ពេលពពោះ បើឧស្សាហ៍មានបញ្ហាសុខភាព អាចសាកល្បងវិធីទាំងនេះ
ស្វែងយល់ពីដំបូន្មានល្អៗឲ្យបានច្រើន សម្រាប់អ្នកដែលកំពុងពពោះ គឺអាចជួយបញ្ចៀសស្ថានភាពសុខភាព និងរោគសញ្ញាមួយចំនួន ដែលអាចប្រឈមអំឡុងពេលពពោះ។
១- តិចនិកដោះស្រាយរឿងចាញ់កូន
- សម្រាប់អ្នកម្តាយដែលកំពុងពពោះអាចសាកល្បងញ៉ាំទឹកក្តៅ ជាមួយនំបុ័ងស្រួយ ឬចេក មុនចូលគេង។ ធ្វើបែបនេះ អ្នកនឹងមានអារម្មណ៍ល្អ និងជួយឲ្យចំណង់អាហារនៅពេលព្រឹកប្រសើរឡើងទៀតផង។
- ញ៉ាំអាហារសម្រន់បន្តិចបន្តួច ដូចជាផ្លែឈើក្រៀម ក៏អាចជួយកាត់បន្ថយអាការៈឈឺក្រពះ និងរក្សាកម្រិតជាតិស្ករក្នុងឈាមបានល្អទៀតផង
- ញ៉ាំទឹកឲ្យបានច្រើន ដូចជាទឹកផ្លែឈើ តែបុរាណ ប៉ុន្តែល្អបំផុតគឺទឹកសុទ្ធ។
- ងូតទឹកពេលព្រឹក ក៏អាចជួយឲ្យមានអារម្មណ៍ល្អបានដូចគ្នា។ ដំបូង អ្នកអាចងូតទឹកក្តៅឧណ្ហៗ ២-៣ នាទី បន្ទាប់មកចាំងូតទឹកត្រជាក់ ១០-១៥ វិនាទី ហើយបើធ្វើបែបនេះបាន ២ដង អំឡុងពេលងូតទឹក កាន់តែប្រសើរ។
- ព្យាយាមញ៉ាំអាហារមានតុល្យភាពដើម្បីកាត់បន្ថយអាការៈចាញ់កូន។
-ពិគ្រោះជាមួយគ្រូពេទ្យជំនាញ
២- តិចនិកជួយដោះស្រាយអាការៈក្រហាយទ្រូង
- ញ៉ាំអាហារតិចតួច ប៉ុន្តែញឹកញាប់ក្នុងមួយថ្ងៃ។ ធ្វើបែបនេះ នឹងជួយក្រពះកុំឲ្យធ្វើការងារធ្ងន់ពេក និងជួយមិនឲ្យក្រពះបញ្ចេញអាស៊ីដច្រើនដូចគ្នា។
- អាហារពេលចុងក្រោយ ត្រូវប្រាកដថា អ្នកបានញ៉ាំតិចបំផុត ៣ម៉ោង មុនចូលគេង ព្រោះពេលអ្នកតម្រេកខ្លួន គឺវាផ្តល់ភាពងាយស្រួលឲ្យអាស៊ីដក្រពះ ធ្វើដំណើរទៅកាន់បំពង់អាហារ។ អ្នកក៏អាចគេងលើកខ្លួនឲ្យបានខ្ពស់បន្តិច ដូចជាយកខ្នើយមកដាក់ពីក្រោមបន្ថែមទៀត។
- កុំញ៉ាំអាហារមានជាតិខ្លាញ់ច្រើន និងអាហារមានរសជាតិមុត ព្រោះអាចបង្កឲ្យរលាកបំពង់អាហារបាន។
-ភេសជ្ជៈសម្បូរជាតិហ្គាស គួរញ៉ាំតិចតួចបានហើយ ព្រោះភេសជ្ជៈទាំងនេះ នឹងបង្កអាស៊ីដក្នុងក្រពះកាន់តែច្រើន។ ទាំងនេះ នឹងបង្កឲ្យមានបញ្ហាក្រហាយទ្រូង និងកាន់តែធ្ងន់ឡើងៗ ហេតុនេះ អាចសាកល្បងញ៉ាំតែជីអង្កាមមួយពែង អាចជួយឲ្យក្រពះមិនសូវបញ្ចេញអាស៊ីដ។ អ្នកនឹងចូលចិត្តរសជាតិតែជីអង្កាមក៏ថាបាន។
