Understanding pro’s and con’s of Ceasarean section
លម្អិតពីការសម្រាលដោយវះកាត់ ទាំងគុណសម្បត្តិនិងផលវិបាក
ការសម្រាលដោយវះកាត់
មធ្យោបាយសម្រាលកូនដោយការវះកាត់ជាដំណើរការវះកាត់បរិវេណពោះម៉ាក់និងស្បូនដើម្បីយកទារកក្នុងផ្ទៃនិងសុកចេញមកក្រៅ ជំនួសឲ្យការសម្រាលបែបធម្មជាតិ។ អាចនិយាយបានថាស្ត្រីមួយចំនួនជ្រើសរើសវិធីសម្រាលបែបទំនើបនេះដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់មួយចំនួនទោះជាស្ថានភាពរាងកាយ និងសុខភាពគាត់គ្រប់គ្រាន់អាចសម្រាលដោយធម្មជាតិក៏ដោយ ប៉ុន្តែករណីខ្លះទៀតម៉ាក់ដែលមានស្ថានភាពមិនល្អគ្រប់គ្រាន់ដែលគ្រូពេទ្យបញ្ជាក់ថាត្រូវតែវះកាត់ជាជម្រើសតែមួយគត់ដើម្បីសុវត្ថិភាពទាំងម្ដាយនិងកូនក្នុងពោះ។ បញ្ជាក់ម្ដងទៀត ការសម្រាលដោយវះកាត់ក្នុងស្ថានភាពខ្លះជាភាពចាំបាច់ ហើយការសម្រេចចិត្តជួនកាលមិនស្ថិតលើម៉ាក់ជាអ្នកអារកាត់ទេ។
ខាងក្រោមនេះជាគុណសម្បត្តិនិងគុណវិបត្តិរបស់ការសម្រាលដោយវះកាត់៖
មានសំណួរច្រើនណាស់ដែលអ្នកម្ដាយទើបពពោះកូនដំបូងសួរដដែលៗថា ម៉េចបានចាំបាច់សម្រាលដោយវះកាត់? ការសម្រាលដោយធម្មជាតិ មានផលអាក្រក់មែន? អាក្រក់អីខ្លះ? ដូច្នេះ ម៉ាក់មុនសម្រេចចិត្តសម្រាលដោយការវះកាត់ គួរស្វែងយល់លម្អិតពីគុណប្រយោជន៍និងផលប៉ះពាល់របស់វិធីសម្រាលបែបទំនើបនេះសិនជាការល្អ។ ករណីទារកក្នុងផ្ទៃម៉ាក់ធំពេក មិនអាចកើតដោយធម្មជាតិបាន ករណីទីតាំងកូនមិនបង្វិលក្បាលចុះក្បាល (កូនបញ្ច្រាស) ករណីម្ដាយទាមទារការជួយអន្តរាគមន៍ពីវេជ្ជសាស្ត្រឬក្រុមគ្រូពេទ្យ ករណីសុករុំកកូន ករណីម៉ាក់មានកូនភ្លោះចាប់ពី២ ឬលើសនេះ ម៉ាក់កម្ពស់ទាប ឆ្អឹងអាងត្រគាកតូចពេក ទងសុកក៏ខ្លីពេក ឬលក្ខខណ្ឌសុខភាពរាងកាយម៉ាក់មានបញ្ហាច្រើនទៀត។ល។ សុទ្ធតែជាហេតុផលទាមទារជម្រើសសម្រាលដោយវះកាត់ដើម្បីសុវត្ថិភាព។ ដោយឡែកម៉ាក់គួរដឹង និងត្រៀមខ្លួនជាស្រេចថា ជម្រើសនៃការសម្រាលដោយវះកាត់ វានឹងប៉ះពាល់ដល់គុណភាពប្រព័ន្ធភាពស៊ាំរាងកាយកូន ដែលទាមទារការយកចិត្តទុកដាក់ជាកូនដែលសម្រាលដោយធម្មជាតិក្នុងការពង្រឹងប្រព័ន្ធការពាររាងកាយ ទល់នឹងជំងឺមួយចមនួន។
ការសម្រាលដោយវះកាត់
គុណសម្បត្តិ
- ល្អសម្រាប់ម៉ាក់ដែលត្រូវការការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រ - ម៉ាក់អាចកំណត់ពីពេលវេលាជាក់លាក់ក្នុងការសម្រាល - ម៉ាក់មានពេលគ្រប់គ្រាន់ក្នុងការត្រៀមទុកមុន ទាំងពេលវេលា និងកម្លាំងចិត្តកម្លាំងកាយ - មិនមានការឈឺចាប់អំឡុងពេលសម្រាល - ម៉ាក់អាចប្រើថ្នាំបញ្ចុះក្រោយសម្រាលចៀសវាងការឆ្លងជំងឺនានា"
គុណវិបត្តិ
- រាងកាយម៉ាក់ប្រើពេលយូរដើម្បីត្រឡប់ទៅរកភាពដូចដើមមុនសម្រាល - បាត់បង់ឈាមច្រើននិងប្រើពេលយូរដើម្បីផ្សះមុខរបួស - ផលវិបាកដល់ការពពោះបន្ទាប់ដូចជា មានស្នាម/ផ្លែលើមុខរបួសវះពីមុន មានបញ្ហាដាច់រហែកសុខ ឬជម្រៅជ្រៅជាដើម - ផលវិបាកពីការវះកាត់ - ប្រព័ន្ធភាពស៊ាំកូនខ្សោយ ប្រឈមបញ្ហាអាល្លែកហ្ស៊ីហើយឆាប់ឈឺថ្កាត់ - ចំណាយប្រាក់កាសច្រើនលើមុខកាំបិតវះកាត់
ការសម្រាលដោយធម្មជាតិ
គុណសម្បត្តិ
- ល្អសម្រាប់ម៉ាក់ដែលមានស្ថានភាពសុខភាពល្អ - ម៉ាក់ឆាប់ជាសះពីមុខរបួសលឿន - បាត់បង់ឈាមតិចអំឡុងសម្រាល - ម៉ាក់មានទឹកដោះច្រើនឲ្យកូនបៅភ្លាមៗក្រោយសម្រាល - មិនមានហានិភ័យនិងផលវិបាកផ្សេងៗពិការវះកាត់ - មិនមានបញ្ហា ឬហានិភ័យសម្រាប់ការយកកូនបន្ទាប់ - ប្រព័ន្ធការពាររាងកាយនិងភាពធន់របស់ទារកល្អជាងទារកដែលសម្រាលដោយវះកាត់ - ការចំណាយតិចជាងសម្រាលដោយវះកាត់"
គុណវិបត្តិ
-ឈឺពោះយូរហើយអត់ដឹងពេលសម្រាលជាក់លាក់ - ពិបាករៀបចំឲ្យបានស្រួលបួលចំពេលមុនសម្រាល - ម៉ាក់ទទួលការឈឺចាប់ខ្លាំងអំឡុងពេលកំពុងសម្រាល"