួយបង្រៀនពាក្យថ្មីដល់កូនៗទៀតផង។ ព្យាយាមលើកឡើងពីប្រធានបទល្អៗ និងសួរសំណួរខ្លះៗ ក៏ជួយអភិវឌ្ឍន៍ភាសា និងពាក្យសម្រាប់កូនអ្នកបានដូចគ្នា។

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវេបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

ប្រធានបទពាក់ព័ន្ធ

carelinepic_resized2

អ្នកប្រឹក្សាយោបល់ រង់ចាំស្តាប់ និងពិគ្រោះជាមួយអ្នក អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x