គួរផ្តាច់ដោះ និងចាប់ផ្តើមផ្តល់អាហារខាប់ទន់ឲ្យ​កូន​ញ៉ាំ ពេលគេ​អាយុ​ប៉ុន្មានទើបល្អ?

ឈានដល់​អាយុ ៦ខែ ជា​ពេល​ដែល​រាងកាយ​កូនៗ​លូតលាស់​​យ៉ាងឆាប់រហ័ស។ ​

អំឡុងពេលនេះ ក្រៅពី​ទឹកដោះ នៅមានអាហារបំប៉នផ្សេងទៀត ដែលអ្នកម្តាយ គួរតែបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់កូន រាប់បញ្ចូលទាំងអាហាររឹងផងដែរ។ ដោយសារការលូតលាស់កាន់តែលឿន ការផ្តាច់ដោះ ឬផ្តល់អាហារបន្ថែមសម្រាប់កូនៗ គឺជារឿងសំខាន់បំផុតម៉ាក់ប៉ាត្រូវដឹង គឺជាពេលដែលអ្នកអាចចាប់ផ្តើមបញ្ចូលអាហារខាប់ទន់ទៅក្នុងរបបអាហាររបស់កូនយើងបានហើយ។

អំឡុងពេលចាប់ផ្តើមផ្តាច់ដោះ​ កូនក៏គួរតែទទួលបានអាហារថ្មីៗ ដែលមាន​រសជាតិផ្សេងៗគ្នាបន្ថែមផងដែរ។ នេះ​ជា​គន្លឹះ ក្នុងការអភិវឌ្ឍន៍សុខភាពឲ្យ​កាន់តែរឹងមាំ​ ជាមួយនឹងរបបអាហារមានតុល្យភាពដែលឆ្លើយតប​ទៅនឹងការលូតលាស់របស់គេ។ រឿងបន្ទាប់ អ្នកក៏អាចចាប់ផ្តើមបង្កើនបរិមាណ​ និងឧស្សាហ៍​ផ្លាស់ប្តូរអាហារឲ្យកូន​ រហូតទាល់តែគេ​ អាច​ញ៉ាំអាហារដែលសមាជិកគ្រួសារផ្សេងទៀតញ៉ាំបាន តែក្នុងបរិមាណតិចសិន។  

ត្រូវចាំថា គោលការណ៍ណែនាំសម្រាប់ការបន្ថែមអាហាររឹងឲ្យទារក មិនត្រូវធ្វើមុនទារកអាយុ ៦ខែ ជាដាច់ខាត ហើយទាមទារ​ធ្វើតាមការណែនាំឲ្យបានត្រឹមត្រូវ៖

ការចាប់ផ្តើមឲ្យកូនទទួលយកអាហារថ្មី រសជាតិថ្មី អាចមិនមែនជារឿងងាយស្រួលប៉ុន្មាន​ទេ មាន​ប៉ាម៉ាក់​ខ្លះ​សាក​មិន​ក្រោម ១០ដងទេ។

មុនពេលផ្តល់អាហារថ្មីទៅកូន មិនត្រូវផ្តល់អាហារច្រើនមុខក្នុងពេលតែមួយទេ គឺទុកពេលឲ្យកូន ៣-៤ ថ្ងៃ ដើម្បីឲ្យពួកគេទទួលយករសជាតិថ្មីមួយសិន រួចចាំរៀបចំ​ ប្ដូរអាហារ​ថ្មី​ផ្សេងទៀត​ឲ្យ​កូន។

ពេលចាប់ផ្តើមផ្តាច់ដោះ ត្រូវចាំថា ទឹកដោះគោរូបមន្ត នៅតែ​ជាប្រភពអាហារូបត្ថម្ភសំខាន់បំផុតសម្រាប់កូន។

ដោយសារតែអំឡុងពេលផ្តាច់ដោះ ក្មេងៗមានតម្រូវការខុសៗគ្នា ហេតុនេះម្ដាយទាំងអស់គួរស្វែងយល់ពី គន្លឹះ និង​ការណែនាំល្អៗ ដែល​អាច​អនុវត្តបានដូចខាងក្រោម។

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវេបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

ប្រធានបទពាក់ព័ន្ធ

carelinepic_resized2

អ្នកប្រឹក្សាយោបល់ រង់ចាំស្តាប់ និងពិគ្រោះជាមួយអ្នក អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x