- ញ៉ាំគ្រាប់ផ្លែឈើ ដូចជាអាល់ម៉ុន ឬ Hazelnuts ជាមួយទឹកដោះគោ ក៏អាចជួយកាត់បន្ថយអាស៊ីដក្រពះបាន។
៣- តិចនិកជួយកាត់បន្ថយអាការៈឈឺខ្នង
- អ្នកអាចព្យាបាលដោយខ្លួនឯង ដោយគ្រាន់សម្រាកឲ្យបានច្រើន។
- ព្យាយាមគេងចំហៀង ព្រោះអាចជួយបន្ថយសម្ពាធផ្នែកខាងខ្នងបាន។
- ហាត់ប្រាណ ឬលេងកីឡា ខណៈការហាត់កាយសម្ព័ន្ធ និងហែលទឹក គឺសក្តិសមបំផុតសម្រាប់អ្នកម្តាយកំពុងពពោះ ពិសេសហែលទឹកប្រភេទ Backstroke (ហែលផ្ងារខ្លួនឡើងលើ និងហែលបញ្ច្រាស់) អាចជួយបន្ធូរភាពតានតឹង និងបង្កើនសាច់ដុំខ្នង ឬក៏អាចសាកល្បងហាត់យូហ្គាក៏បាន។ យូហ្គា អាចជួយឲ្យសាច់ដុំមានសភាពយឺត និងរឹងមាំ ជួយកាត់បន្ថយការឈឺចាប់ខ្នង និងសន្លាក់ ហើយក៏ល្អខ្លាំងសម្រាប់ត្រៀមសម្រាលទៀតផង។
- កុំពាក់ស្បែកជើងកែង។
- គួររកកៅអីធ្វើការអង្គុយទៅមានអារម្មណ៍ស្រួលខ្លួន ជំនួយដល់ខ្នង និងចង្កេះ ពិសេសអ្នកម្តាយពពោះ ដែលអង្គុយធ្វើការច្រើនម៉ោង។
- អាចប្រឹក្សាជាមួយគ្រូពេទ្យ បើមានអារម្មណ៍ក្រហាយពេលនោម ឬឈឺខ្នងពេលឱនចុះទាប ឬក៏មានធ្លាក់ឈាមតិចៗ អមជាមួយអាការៈឈឺខ្នង។
៤- តិចនិកជួយឲ្យគេងលក់ស្រួល
- អាចសាកល្បងខ្នើយសុខភាព ឬខ្នើយសម្រាប់អ្នកម្តាយពពោះទ្រពីក្រោម នៅពេលដែលយើងគេងចំហៀង។
- គេងដោយដាក់ខ្នើយអោបនៅចន្លោះជើងទាំងពីរ។
- កុំញ៉ាំតែខ្មៅ ឬកាហ្វេ។
- អាហារល្ងាចគួរញ៉ាំតិចតួចបានហើយ កុំញ៉ាំតាមឃ្លាន ឬលើសកម្រិត។
- កុំមើលរឿងរន្ធត់ ឬសៀវភៅរឿងខ្មោច ព្រោះអាចធ្វើឲ្យយើងរំជួលចិត្តខ្លាំងមុនពេលចូលគេង។
- ដើរហាត់ប្រាណ ឬហែលទឹកនៅពេលល្ងាច។
- ញ៉ាំទឹកដោះគោក្តៅមួយពែង ឬតែបុរាណក៏បាន។
- ហាត់ប្រាណបែបលំហែកាយ ដែលយើងបានរៀនពីវគ្គខ្លីសម្រាប់អ្នកម្តាយពពោះ។
-ពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ
៥- តិចនិកដោះស្រាយបញ្ហាដកដង្ហើមខ្លី
- ឲ្យខ្លួនយើងសម្រាកបានច្រើនតាមតែអាចធ្វើទៅបាន។
- ដកដង្ហើមចូលឲ្យវែងៗ។
- កុំលើករបស់ធ្ងន់ៗ។
៦- តិចនិកកាត់បន្ថយអាការៈហើមជើង
- ឧស្សាហ៍លើកជើងឡើងឲ្យខ្ពស់តាមអាចធ្វើបាន។
- ត្រាំជើងជាមួយទឹកត្រជាក់ អាចជួយបន្ធូរអាការៈហើមបាន។
- ពាក់ស្បែកជើងផ្ទាត់ ឬ ស្បែកជើងរលុងៗ។
- ឆាប់ទាក់ទងទៅគ្រូពេទ្យ បើអាការៈហើមជើងកើនឡើងខ្លាំងភ្លាមៗ ដោយអមជាមួយអាការៈឈឺពោះ ឬឈឺក្បាលមកជាមួយ។
៧- តិចនិកបង្ការបញ្ហារីកសរសៃវ៉ែន
- កុំឈរ ឬអង្គុយច្រើនម៉ោងពេក។
- ត្រូវសកម្ម ពិសេសហាត់ប្រាណ ដូចជាជិះកង់ ឬដើរ គឺល្អខ្លាំង។
- បន្ធូរសម្ពាធលើបេះដូង និងជើង ដោយសម្រាកលើគ្រែ។
- ពាក់ស្បែកជើងឲ្យសមនឹងជើង។
- កុំទៅសូណា ឬត្រាំទឹកក្តៅយូរពេក។
- ព្យាយាមធ្វើសមាធិ និងកុំតានតឹងពេក។
-ពិគ្រោះជាមួយគ្រូពេទ្យជំនាញ
៨- តិចនិកដោះស្រាយបញ្ហារមួលក្រពើ
- ញ៉ាំបន្លែបៃតង និងគ្រាប់ផ្កាឈូករ័ត្ន ព្រោះសម្បូរម៉ាញ៉េស្យូម ដែលរាង្គកាយយើងត្រូវការ។
- ញ៉ាំអាចអាហារសុខភាពដូចជា នំបុ័ងគ្រាប់ធញ្ញជាតិ ប៉ាស្តា និងបាយ។
- ញ៉ាំទឹកមានផ្ទុកជាតិរ៉ែ យ៉ាងហោចណាស់មានផ្ទុកជាតិម៉ាញ៉េស្យូមច្រើនជាង ១០០ មីល្លីក្រាម/លីត្រ។
- វេជ្ជបណ្ឌិត ប្រហែលជាណែនាំយើង ញ៉ាំថ្នាំបំប៉នជាតិម៉ាញ៉េស្យូម។
៩- តិចនិកការពារបញ្ហាទល់លាមក និងជួយដល់ការរំលាយអាហារ
- ញ៉ាំពពួកអាហារមានជាតិសរសៃ ដូចជាគ្រាប់ធញ្ញជាតិទាំងមូល និងបន្លែ។
- កាន់តែល្អ បើបង្កើនបរិមាណគ្រាប់ធញ្ញជាតិដែលញ៉ាំ ព្រោះជួយដល់ការរំលាយអាហាររបស់ក្រពះ។
- ញ៉ាំស្រូវសាលី ឬស្រូវអូដ ជាមួយយ៉ាអួរ។
- ញ៉ាំទឹកឲ្យបានច្រើន។
-ពិគ្រោះជាមួយគ្រូពេទ្យជំនាញ
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវេបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕
ប្រធានបទពាក់ព័ន្ធ
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។