អាហារល្អៗ សម្រាប់ជំនួយខួរក្បាល ដែលអ្នកគួរផ្តល់ឲ្យកូនជាទីស្រលាញ់

កម្មវិធីស្រាវជ្រាវស្តីពីរបបអាហាររបស់កុមារ ENP បានបង្ហាញថា សារធាតុចិញ្ចឹមក្នុងអាហាររបស់កូនអំឡុងរយៈពេលដំបូងនៃជីវិត គឺមានឥទ្ធិពលយូរអង្វែងចំពោះសុខភាពរបស់ពួកគេ ។

ដូច្នេះហើយនេះជាឱកាសដ៏ល្អសម្រាប់អ្នកដើម្បីផ្តល់នូវអាហារូបត្ថម្ភសំខាន់ៗដែលសម្បួរទៅដោយសារធាតុចិញ្ចឹមចាំបាច់ក្នុងរបបអាហាររបស់ពួកគេ សូមចងចាំថាសុខភាពនាពេលអនាគតរបស់កូនអ្នកស្ថិតនៅក្នុងដៃរបស់អ្នក។

អ្នកដឹងឬទេថា តំនពូជ(ហ្សែន)របស់យើង ទោះជាល្អក៏ដោយ ប៉ុន្តែមិនអាចជួយដល់សុខភាពកូនអ្នកក្នុងរយៈពេលវែងបានឡើយ ផ្ទុយពីអ្វីដែលវិទ្យាសាស្ត្របានអះអាងពីមុន។ តំនពូជ(ហ្សែន)មានឥទ្ធិពលវិជ្ជមានត្រឹមតែ ២០% ប៉ុណ្ណោះចំពោះសុខភាពកូន ខណៈពេលដែល ៨០% នៅសល់ គឺពឹងផ្អែកទៅលើកត្តាខាងក្រៅ។លទ្ធផលស្រាវជ្រាវចុងក្រោយរបស់កម្មវិធី ENP បានបង្ហាញថា អាហារូបត្ថម្ភបានដើរតួយ៉ាងសំខាន់ ពិសេសក្នុងដំណាក់កាលគភ៌កំពុងលូតលាស់ក្នុងស្បូន រហូតដល់កូនៗឈានដល់វ័យ ២ឆ្នាំ។ របបអាហារត្រឹមត្រូវមានសារៈសំខាន់ចំពោះការលូតលាស់យ៉ាងឆាប់រហ័ស និងអភិវឌ្ឍន៍ប្រព័ន្ធសំខាន់ៗនៃរាងកាយរបស់កូនដែលរួមមាន ខួរក្បាល ប្រព័ន្ធការពាររាងកាយ និងប្រព័ន្ធរំលាយអាហារ។ ក្នុងនាមជាឪពុកម្តាយ អ្នកត្រូវចេះក្តាប់ឱកាសដ៏ល្អនេះ ដើម្បីជួយពង្រឹងសុខភាពកូនៗនាថ្ងៃមុខ ពិសេសអ្នកម្តាយ គួរចាប់ផ្តើមរបបអាហារ  ល្អៗសម្រាប់កូនៗចាប់តាំងពីពេលមានផ្ទៃពោះដំបូង ព្រោះវាជារយៈពេលដែលកំណត់កត្តាសុខភាពកូនរបស់អ្នកនាពេលអនាគត។

១- អ្វីជា ENP?

