ការពិតដែលត្រូវដឹងសម្រាប់កូនៗអ្នក ទាក់ទងនឹងវីរុសកូរ៉ូណា (កូវីដ១៩):
ជំនឿមិនពិត
តើវីរុសកូរ៉ូណាកើតមាននៅក្នុងប្រទេសដែលមានសីតុណ្ហភាពក្តៅហើយសើមដែរទេ?
ការពិត:
ជាអកុសល មកដល់ពេលនេះភស្តុតាងបានបង្ហាញថា វីរុសកូរ៉ូណាអាចចម្លងបានគ្រប់ទីកន្លែងរួមទាំងកន្លែងដែលមានអាកាសធាតុក្តៅ ហើយសើម។ ហេតុនេះអ្វីដែលសំខាន់គឺអនុវត្តតាមវិធានការណ៍ការពារ ៧យ៉ាងរបស់អង្គការសុខភាពពិភពលោក WHO's 7 protective rules នៅគ្រប់ទីកន្លែងដែលអ្នករស់នៅ។
ជំនឿមិនពិត
តើអាកាសធាតុត្រជាក់អាចសម្លាប់វីរុសកូរ៉ូណា ដែលកើតមានចំពោះមនុស្សពេញវ័យនិងកុមារដែរឬទេ?
ការពិត:
រាងកាយមនុស្សដែលវីរុសលូតលាស់មានសីតុណ្ហភាពជាមធ្យមប្រហែល ៣៦.៥ អង្សាសេទៅ ៣៧ អង្សាសេ ដោយមិនគិតពីសីតុណ្ហភាពខាងក្រៅ ឬអាកាសធាតុ។ ដូច្នេះអាកាសធាតុត្រជាក់មិនអាចសម្លាប់វីរុសកូរ៉ូណាទេ។ ដើម្បីការពារកូនតូចអ្នក និងខ្លួនអ្នកឲ្យបានប្រសើរ សូមចូលទៅកាន់វិធានការណ៍ការពារ ៧យ៉ាងរបស់អង្គការសុខភាពពិភពលោក 7 rules from the WHO។
ជំនឿមិនពិត
តើការងូតទឹកក្តៅឲ្យកូនរបស់ខ្ញុំអាចជួយការពារវីរុសកូរ៉ូណាបានដែរឬទេ?
ការពិត:
ការងូតទឹកក្តៅដល់កូនតូចរបស់អ្នកមិនអាចជួយការពារពួកគេពីការឆ្លងវីរុសនេះទេ។ សីតុណ្ហភាពក្នុងខ្លួនពួកគេគឺស្ថិតនៅ ៣៦.៥ អង្សាសេ ទៅ ៣៧ អង្សាសេ ដោយមិនគិតពី
សីតុណ្ហភាពនៃការងូតទឹកឡើយ។ សូមប្រយ័ត្ននៅពេលងូតទឹកក្តៅ ព្រោះទឹកក្តៅខ្លាំងអាចបង្កគ្រោះថ្នាក់ដល់កូនអ្នក។ វិធីល្អបំផុតដើម្បីការពារកូនតូចរបស់អ្នក និងខ្លួនអ្នកគឺត្រូវអនុវត្តតាមវិធានការណ៍ ៧ យ៉ាងរបស់អង្គការសុខភាពពិភពលោក 7 rules from the WHO។
ជំនឿមិនពិត
តើវីរុសកូរ៉ូណាអាចចម្លងដល់កុមារតាមរយៈមូសខាំដែរទេ?
