គន្លឹះសម្រាប់ឪពុកម្តាយ និងកូនៗ ដើម្បីគ្រប់គ្រងស្រ្តេសដោយសារជំងឺកូវីដ១៩
ការគ្រប់គ្រងស្រ្តេសរបស់កូនអ្នក
បញ្ហាស្រ្តេសអាចកើតលើខ្លួនអ្នក និងកូនជាទីស្រឡាញ់អ្នក នៅពេលអ្នកទាំងពីរត្រូវបានដាក់បម្រាមឲ្យនៅតែផ្ទះក្នុងរយៈពេលមួយដ៏យូរ។ ក្នុងនាមជាឪពុកម្តាយ យើងដឹងថា កូនគ្រប់រូបមានចំណូលចិត្តខុសៗគ្នា ហើយពួកគាត់ឆ្លើយតប និងដោះស្រាយភាពតានតឹងតាមវិធីរបស់ពួកគាត់ផ្ទាល់។ កូនខ្លះអាងលើឪពុកម្តាយទាំងស្រុង ខ្លះខឹងមួម៉ៅច្រើន ហើយខ្លះទៀតក៏ព្រួយបារម្ភច្រើន។ អង្គការសុខភាពពិភពលោក (WHO) បានចែករំលែកនូវគន្លឹះ និងបច្ចេកទេសងាយៗ ដើម្បីជួយអ្នកបំបាត់ភាពតានតឹង ដូច្នេះទាំងខ្លួនអ្នក និងកូនរបស់អ្នកនឹងមានអារម្មណ៍ប្រសើរ និងអស់ក្តីបារម្ភ។ ព្រោះថាកូនៗរីករាយ ធ្វើឲ្យឪពុកម្តាយក៏រីករាយដែរ។
ប្តូរភាពស្រ្តេសដោយការគាំទ្រ
វិធីដ៏ល្អបំផុត ដើម្បីបំបាត់ភាពតានតឹងរបស់កូនអ្នក គឺការជួយគាំទ្រគាត់។ កុំដាក់សម្ពាធលើកូនអ្នកខ្លាំងពេក នៅពេលគាត់តប់ប្រមល់ ព្រោះវានឹងធ្វើឲ្យអ្វីៗកាន់តែមិនល្អ។ មានន័យថា ត្រូវបង្ហាញពីការគាំទ្រដោយស្តាប់នូវការព្រួយបារម្ភរបស់គាត់ ហើយប្រាកដថាគាត់មានអារម្មណ៍ល្អជាមួយអ្នក។
ស្រឡាញ់ ស្រឡាញ់ ស្រឡាញ់
ពួកគេក៏ដូចខ្លួនអ្នកដែរ កូនរបស់អ្នកក៏ត្រូវការនូវក្តីស្រឡាញ់បន្ថែម និងការយកចិត្តទុកដាក់ក្នុងស្ថានភាពបែបនេះ។ ដូច្នេះ អ្នកគួរចំណាយពេលខ្លះផ្តោតអារម្មណ៍លើពួកគាត់។ ចាំស្តាប់ និងលើកទឹកចិត្តគាត់ជានិច្ច។ យល់ល្អ អ្នកនិងកូនរបស់អ្នកអាចចេញលំហែកាយនៅខាងក្រៅ ហើយរីករាយជាមួយគ្នា ដើម្បីឲ្យមានអារម្មណ៍ប្រសើរឡើង។
នៅជាមួយគ្នា
ព្យាយាមនៅលេងជាមួយកូនជាទីស្រឡាញ់របស់អ្នក និងឲ្យគាត់លេងជាមួយអ្នកផ្សេងឲ្យបានច្រើន។ ការដែលឲ្យកូនអ្នកចេញឆ្ងាយពីបងប្អូនបង្កើតរបស់ពួកគាត់ គឺដូចជាការកាត់ផ្តាច់ចំនងមិត្តភាពរបស់ពួកគេ។ ទោះហេតុផលណាក៏ដោយ បើសិនជាពួកគេនៅដាច់ដោយឡែកពីគ្នា អ្នកត្រូវប្រាកដថាពួកគាត់នៅតែមានទំនាក់ទំនងជាមួយគ្នាជាធម្មតា តាមការនិយាយទូរស័ព្ទ និងឆាតតាមអ៊ីនធឺណិត។