ENP មកពីពាក្យ Early Life Nutritional Programming ជាកម្មវិធីសិក្សាស្រាវជ្រាវផ្តោតលើអាហារូបត្ថម្ភសំខាន់ៗសម្រាប់ដំណាក់កាលដំបូងនៃជីវិត ដែលបង្ហាញពីរបបអាហាររបស់ម្តាយជាកត្តាមានឥទ្ធិពលលើការកំណត់សុខភាពកូនៗនាពេលអនាគត។ អំឡុងរយៈពេលដំបូងនៃជីវិត ទាំងគុណភាព និងបរិមាណនៃសារធាតុចិញ្ចឹម សុទ្ធតែជះឥទ្ធិពលទៅលើការអភិវឌ្ឍន៍រខួរក្បាលរបស់ទារក។ ទាំងការកសាង ជួសជុល និងដំណើរការឥតឈប់ឈររបស់ប្រព័ន្ធប្រសាទរបស់ខួរក្បាល (neurons) ទាមទារឲ្យកូនៗទទួលបាននូវថាមពលគ្រប់គ្រាន់ រួមមានវីតាមីន និងជាតិរ៉ៃសំខាន់ៗ ក៏ដូចជាសារធាតុចាំបាច់ផ្សេងទៀត។ សម្រាប់អ្នកម្តាយដែលកំពុងមានផ្ទៃពោះ ចាំបាច់ត្រូវបង្កើនការទទួលទានអាហារូបត្ថម្ភដែលសម្បូរនូវសារធាតុចិញ្ចឹមសំខាន់ៗទាំងនោះ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍របស់គភ៌ក្នុងផ្ទៃ ខណៈសារធាតុចិញ្ចឹមចាំបាច់ទាំងនេះ ដែលមានដូចជា អាស៊ីដខ្លាញ់ល្អ LCPs (long-chain polyunsaturated fatty acids) ជាតិដែក ស័ង្កសី អ៊ីយ៉ូដ អាស៊ីដហ្វូលិក វីតាមីន A B6 និង B12 ជាដើម។

 

២- អាស៊ីដហ្វូលិកមានក្នុងអាហារអ្វីខ្លះ?

ពពួកអាហារសម្បូរអាស៊ីដហ្វូលិក មានដូចជា ស្បៃពួយឡេង ទំពាំងបារាំង ស៊ុតក្រហម និងប្រភេទនំបុ័ង ។

 

៣- អាស៊ីដហ្វូលិក

នៅចន្លោះថ្ងៃទី ២១ ដល់ថ្ងៃទី ២៨ នៃការពពោះ បំពង់សរសៃប្រសាទរបស់អំប្រ៊ីយុង និងខួរក្បាល គឺបានអភិវឌ្ឍន៍រូបរាងរួចរាល់ ក៏ដូចជាដំណើរបិទខួរឆ្អឹងខ្នងជាដើម។ ដើម្បីជួយឲ្យដំណើរការទាំងអស់អាចពេញលេញបាន ទាមទារចាំបាច់នូវវត្តមានអាស៊ីដហ្វូលិកក្នុងរាងកាយអ្នកម្តាយកំពុងពពោះគឺសំខាន់បំផុត។ បញ្ហាខ្វះជាតិអាស៊ីដហ្វូលិកនៅពេលកំពុងពពោះ អាចនាំឲ្យគភ៌ក្នុងផ្ទៃជួបវិបត្តិពិការបំពង់សរសៃប្រសាទបាន។ តាមការណែនាំ អ្នកម្តាយកំពុងពពោះ ត្រូវញ៉ាំអាស៊ីដហ្វូលិកឲ្យបាន ៤០០ក្រាមក្នុងមួយថ្ងៃ ព្រោះអាហារដែលសម្បូរសារធាតុហ្វូលេត អាចជួយការពារបញ្ហាខូចខាតបំពង់សរសៃប្រសាទរបស់គភ៌ក្នុងផ្ទៃ។ ដូច្នេះខណៈពេលនេះតម្រូវការអាស៊ីដហ្វូលិកសម្រាប់អ្នកម៉ាក់កំពុងពពោះ គឺអាចកើនឡើងទ្វេរដង ហើយវេជ្ជបណ្ឌិត អាចនឹងណែនាំអ្នកម្តាយឲ្យប្រើថ្នាំបំប៉នអាស៊ីដហ្វូលិកដូចគ្នា។ 