ការពិត:
មកដល់ពេលនេះ មិនទាន់មានភស្តុតាងណាបញ្ជាក់ថាវីរុសកូរ៉ូណាអាចឆ្លងតាមរយៈសត្វមូសនោះទេ។ វីរុសកូរ៉ូណាគឺជាវីរុសផ្លូវដង្ហើមដែលរីករាលដាលជាចម្បងតាមរយៈដំណក់ទឹកតូចៗដែលកើតចេញពីការក្អក ឬកណ្តាស់ ឬក៏ដំណក់ទឹកតូចៗដែលចេញពីមាត់ ឬច្រមុះរបស់អ្នកដែលមានផ្ទុកមេរោគ។ ដើម្បីជួយការពារកូនអ្នក និងខ្លួនអ្នកសូមចូលទៅកាន់វិធានការណ៍ការពារ ៧ យ៉ាងរបស់អង្គការសុខភាពពិភពលោក 7 rules from the WHO ។
ជំនឿមិនពិត
តើម៉ាស៊ីនស្កេនកម្ដៅអាចវាស់ដឹងថាទារក និងកុមារបានឆ្លងនូវវីរុសកូរ៉ូណាដែរទេ?
ការពិត:
ម៉ាស៊ីនស្កេនកម្តៅប្រើដើម្បីដឹងថាតើកុមារមានអាការៈគ្រុនក្តៅ (ឧទាហរណ៍ពួកគេក្តៅខ្លួន) ដែលអាចកើតឡើងដោយសារការឆ្លងមេរោគកូរ៉ូណា ឬដោយសារហេតុផលផ្សេងៗទៀត។ ទោះយ៉ាងណា ពួកគេមិនអាចរកឃើញកុមារដែលបានឆ្លងមេរោគនេះហើយ តែមិនរោគសញ្ញាក្តៅខ្លួននោះទេ។ នេះក៏ព្រោះតែកុមារពេលខ្លះមិនមានរោគសញ្ញាក្តៅខ្លួនទាល់តែសោះ ឬត្រូវចំណាយពេលពី ២ ទៅ ១០ ថ្ងៃ សម្រាប់អ្នកឆ្លងវីរុសកូរ៉ូណាក្នុងការវិវឌ្ឍទៅជាគ្រុនក្តៅ ។
ជំនឿមិនពិត
តើការលាងសម្អាតច្រមុះកូនខ្ញុំជាមួយសេរ៉ូមប្រៃអាចជួយការពារការឆ្លងវីរុសកូរ៉ូណាបានទេ?
ការពិត:
មិនមានភស្តុតាងណាដែលថា ការលាងសម្អាតច្រមុះរបស់កូនតូចជាមួយសារ៉ូមប្រៃជាប្រចាំអាចការពារពួកគេពីការឆ្លងមេរោគផ្លូវដង្ហើមដូចជាវីរុសកូរ៉ូណានេះទេ។ ប៉ុន្តែការលាងសម្អាតច្រមុះរបស់ពួកគេជាប្រចាំជាមួយសារ៉ូមប្រៃអាចជួយឲ្យពួកគេជាសះស្បើយពីជំងឺផ្តាសាយធម្មតា។
ជំនឿមិនពិត
តើវីរុសកូរ៉ូណាអាចឆ្លងដល់ទារក និងកុមារដែរទេ?
ការពិត:
មនុស្សគ្រប់វ័យគឺសុទ្ធតែអាចឆ្លងវីរុសកូរ៉ូណានេះ។ មនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺជាប់ខ្លួន (ដូចជាជំងឺហឺត ទឹកនោមផ្អែម ជំងឺបេះដូង) ងាយនឹងទទួលរងការឆ្លងមេរោគថ្មីនេះ។
អង្គការសុខភាពពិភពលោកណែនាំឲ្យមនុស្សគ្រប់វ័យមានវិធានការណ៍ដើម្បីការពារខ្លួនពីវីរុសកូរ៉ូណា សូមស្វែងយល់បន្ថែមនៅទីនេះ។
ជំនឿមិនពិត
តើខ្ញុំអាចឲ្យកូនញ៉ាំថ្នាំអង់ទីប៊ីយោទិកដើម្បីការពារ និងព្យាបាលវីរុសកូរ៉ូណាបានទេ?
