កូនសម្រាលដោយវះកាត់អាចទទួលបានបាកតេរីល្អពីម្ដាយតាមរយៈការប៉ះស្បែក និងស្បែកបន្ទាប់ពីសម្រាលភ្លាមៗ
ការដាក់ឲ្យទារកបានប៉ះផ្ទាល់ជាមួយនឹងស្បែករបស់ម្ដាយក្រោយពេលសម្រាលគឺមានសារសំខាន់ណាស់សម្រាប់ ការលូតលាស់របស់ទារក។ ការសិក្សាជាច្រើន ព្រមទាំងអង្គការសុខភាពពិភពលោកផង បានរកឃើញពីគុណប្រយោជន៍នៃការប៉ះស្បែក និងស្បែករវាងកូនទើបកើត និងម្ដាយ ពិសេសគឺកូនសម្រាលដោយវះកាត់ ពោលគឺកាន់តែត្រូវការការប៉ះផ្ទាល់ជាមួយស្បែកម្ដាយភ្លាម ៗក្រោយសម្រាល។