៤- អាស៊ីដខ្លាញ់ LCPs

អាស៊ីដខ្លាញ់ល្អ LCPs (long-chain polyunsaturated fatty acids) គឺជាអាស៊ីដ Docosahexaenoic (មានផ្ទុក DHA និងអាស៊ីដខ្លាញ់អូមេហ្គា ៣) និងជាអាស៊ីដ Arachidonic (មានផ្ទុកសារធាតុ AA និងអាស៊ីដខ្លាញ់អូមេហ្គា ៦) ដែលត្រូវចាត់ទុកជាអាស៊ីដសំខាន់បំផុតសម្រាប់សុខភាព ពិសេសការអភិវឌ្ឍខួរក្បាល។ លើសពីនេះ អាស៊ីដខ្លាញ់ Linoleic និង Alpha-linolenic រាងកាយយើងមិនអាចបង្កើតឡើងដោយខ្លួនឯងបានទេ ដូច្នេះអ្នកចាំបាច់ត្រូវញ៉ាំអាហារូបត្ថម្ភ អាចបង្កើតបានដែលមានអាស៊ីដខ្លាញ់ LCPs។ អំឡុងពេលពពោះ គឺជាពេលវេលាដែលរចនាសម្ព័ន្ធខួរក្បាលគភ៌កំពុងលូតលាស់ និងដើម្បីបង្កើតឲ្យមានការតភ្ជាប់ទំនាក់ទំនងរវាងសរសៃប្រសាទ ទៅកាន់គំហើញជាដើម ហេតុនេះហើយទើប LCPs ជាសារធាតុសំខាន់បំផុតសម្រាប់ដំណើរការនេះ ព្រោះគ្រប់កោសិកាភ្នាស សុទ្ធតែត្រូវការសារធាតុនេះ។ ជាការណែនាំពីវេជ្ជបណ្ឌិតចំពោះអ្នកម្តាយដែលកំពុងពពោះគួរញ៉ាំសាច់ត្រីឲ្យបាន ១-២ ដង/សប្តាហ៍ ព្រោះអាហារមានផ្ទុកអាស៊ីដខ្លាញ់ LCPs ច្រើន គឺត្រីសមុទ្រសម្បូរខ្លាញ់ធម្មជាតិ ដូចជាត្រីសាល់ម៉ុន និងត្រីស្បៃកានេះឯង។ បន្ថែមពីលើនេះ ប្រភពអាស៊ីដខ្លាញ់ LCPs សម្បូរក្នុងត្រីសមុទ្រ ដូចជា ត្រីសាល់ម៉ុន ត្រីស្បៃកា ត្រីសាឌីន និងត្រីធូណា ខណៈវិធីចម្អិនល្អបំផុត គឺយកមកចំហុយ ឬដុត។ ក្រៅពីសាច់ត្រី អាស៊ីដខ្លាញ់ LCPs ក៏មានក្នុងគ្រាប់ និងប្រេងធញ្ញជាតិ ដូចជា ផ្កាឈូករ័ត្ន (អូមេហ្គា ៦) វ៉ល់ណាត់ និងប្រេងធញ្ញជាតិ Flaxseed (អូមេហ្គា ៣)។ 

 