ការពិត:
អង់ទីប៊ីយោទិកមិនមានប្រសិទ្ធភាពសម្លាប់វីរុសនេះទេ។ ដូច្នេះថ្នាំអង់ទីប៊ីយោទិកមិនគួរត្រូវបានប្រើជាមធ្យោបាយបង្ការ ឬព្យាបាលអ្នក ឬកូនៗរបស់អ្នកពីវីរុសកូរ៉ូណានេះទេ។ ទោះយ៉ាងណា ថ្នាំអង់ទីប៊ូទិកអាចត្រូវបានផ្តល់ឲ្យអ្នកជំងឹនៅមន្ទីរពេទ្យ នៅពេលមានការឆ្លងបាក់តេរី។
ជំនឿមិនពិត
តើមានឱសថណាដែលខ្ញុំអាចផ្តល់ឲ្យកូនរបស់ខ្ញុំ ដើម្បីការពារ ឬព្យាបាលការឆ្លងវីរុសកូរ៉ូណាដែរទេ?
ការពិត:
ជាអកុសល រហូតមកដល់ពេលនេះ មិនមានឱសថជាក់លាក់ណាមួយដើម្បីការពារ ឬព្យាបាលវីរុសកូរ៉ូណាថ្មីនេះទេ។ បច្ចុប្បន្ន អង្គការសុខភាពពិភពលោកកំពុងធ្វើការជាមួយស្ថាប័ននានានៅជុំវិញពិភពលោក ដើម្បីពន្លឿនការស្រាវជ្រាវ និងអភិវឌ្ឍទៅលើវ៉ាក់សាំង និងការព្យាបាលឲ្យបានឆាប់តាមដែលអាចធ្វើបាន។ វិធីល្អបំផុតដើម្បីប្រឆាំងវីរុសនេះគឺមានតែអង្គបដិបក្ខផ្ទាល់ខ្លួនរបស់យើងតែប៉ុណ្ណោះ។
ជំនឿមិនពិត
តើវ៉ាក់សាំងជំងឺរលាកសួតអាចការពារកុមារពីវីរុសកូរ៉ូណាបានដែរឬទេ?
ការពិត:
វ៉ាក់សាំងប្រឆាំងជំងឺរលាកសួតដូចជា វ៉ាក់សាំងជំងឺរលាកសួត និងវ៉ាក់សាំងបង្ការជំងឺបង្កដោយមេរោគអ៊ិនហ្វ្លូអេនហ្សា ប្រភេទB (Hib) មិនអាចផ្តល់ការការពារប្រឆាំងនឹងវីរុសកូរ៉ូណានេះទេ។
វីរុសនេះថ្មី ហើយមានលក្ខណៈខុសគេ ដែលវាត្រូវការវ៉ាក់សាំងផ្សេងដោយឡែករបស់វា។ក្រុមអ្នកស្រាវជ្រាវ កំពុងព្យាយាមបង្កើតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នេះហើយអង្គការសុខភាពពិភពលោកក៏កំពុងគាំទ្រទៅលើកិច្ចខិតខំរបស់ពួកគេផងដែរ។
ទោះជាវ៉ាក់សាំងទាំងនេះមិនមានប្រសិទ្ធភាពប្រឆាំងជំងឺកូវីដ១៩ក៏ដោយ តែការចាក់វ៉ាក់សាំង ជំងឺផ្លូវដង្ហើមត្រូវបានណែនាំដើម្បីការពារសុខភាពអ្នក និងកូនតូចជាទីស្រឡាញ់របស់អ្នក។
ជំនឿមិនពិត
តើម៉ាស៊ីនសម្ងួតដៃអាចសម្លាប់វីរុសកូរ៉ូណាបានដែរឬទេ?
