ទោះពពោះ​ត្រៀម​ឆ្លងទន្លេក៏ដោយ ក៏​អ្នក​គួរ​​ថែ​​ស្បែកឲ្យ​នៅ​ភ្លឺស្អាត​​តាមវិធីទាំងនេះដែរ

កំណើន​អ័រម៉ូន​អឺស្ត្រូហ្សែន​ខ្ពស់​អំឡុង​ពេល​ពពោះ គឺ​អាច​បង្ក​ឲ្យ​ស្បែក​អ្នក​មាន​បញ្ហា ខណៈ​ពេលអ្នកម្តាយ​ពពោះ​មួយ​ចំនួន​ទៀត អាច​នឹង​មាន​ស្បែក​កាន់​តែ​ស ភ្លឺ​រលោង​ទៅ​វិញ ដោយ​សារ​កំណើន​បរិមាណ​ឈាម​ក្នុង​ខ្លួន។

ជាមួយ​គ្នា​នេះ ក្រោយ​ពេលសម្រាល ទាំង​ស្បែក​ទ្រូង ពោះ និង​ជើង សុទ្ធ​តែ​អាច​មាន​សភាព​យារ​ធ្លាក់។ នៅ​អត្ថបទ​បន្ទាប់ អ្នកម្តាយនឹង​ដឹង​កាន់​តែ​ច្រើន​ពី​បញ្ហា​ស្បែក ពិសេស​រឿង​ស្នាម​សង្វារ ដែល​កើត​មាន​ឡើង​ដោយ​សារ​ការ​បត់​បែន​នៃ​ជាលិកា​តំណ​ស្បែក ប៉ុន្តែ​អ្នកម្តាយពពោះ​ទាំង​អស់ ​មិនមែនសុទ្ធតែ​ដូច​គ្នានោះ​ដែរ។ បញ្ហា​ស្បែក​ឡើង​រមាស់ ស្ងួត និង​ឡើង​មុន សុទ្ធ​តែ​អាច​កើត​មាន​អំឡុង​ពេល​ពពោះ  នោះដោយ​សារ​តែ​កំណើន​អ័រម៉ូន​អឺស្ត្រូហ្សែន​ខ្ពស់​ខ្លាំង នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​របស់​ក្រពេញ​ទឹក​រំអិល។

ពពួក​ឡេ ឬ​ក្រែម​គ្មាន​ជាតិ​ក្រអូប សុទ្ធ​តែ​អាច​ជួយ​ការពារ​ស្បែក​ពី​ការ​រលាក​អំឡុង​ពេលពពោះ​បាន ខណៈ​បើ​អ្នកម្តាយ​ងូត​ទឹក​ជាមួយ​នឹង​ផ្កា​ឡាវេនឌឺ គ្រាប់​អាល់ម៉ុន ឬ​បន្ថែម​ប្រេង​ធម្មជាតិ Jojoba ទៅ​ក្នុង​អាង​ទឹក ក៏​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​រមាស់​ស្បែក​បាន​ដែរ។

បើ​អ្នកម្តាយមាន​បញ្ហា​ស្បែក​ស្ងួត​វិញ អាច​ប្រើជាប្រភេទ​ម៉ាស​បិទមុខ​ ដោយ​ប្រើ​ផ្លែឈើ​ស្រស់ ឬ​បន្លែក៏​បាន។ ជាមួយ​គ្នា​នេះ ទឹក​ក្រូច​ស្រស់ ក៏​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​មុន ដោយ​សារ​អាស៊ីដ​ធម្មជាតិ​ក្នុង​ទឹក​ក្រូច អាច​សម្លាប់​បាក់តេរី​ដែល​ជា​ភ្នាក់​ងារ​បង្ក​ឲ្យ​ឡើង​មុនបាន ហើយ​ថែម​ទាំង​អាច​ជួយ​ដល់​ជាលិកា​ស្បែក​តឹង​ណែន​ល្អ​ទៀត​ផង។

ឬបើសិនជាអ្នកកំពុងជួបបញ្ហានេះ អ្នកអាចពិគ្រោះជាមួយគ្រពេទ្យជំនាញបាន។​

១- ស្នាម​សង្វារ

យ៉ាង​ណា តិច​និក​ខាង​លើ គឺ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​សង្វារ​បាន​នោះ​ទេ។ ប៉ុន្តែ​អ្នក ​នៅ​តែ​អាច​បន្ថយ​ហានិភ័យ​ស្នាម​សង្វារ​បាន តាម​រយៈស្វែង​រក​វិធី​ការ​ពារ​វា​ឲ្យ​បាន​មុន​អំឡុង​ពេល​ពពោះ។

ឬបើសិនជាអ្នកកំពុងជួបបញ្ហានេះ អ្នកអាចពិគ្រោះជាមួយគ្រពេទ្យជំនាញបាន។​

 

២- គន្លិះខ្លះៗដែលអ្នកអាចពិចារណា ​ដើម្បី​ការពារ​បញ្ហា​ស្បែក​ឡើង​សង្វារ

យើង​ត្រូវ​ប្រាកដថា ទាំង​អាហារ​ដែល​ញ៉ាំ ទាំង​អាហារ​បំប៉ន ត្រូវ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​រៀងរាល់​ថ្ងៃ ព្រោះ​អាច​ជួយ​ឲ្យ​សារធាតុ​រាវ​ក្នុង​រាង្គកាយ​មាន​តុល្យភាព។

