សំណួរអំពីកូវីត19

តើស្ត្រីពពោះអាចចម្លងវីរុសកូរ៉ូណាទៅទារកក្នុងផ្ទៃដែរទេ?

នៅពេលនេះមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីកំណត់ថាវីរុសនេះអាចឆ្លងពីម្តាយទៅកូនក្នុងផ្ទៃពោះ ឬផលប៉ះពាល់ខ្លំាងដែលអាចមានចំពោះទារកនោះទេ។ បញ្ហានេះកំពុងតែធ្វើការស៊ើបអង្កេតនាពេលបច្ចុប្បន្ននេះ។ ស្ត្រីពពោះគួរតែបន្តអនុវត្តដោយប្រុងប្រយ័ត្ន ដើម្បីការពារខ្លួនពីផលប៉ះពាល់នៃវីរុសកំណាចនេះ ហើយត្រូវស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលា។ ប្រសិនបើបុគ្គលដែលមានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចតទៅ៖ គ្រុនក្តៅយ៉ាងតិច ៣៨ អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម។

សូមធ្វើការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យក្នុងករណីមានសំណួរ ឬកង្វល់ណាមួយ អាចទាក់ទងតាមលេខទូរស័ព្ទ ១១៥ ជាមួយមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាល។

ប្រធានបទពាក់ព័ន្ធ

carelinepic_resized2

អ្នកប្រឹក្សាយោបល់ រង់ចាំស្តាប់ និងពិគ្រោះជាមួយអ្នក អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x