ការពិត:
ម៉ាស៊ីនសម្ងួតដៃគ្មានប្រសិទ្ធភាពក្នុងការសម្លាប់វីរុសកូរ៉ូណានេះទេ។ ដើម្បីការពារខ្លួនអ្នក និងកូនអ្នកពីវីរុសកូរ៉ូណា អ្នកគួរតែអនុវត្តតាមវិធានការណ៍ ៧យ៉ាងរបស់អង្គការសុខភាពពិភពលោក WHO’s 7 rules ។
ជំនឿមិនពិត
តើអំពូលកាំរស្មីយូវីអាចជួយកុមារក្នុងការសម្លាប់វីរុសកូរ៉ូណាដែរឬទេ?
ការពិត:
អំពូលកាំរស្មីយូវី (UV lamp) មិនគួរត្រូវបានប្រើប្រាស់ដើម្បីសម្លាប់មេរោគនៅលើដៃ និងកន្លែងផ្សេងទៀតនៃស្បែកកុមារនោះទេ ព្រោះវាអាចបណ្តាលឲ្យរលាកស្បែកកុមារដោយសារកាំរស្មីយូវីទៅវិញទេ។
ជំនឿមិនពិត
តើការបាញ់អាល់កុល ឬក្លរីនលើរាងកាយកូនអ្នកអាចសម្លាប់វីរុសកូរ៉ូណាបានដែរឬទេ?
ការពិត:
នេះពិតជាគ្រោះថ្នាក់ណាស់ក្នុងការបាញ់អាល់កុល ឬក្លរីនពេញរាងកាយកូនអ្នក ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ស្បែក។ វាក៏មិនអាចសម្លាប់មេរោគដែលមានក្នុងខ្លួនហើយនោះទេ។ យើងត្រូវដឹងថា អាល់កុល និងក្លរីនត្រូវបានប្រើប្រាស់សម្រាប់សម្អាតមេរោគនៅលើផ្ទៃខាងក្រៅតែប៉ុណ្ណោះ ហើយការប្រើប្រាស់ត្រូវទៅតាមកម្រិតសមស្របណាមួយ។
ជំនឿមិនពិត
តើកូនរបស់ខ្ញុំអាចញ៉ាំខ្ទឹមសដើម្បីជួយការពារការឆ្លងវីរុសកូរ៉ូណាបានទេ?
ការពិត:
ខ្ទឹមសគឺជាអាហារដ៏ល្អដែលអាចជួយការពារ និងប្រឆាំងនឹងមេរោគ ប៉ុន្តែមិនទាន់មានភស្ដុតាងណាមួយដែលបញ្ចាក់ថាវាអាចការពារអ្នកពីវីរុសកូរ៉ូណាបានទេ មិនថាមនុស្សធំ ឬទារកក៏ដោយ។
សូមប្រុងប្រយ័ត្ន និងរក្សាសុវត្ថិភាពជានិច្ច!
តាមដានព័ត៌មាន និងធ្វើតាមការណែនាំវេជ្ជសាស្រ្ត!
ពិតជាសំខាន់សម្រាប់អ្នកដើម្បីដឹងពីព័ត៌មានថ្មីៗអំពីជំងឺកូវីដ១៩ ដែលអ្នកអាចរកបាននៅលើវេបសាយអង្គការសុខភាពពិភពលោក (WHO) និងតាមរយៈអាជ្ញាធរសុខភាពសាធារណៈ។ សូមតាមដានឲ្យជាប់លាប់។ ស្វែងរកព័ត៌មានដែលមានប្រភពច្បាស់លាស់ជាទីទុកចិត្តសម្រាប់អ្នក និងកូនរបស់អ្នក។ ព័ត៌មាននេះមិនមានបំណងជំនួសឲ្យការណែនាំរបស់អ្នកជំនាញវេជ្ជសាស្រ្តឡើយ។ បើអ្នកមានសំណួរ ឬចម្ងល់ សូមទាក់ទងមណ្ឌលថែទាំសុខភាព។
ប្រធានបទពាក់ព័ន្ធ
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។