តើកាយវិការរបស់កូន តាមខែ គេចង់ប្រាប់អ្នកពីអ្វី?
ជំនាញទំនាក់ទំនងរបស់កុមារ គឺរីកចម្រើនខ្លាំងនៅអំឡុងពេលចាប់ផ្តើមមានអាយុ ២-៣ ឆ្នាំ។
ស្វែងយល់ពីកាយវិការដែលកូនសម្តែងចេញ គឺពិតជាអាចជួយឆ្លើយតបទៅនឹងអ្វីគេកំពុងត្រូវការ។ រៀនពីសកម្មភាពសំខាន់ៗ ដែលជួបប្រទះក្នុងសង្គម ឬការប្រាស្រ័យទាក់ទងជាមួយក្មេងដទៃ តាមរយៈកាយវិការ និងពាក្យសម្ដីដែលគេប្រឹងបញ្ចេញសំឡេង។ លើសពីនេះ ប៉ាម៉ាក់ ក៏មិនចាំបាច់កត់សម្គាល់ពីកាយវិការ និងការវិវត្តរបស់កូនតឹងតែងពេកនោះដែរ។ ខាងក្រោមនេះ ជាការវិវត្តន៍ និងកាយវិការដែលកូនចង់បង្ហាញគិតពីអាយុ ៦ខែ ដល់ ១ខួប។
១- ទារកឈានដល់វ័យ ៦ខែ
ចាប់ពីសម្រាលរហូតឈានដល់វ័យ ៦ខែ កូនៗ អាចនឹងមានវិធីច្រើនក្នុងការរៀនអ្វីថ្មី ដែលខ្លួនគេបានជួបប្រទះ និងចង់បង្ហាញ ដូចជាការមើលមុខ សើច ស្រែកតិចៗ ស្រែកខ្លាំង ឬធ្វើមុខស្រគត់ស្រគំជាដើម។កូនៗ អាចនឹងស្គាល់ឈ្មោះរបស់គេ ពេលដែលប៉ាម៉ាក់ ហៅឈ្មោះៗទៀតផង។
នៅទីបំផុតកូនអ្នកនឹងចាប់ផ្តើមធ្វើត្រាប់តាមសំលេង ហើយនឹងចូលចិត្តប្រលែនឹងអ្នកតាមរយៈការធ្វើសំលេងប្រលែង។
២- ទារកឈានដល់វ័យ ៧ខែ
អំឡុងពេលនេះ ជាពេលកូនៗចូលចិត្តលេងបំផុត។ អ្នក នឹងដឹងថា អ្វីខ្លះកូនចូលចិត្ត និងក្មេងៗណាខ្លះដែលកូនអ្នកចូលចិត្តលេងជាមួយ ក៏ដូចជាការចែករំលែករបស់លេងជាមួយប៉ាម៉ាក់ជាដើម។ ពួកគេយល់អ្នកតាមរយៈសំលេងរបស់អ្នក និងចង់លេងជាមួយអ្នកច្រើនតាមតែអាចធ្វើបាន។ គាត់នឹងធ្វើអ្នកសើច។ កូនរបស់អ្នកនឹងចាប់ផ្តើមនិយាយមិនច្បាស់ដូចជាម៉ាម៉ានិងដាដា។
៣- ទារកឈានដល់វ័យ ៩ខែ
ការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈ ពិតជាអាចកត់សម្គាល់បាន ពិសេសពេលទារកជិតឈានដល់វ័យមួយឆ្នាំ។ ជំនាញផ្នែកសង្គមរបស់ពួកគេ នឹងកាន់តែរីកចម្រើនខ្លះ ពិសេសទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។
៤- ទារកឈានដល់វ័យ ១០ខែ
អំឡុងពេលនេះ កូនៗនឹងចាប់ផ្តើមបង្ហាញពីខ្លួនគេតាមរយៈការបង្កើនចំនួនពាក្យដែលនិយាយ និងការបញ្ចេញសំឡេងជាដើម។ កូនៗក៏នឹងចាប់ផ្តើមប្រើន័យរបស់គេ ដើម្បីឲ្យយើងបានយល់នូវ អ្វីចង់បាន និងអារម្មណ៍ទៅលើរបស់អ្វីមួយ។
៥- ទារកឈានដល់វ័យ ១២ខែ
ប៉ាម៉ាក់ រំពឹងនឹងទទួលបានការឆ្លើយតបមកវិញពីកូនៗ ទាំងការទូន្មាន និងសួរបែបសាមញ្ញ ពិសេសបើអ្នកបង្ហាញសញ្ញា ឬកាយវិការឲ្យបានឃើញ ហើយគេយល់។
ក្នុងចំណុចនេះ កូននឹងចង្អុលរបស់អ្វីដែលគេចាប់អារម្មណ៍ឲ្យអ្នកដឹង។
កូនអាចនឹងព្យាយាមធ្វើឲ្យអ្នកចាប់អារម្មណ៍ តាមរយៈការបញ្ចេញសំឡេង ឬការប្រាស្រ័យតាមក្រសែភ្នែក និងការបង្ហាញដោយផ្ទៃមុខជាដើម។
ខាងក្រោមនេះជាគន្លឺះមួយចំនួនដែលជួយកសាងជំនាញទំនាក់ទំនងឱ្យកូនៗ ដែលប៉ាម៉ាក់គួរយកទៅអនុវត្ត៖
-ត្រូវមានការឆ្លើយតបទៅនឹងយ៉ាងសកម្មទៅនឹង ការបញ្ចេញសំឡេង កាយវិការ និងការបញ្ចេញទឹកមុខរបស់កូនអ្នក
- រៀបរាប់ពីអ្វីដែលអ្នកធ្លាប់ឆ្លងកាត់ ពិសេសទម្លាប់ប្រចាំថ្ងៃ
- ជួយកូនអភិវឌ្ឍន៍ពាក្យ និងភាសារបស់គេដែលទាក់ទងនឹងអារម្មណ៍របស់គេ
- រៀនធ្វើត្រាប់តាមកូនរបស់អ្នកនៅពេលគេព្យាយាមនិយាយ វាមិនត្រឹមតែលើកទឹកចិត្តឲ្យនិយាយឲ្យឭនោះទេ តែក៏ត្រូវបង្ហាញកូនរបៀបឆ្លើយតបពេលមានការជជែកគ្នាផងដែរ។
- កត់សម្គាល់ពាក្យណាឧស្សាហ៍និយាយ ហើយ
- ប្រើពាក្យទៅតាមសកម្មភាព ដើម្បីជួយឲ្យកូនៗងាយចាប់បាន និងយល់។
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវេបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕
ប្រធានបទពាក់ព័ន្ធ
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។