៥- ជាតិអ៊ីយ៉ូដ

ដូចគ្នានឹងអាស៊ីដខ្លាញ់ដែរ រាងកាយយើងមិនអាចផលិតជាតិអ៊ីយ៉ូដដោយខ្លួនឯងនោះទេ ហើយប្រភពចំបាច់យើងអាចទទួលបានសារធាតុនេះ គឺអាហារដែលសម្បូរជាតិអ៊ីយ៉ូដ។ អ៊ីយ៉ូដ មាននាទីសំខាន់ក្នុងការផលិតអ័រម៉ូនទីរ៉ូអ៊ីត ក៏ដូចជាបង្កើនថាមពលប្រព័ន្ធរំលាយអាហារក្នុងរាង្គកាយ និងការអភិវឌ្ឍរបស់ខួរក្បាលផងដែរ ដែលទាំងនេះសុទ្ធសឹងជាប់ពាក់ព័ន្ធនឹងដំណើរការបំបែកអាហាររបស់រាង្គកាយ។ តាមការណែនាំ រាង្គកាយយើង ត្រូវការជាតិអ៊ីយ៉ូដពី ២០០-២៣០ ក្រាម/ថ្ងៃ ហើយយើងអាចបំពេញជាតិអ៊ីយ៉ូដឲ្យបានគ្រប់គ្រាន់បាន តាមរយៈការញ៉ាំសាច់ត្រីឲ្យបាន ១-២ ដង/សប្តាហ៍។ បន្ថែមពីលើនេះ អ្នកឯកទេសអាហារូបត្ថម្ភ ក៏បានលើកទឹកចិត្តយើងគ្រប់គ្នាប្រើអំបិលអ៊ីយ៉ូដដើម្បីចម្អិនអាហារ ឯវេជ្ជបណ្ឌិត ក៏ណែនាំយើងឲ្យលេបថ្នាំគ្រាប់ជាតិអ៊ីយ៉ូដដូចគ្នា។

៦- ជាតិដែក

វីតាមីន C អាចជួយរាងកាយស្រូបយកជាតិដែកបានល្អ ពីពពួកអាហារដែលមានប្រភពពីរុក្ខជាតិ។ ចំពោះអាហារពេលព្រឹក បើយើងញ៉ាំទឹកក្រូចស្រស់មួយកែវ ជាមួយគ្រាប់ធញ្ញជាតិ ក៏ដូចជានំបុ័ង គឺជារឿងល្អបំផុត។ វីតាមីន C អាចជួយរាងកាយស្រូបយកជាតិដែកបានល្អ ហើយវាសម្បូរក្នុងដំឡូងបារាំង និងបន្លែបៃតង។

ជាតិដែក អាចជួយដំណើរទាញយកអុកស៊ីហ្សែនចូលក្នុងរាងកាយកាន់តែល្អ។ នៅពេលជាតិដែកកើតឡើងខ្ពស់ បរិមាណឈាមក្រហមក្នុងរាងកាយក៏កើនឡើងដូចគ្នា ហើយវាអាចជួយនាំឈាម និងសារធាតុចិញ្ចឹមចាំបាច់ជាច្រើនទៀតទៅកាន់គភ៌ក្នុងផ្ទៃ។ ក្នុងអាហារប្រចាំថ្ងៃ អ្នកគួរតែបរិភោគប្រភេទសាច់ដែលគ្មានខ្លាញ់ ព្រោះជាតិដែកអាចជ្រាបចួលក្នុងរាងកាយបានលឿននៅពេលយើងញ៉ាំសាច់សត្វ។ ជាមួយគ្នានេះ វេជ្ជបណ្ឌិត ក៏អាចណែនាំយើងឲ្យប្រើថ្នាំបំប៉នជាតិដែកដូចគ្នា បើយើងមានបញ្ហាខ្វះជាតិដែក ពិសេសអំឡុងពេលពពោះ។

តាមរយៈការយល់ដឹងស្តីពីសារៈសំខាន់នៃអាហារូបត្ថម្ភទាំងនេះនិងជួយឲ្យអ្នកផ្តល់នូវរបបអាហារដែលចាំបាច់ដល់ការអភិវឌ្ឍខួរក្បាល និងមូលដ្ឋានគ្រឹះនៃសុខភាពនាពេលអនាគតរបស់កូនអ្នក។ ដូច្នេះអ្នកអាចរៀបចំអនាគតកូនៗប្រកបដោយសុខភាពល្អ។

 

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវេបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

ប្រធានបទពាក់ព័ន្ធ

carelinepic_resized2

អ្នកប្រឹក្សាយោបល់ រង់ចាំស្តាប់ និងពិគ្រោះជាមួយអ្នក អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x