បង្កើតទម្លាប់
បង្កើតទម្លាប់ប្រចាំថ្ងៃ។ បើអ្នកមិនទាន់មានទេ តោះចាប់ផ្តើមបង្កើតទម្លាប់ជាមួយកូនជាទីស្រឡាញ់អ្នក ហើយគិតដល់មជ្ឈដ្ឋាននៅជុំវិញខ្លួនដើម្បីឲ្យគាត់បានរៀនខ្លះ លេងខ្លះ និងសម្រាកខ្លះ។
ពន្យល់ពីអ្វីដែលបានកើតឡើង
កូនអ្នកធំល្មម អាចនិយាយគ្នាយល់បាន សូមព្យាយាមពន្យល់គាត់នូវអ្វីដែលបានកើតឡើងទាក់ទងនឹងវីរុសកូរ៉ូណា និងវិធីដែលអ្នកអាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺនេះ។ កុំភ័យខ្លាចក្នុងការឲ្យពួកគាត់ត្រៀមលក្ខណៈ ចំពោះអ្វីដែលបានកើតឡើងនៅពេលមានមនុស្សឈឺ ព្រោះកុមារអាចនឹងយល់ដឹងបានច្រើនជាងអ្វីយើងដឹង។
ការគ្រប់គ្រងបញ្ហាស្រ្តេសដោយខ្លួនអ្នក
ជាមួយនឹងការទទួលខុសត្រូវចំពោះកូនៗ និងការព្យាយាមបន្តជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ឲ្យដូចជាគ្មានរឿងអ្វីកើតឡើង ដូច្នេះវាមិនមែនជារឿងចម្លែកទេ សម្រាប់ឪពុកម្តាយដែលមានអារម្មណ៍សោកសៅ ស្រ្តេស អារម្មណ៍ច្របូកច្របល់ ភ័យខ្លាច ឬខឹងច្រើនក្នុងស្ថានភាពបែបនេះ។ សូមបើកចិត្តឲ្យទូលាយ ហើយចាំថាអ្នកមិនចាំបាច់ត្រូវតែល្អឥតខ្ចោះនោះទេ គ្រាន់តែធ្វើជាឪពុកម្តាយល្អបានហើយ។ នេះជាគន្លឹះងាយៗមួយចំនួន ដើម្បីជាគំនិត និងប្រែក្លាយស្ថានភាពអវិជ្ជមានទៅជាវិជ្ជមាន។
អ្នកមិនឯកាទេ
ការនិយាយគ្នាលេងជាវិធីល្អបំផុតដើម្បីបង្ហាញពីអារម្មណ៍ និងដាស់ស្មារតីរបស់អ្នក។ ដូច្នេះ សូមទូរស័ព្ទទៅលេងមិត្តភក្តិ ឬសមាជិកគ្រួសារ ឬក៏អ្នកណាម្នាក់ដែលអ្នកខានទំនាក់ទំនងទៅយូរហើយ។ អ្នកត្រូវតែសហការគ្នា នោះអ្នកនឹងគេចផុតពីស្ថានភាពលំបាកនេះ។
ធ្វើឲ្យខួរក្បាលស្រស់ថ្លា
មានអ្វីធ្វើជានិច្ចប្រសិនបើអ្នកត្រូវបានដាក់ឲ្យនៅដាច់ពីគេ សូមព្យាយាមរក្សាសុខភាពឲ្យបានល្អ និងធ្វើឲ្យជីវិតស្រស់បំព្រងដោយការទទួលទានរបបអាហារត្រឹមត្រូវ គេងឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណជាប្រចាំ និងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់អ្នក។ ព្យាយាមធ្វើឲ្យស្ថានភាពនេះមានសភាពធម្មតាតាមដែលអាចធ្វើបាន និងរីករាយជាមួយវា។ ធ្វើឲ្យខួរក្បាលស្រស់ថ្លា ការជក់បារី ផឹកស្រានិងអ្វីផ្សេងដែលធ្វើឲ្យអ្នកញៀន អាចជួយអ្នកឲ្យគេចផុតពីស្ថានភាពបែបនេះក្នុងរយៈពេលខ្លី ប៉ុន្តែវាមិនអាចជួយឲ្យអារម្មណ៍អ្នកប្រសើរឡើយ។ បើអ្នកមានអារម្មណ៍ធុញថប់ខ្លាំង សូមនិយាយលេងជាមួយអ្នកណាម្នាក់អំពីបញ្ហានេះ អាចជាមិត្តស្និទ្ធស្នាល អ្នកធ្វើការសង្គម ឬអ្នកប្រឹក្សា។ បើអ្នកត្រូវការជំនួយរាងកាយ និងផ្លូវចិត្ត សូមព្យាយាមរៀបផែនការដំណើរកម្សាន្តទៅទីកន្លែងដែលអ្នកចូលចិត្ត។
ផ្តោតលើការពិត
ការប្រមូលព័ត៌មាននឹងជួយអ្នកកំណត់ហានិភ័យបានត្រឹមត្រូវ
ដូច្នេះអ្នកអាចនឹងមានការប្រុងប្រយ័ត្នខ្ពស់។ សូមស្វែងរកប្រភពដែលជឿទុកចិត្តដូចជាវេបសាយ WHO
ឬវេបសាយ HSE។
ព្រមទាំងព្យាយាមកាត់បន្ថយពេលវេលាស្តាប់ ឬមើលព័ត៌មានផ្សេងៗ។ វាអាចធ្វើឲ្យអ្នកគិតច្រើន
និងផ្ទុកនូវព័ត៌មានដែលមិនសប្បាយចិត្ត ដែលមិនអាចជួយអ្នកបានទេ។
អ្នកធ្លាប់ធ្វើរឿងនេះពីមុន
ទោះជាវីរុសកូរ៉ូណា ស្ថិតក្នុងស្ថានភាពថ្មីប្លែកមួយក៏ដោយ អ្នកនៅតែអាចពឹងផ្អែកលើជំនាញ និងបច្ចេកទេសដែលអ្នកធ្លាប់ប្រើប្រាស់ពីមុនៗ ដើម្បីចៀសផុតពីជំងឺ ឬជីវិតដ៏លំបាកនេះ។ បច្ចេកទេសក្នុងការការពារខ្លួនអ្នក និងមូលដ្ឋានដ៏រឹងមាំរបស់អ្នក គឺនៅតែអាចជួយអ្នកក្នុងស្ថានការណ៍នេះបាន។
សូមប្រុងប្រយ័ត្ន និងរក្សាសុវត្ថិភាពជានិច្ច!
តាមដានព័ត៌មាន និងធ្វើតាមការណែនាំវេជ្ជសាស្រ្ត!
ពិតជាសំខាន់សម្រាប់អ្នកដើម្បីដឹងពីព័ត៌មានថ្មីៗអំពីជំងឺកូវីដ១៩ ដែលអ្នកអាចរកបាននៅលើវេបសាយអង្គការសុខភាពពិភពលោក (WHO) និងតាមរយៈអាជ្ញាធរសុខភាពសាធារណៈ។ សូមតាមដានឲ្យជាប់លាប់។ ស្វែងរកព័ត៌មានដែលមានប្រភពច្បាស់លាស់ជាទីទុកចិត្តសម្រាប់អ្នក និងកូនរបស់អ្នក។ ព័ត៌មាននេះមិនមានបំណងជំនួសឲ្យការណែនាំរបស់អ្នកជំនាញវេជ្ជសាស្រ្តឡើយ។ បើអ្នកមានសំណួរ ឬចម្ងល់ សូមទាក់ទងមណ្ឌលថែទាំសុខភាព។
ប្រធានបទពាក់ព័ន្ធ
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។