- អាហារ​ល្អៗដែលអ្នកម្តាយពពោះ​គួរ​ញ៉ាំ៖ គ្រាប់​ធញ្ញជាតិ​ទាំង​មូល បន្លែ ផ្លែឈើ​ស្រស់ ផលិត​ផល​ពី​ទឹក​ដោះ​ដែល​បាន​សម្លាប់​មេរោគ ញ៉ាំ​សាច់​សត្វ​ក្នុង​បរិមាណ​ត្រឹម​ត្រូវ និង​ញ៉ាំ​ត្រី​ឲ្យ​បាន​ច្រើន។

ឬបើសិនជាអ្នកកំពុងជួបបញ្ហានេះ អ្នកអាចពិគ្រោះជាមួយគ្រពេទ្យជំនាញបាន។ ការ​ថែទាំ​ស្បែក​ត្រឹមត្រូវ គឺ​ជា​រឿង​ចាំ​បាច់​ដើម្បី​រក្សា​ភាព​បត់បែន​ស្បែក​បាន​ល្អ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​អឺស្ត្រូហ្សែន​អំឡុង​ពេល​ពពោះ នឹង​បង្ក​ប​ញ្ហា​មួយ​ចំនួន នាំ​ឲ្យ​ស្បែក​យើង​ប្រែ​ប្រួល ហើយ​ក៏​អាច​ងាយ​ប្រតិកម្ម​ជាមួយ​គ្រឿង​ផ្សំ​ថែរក្សា​ស្បែក ដែលយើង​ធ្លាប់​ប្រើ​មុន​ពេល​ពពោះ​ទៀត​ផង។ អ្នកម្តាយកំពុង​ពពោះ អាច​ពិចារណា​ប្រើ​ឡេ ឬ​ក្រែម​មាន​ជាតិ​សំណើម ប៉ុន្តែ​គ្មាន​ជាតិ​ក្រអូប ឬ​ទឹក​អប់​លាយ​ក្នុង​នោះ​ឡើយ។

ឬបើសិនជាអ្នកកំពុងជួបបញ្ហានេះ អ្នកអាចពិគ្រោះជាមួយគ្រពេទ្យជំនាញបាន។ ហាត់​ប្រាណ​ពេល​ពពោះ គឺ​មាន​គុណ​ប្រយោជន៍​ច្រើន មិន​ត្រឹម​តែ​ជួយ​ដល់​ចរន្ត​ឈាម​រត់​ប៉ុណ្ណោះ​ទេ ក៏​អាច​ជួយ​ដល់​ជាលិកា​ស្បែក​មាន​សុខភាព​ល្អ​ទៀត​ផង។ ទោះ​យ៉ាង​ណា អ្នកគួរ​ជៀស​វាង វិធី​ហាត់​ប្រាណ​ណា​មួយ​ដែល​បញ្ចេញ​សកម្មភាព​ខ្លាំងៗ អំឡុងពេល​យើង​កំពុង​ពពោះ។

រោគ​សញ្ញា​បញ្ហា​ស្បែក​អាច​ប្រទះ​ឃើញ​អំឡុង​ពេល​ពពោះ រាប់​បញ្ចូល​ទាំង​ស្នាម​សង្វារ​ដែរ ហើយ​បញ្ហា​ទាំង​នេះ អាច​ប៉ះ​ពាល់​ដល់​ជាលិកា​ក្រោម​ស្បែក ដោយ​សារ​តែ​កំណើន​ជាលិកា​កើន​ឡើង​ច្រើន។ ស្នាម​សង្វារ​ទាំង​នេះ អាច​កើត​មាន​ច្រើន​កន្លែង ទាំង​ពោះ ត្រគាក ដើម​ទ្រូង និង​គូថជាដើម ហើយ​ស្ថានភាព​សង្វារ ស្រាល ឬ​ធ្ងន់​ធ្ងរ គឺ​អាចអាស្រ័យ​លើ​លក្ខណៈ​រាងកាយ​អ្នក​ផ្ទាល់។  ទោះ​ជាយ៉ាង​ណា យើង​នៅ​តែ​អាច​រក្សា​ភាព​យឺត​របស់​ជាលិកា​ស្បែក​បាន និង​ជួយ​ឲ្យ​ចរន្ត​ឈាម​រត់បាន​ល្អ ជាមួយ​តិចនិក​សាមញ្ញ​ទាំង​នេះ។ ត្រូវ​ប្រើ​ប្រេង​ថែរក្សា​ស្បែក​អំឡុង​ពេល​ពពោះ គុណ​ភាព​ខ្ពស់​ដើម្បី​បញ្ចៀស​បញ្ហា​សង្វារ ទាំង​ពោះ ត្រគាក ដើម​ទ្រូង និង​គូថ​ ដោយ​យក​មក​ម៉ាស្សា​នៅ​កន្លែង​ទាំង​នោះ ២-៣ ដង/ថ្ងៃ។ ប្រើ​ស្រោម​ដៃ​ម៉ាស្សា ដុះ​សម្អាត​ខ្លួន ១-២ ដង/សប្តាហ៍ ដើម្បី​ជួយ​ស្បែក​តឹង​ណែន​ល្អ។ អនុវត្ត​វិធី​ទាំង​នេះ​ឲ្យ​បាន​ឆាប់ នៅ​ពេល​អ្នក​ចាប់​ផ្តើម​ពពោះ ដើម្បី​ជួយ​ស្បែក​ចៀស​ផុត​ពី​បញ្ហា​ខាង​លើ។

ឬបើសិនជាអ្នកកំពុងជួបបញ្ហានេះ អ្នកអាចពិគ្រោះជាមួយគ្រពេទ្យជំនាញបាន។

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវេបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

ប្រធានបទពាក់ព័ន្ធ

carelinepic_resized2

អ្នកប្រឹក្សាយោបល់ រង់ចាំស្តាប់ និងពិគ្រោះជាមួយអ្នក អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x